ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​លោក សុខ ឧត្តម នាយក​ស្ថានីយ​វិទ្យុ​រិទ្ធិ​សែន បន្ថែម​ឯកសារ និង​ភស្តុតាង ជូន​តុលាការ ពាក់ព័ន្ធ​បណ្ដឹង​របស់​លោក លន់​ឡ​ន មេកា​រលោក ឧកញ៉ា សុខ ប៊ុន !

[hupso]

​ខេត្ត​កំពង់ឆ្នាំង​៖​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ និង​មេការ​របស់​ឧកញ៉ា សុខ ប៊ុន ទិញ​ដី​ជាង​២​ពាន់​ហិច​តា ដីព្រៃ​លិច​ទឹក​តំបន់​២ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។

​ព្រឹក​ថ្ងៃ​ទី​២៧​ខែ​សីហា​នេះ​គេ​សង្កេតឃើញ​មាន​បណ្ដាញ​អ្នកសារព័ត៌មាន ជាច្រើន​អង្គភាព និង ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ករណី​ដីធ្លី រឿង​របស់​លោក​ឧកញ៉ា សុខ ប៊ុន បាន​នាំគ្នា​មក​កាន់​ខាងមុខ​តុលាការ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ធ្វើ​ការលើកទឹកចិត្ត ក៏​ដូចជា​ការបង្ហាញ ពី​ភាព​ជាក់លាក់​មួយ​ទៅ​ដល់​តុលាការ និង​ស្នើ​សុំ​រក​យុត្តិធម៌​ផង​ដែរ​។​

​សូម​រំលឹក​ថា លោក តាន់ ម៉េង​ស្រូយ ដែល​ជា​មេធាវី របស់​ឧកញ៉ា សុខ ប៊ុន បានបញ្ជាក់​លិខិត​មួយ ជម្រាប​ជូន​ទៅ​មេឃុំ​ស្វាយជ្រុំ លោក យ៉ី ភួន ថា​
​ចាប់តាំងពីរ​ឆ្នាំ ២០១២ (​លោក​លន់ ឡ​ន មិនមែន​តំណាង របស់​លោក​សុខ ប៊ុន នោះទេ​) ដោយ​បាន​បញ្ជាក់ថា ដី​ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង យកមក​លក់​ឱ្យ​កូនក្តី​របស់​គាត់ ដោយ​ធានា​អះអាងថា ដី​ដែល​ទិញ​មិនមាន​វិវាទ និង ធានា​ធ្វើ​ប័ណ្ណកម្មសិទ្ធិ លើ​ដី​ទាំងនោះ​ជូន​កូនក្តី​ខ្ញុំបាទ​។​

​លោក​បញ្ជាក់​ថែមថា រាល់​ដី​ដែល​លោក លន់ ឡ​ន បាន​ទិញ​ដោយ​មិន​មាន​ឯកសារ​ត្រឹមត្រូវ គឺ​កូនក្តី​ខ្ញុំ មិន​ទទួលស្គាល់​ទេ ហើយ​រាល់​វិវាទ ទាំងឡាយ​ត្រូវ​ដោះស្រាយ​ជាមួយ​លោក លន់ ឡ​ន​។​

​សូម​ពិនិត្យ​មើល​ឆ្នាំ ដែល​មេធាវី​បដិសេធ លោក លន់ ឡ​ន ថា​មិនមែន​ជា​តំណាង​របស់​លោក​ឧកញ៉ា​សុខ ប៊ុន និង​ឆ្នាំ ដែល​លោក លន់​ឡ​ន ប្តឹង​លោក សុខ ឧត្តម នាម​ការពារ​ដី​ឲ្យ​លោក​ឧកញ៉ា សុខ ប៊ុន​។​សូមបញ្ជាក់ កាលពី​ថ្ងៃ​ទី ៣ ខែ​មេសា ឆ្នាំ ២០១៩ លោក លន់ ឡ​ន បាន​ប្ដឹង លោក សុខ ឧត្តម ចូល​ទៅ​កាន់​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ឆ្នាំង ដោយ​ក្នុង​នោះ​លោក លន់ ឡ​ន បាន​បញ្ជាក់​អំពី​រឿងហេតុ ថា​នាយក​ស្ថានីយ​វិទ្យុ​រិទ្ធី​សែន បាន​ផ្សាយ​ថា​ក្រុមហ៊ុន ឧកញ៉ា សុខ ប៊ុន កំពុង​មាន​ចេតនា​ប្លន់​ដី​រាស្ដ្រ​ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ហើយ​លោក​ឡុង​ក៏​បាន​ប្ដឹង​ពី​បទ​ញុះញង់ បរិហាកេរ្តិ ជា​សាធារណៈ​។​

Filed in: ព័ត៌មានជាតិ
© 7635 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.