ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​មួយ​សំបុក​

[hupso]

ខេត្ត​បាត់ដំបង ៖ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​បាន​សហកា​រណ៍​ជាមួយ​កម្លាំង​អន្តរាគមន៍ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​សាញ​បាន​ចុះបង្ក្រាប​ករណី រក្សាទុក​នូវ​សារធាតុ​ញៀន​ខុស នៅ​ចំនុច​ក្រុមទី​១៥​រ ភូមិ​អូរ​ទន្ទឹង​ឃុំ​តា​សា​ញ ស្រុក​សំឡូត ខេត្ត​បាត់ដំបង និង​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​02​នាក់ មានឈ្មោះ​ដូច​ខាងក្រោម ៖

1/​ឈ្មោះ មឿន រក្សា ភេទ ប្រុស អាយុ 17​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ជី​ពៅ ឃុំ​មាន​ជ័យ ស្រុក​សំឡូត​។​
2/​ឈ្មោះ ភី តុង​តុង ភេទ ប្រុស​អាយុ 19​ឆ្នាំ រស់នៅ​ភូមិ​អូរ​ទន្ទឹង ឃុំ​តា​សា​ញ ស្រុក​សំឡូត​។​

​វត្ថុតាង​ចាប់​យក​បាន​រួម​មាន​៖​ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា​ច្រក​ក្នង​កូន​ថង់​ប្លា​ស្ទិច ពណ៌​សរ​ថ្លា ចំនួន ៣​កូន​ថង់ សង្ស័យ​ថា​អាច​មាន​សារធាតុ​ញៀន ទូរស័ព្ទដៃ​ចាស់​មួយគ្រឿង ។​

​ឆ្លងតាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ ភី តុង​តុង និង​ដោយ​មាន​ការអនុញ្ញាត​ពី​លោក នួន សាន ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង សមត្ថកិច្ច​បាន​បន្ត​ប្រត្តិបត្តិ​ការចាប់ខ្លួន​ជនសង្ស័​យបាន​ចំនួន​01​នាក់​ទៀក​។​

​នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង 19:50​នាទី​នៅ​ចំនុច​ថ្ម​ពើ​ង ក្រុមទី​07 ភូមិ​អូរ​តា​ទៀក​ឃុំ​តា​តោ​ក ស្រុក​សំឡូត ខេត្ត​បាត់ដំបង សមត្ថកិច្ច​បាន​បន្ត​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ​មាន​ឈ្មោះ​ស៊ុយ សុន ហៅ ប៉ែល ភេទ ប្រុស​អាយុ 18​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ទៀក ឃុំ​តា​តោ​ក ស្រុក​សំឡូត​។​

​វត្ថុតាង​ចាប់​យក​បាន​រួម​មាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់ប្លាស្ទិក​ពណ៌​ស​ថ្លា ចំនួន​18​កូន​ថង់​សង្ស័យ​មាន​សារធាតុ​ញៀន ទូរស័ព្ទដៃ​ចំនួន 01​គ្រឿង ម៉ូតូ​ចំនួន ០១​គ្រឿង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​លក់​មួយចំនួន សរុប​រួម​ទាំងអស់​មាន​ចំនួន ២១​កូន​ថង់​សង្ស័យ​មាន​សារធាតុ​ញៀន ៕

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.