ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ទូត​អាមេរិក​សង្ឃឹមថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​ - ​រឿង​លោក កឹម សុខា ជិត​ចប់​ហើយ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ - ម្សៀឬ​ទ្ធី​នាយផ្នែ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​ធើ​ឆ្អី​បានជា​បណ្តោយ​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​ប៉េអឹម​ដឹកឈើ​ទាំង​ថ្ងៃ​ចឹង​? - ឡាន​ករុណា​ពេជ្រ​ត្រូវ​គេ​គប់​បែក​កញ្ចក់​តែ​ម្ចាស់​មិន​ប្រាប់​ទីតាំង​កើតហេតុ​ - ​តេ​ជោចិត្ត​ល្អ​ចំពោះ​អ្នក​ចាញ់បោក​សមរង្ស៊ី​ពេល​សម្ពោធ​រោងចក្រ​ស៊ីម៉ង់តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ខេត្ត​កំពត​ - ​សាលា​រាជធានី​ឯកភាព​ប្លង់​សំណង់​ស្ពាន​ថ្មើជើង​ស្តុប​សន្ធរមុខ​ - ជនខិលខូច​មួយក្រុម​កំពុងតែ​ទន្ទ្រាន​និង​វាតទី​ធ្វើ​របង​ហ៊ុំព័ទ្ធ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដី​ព្រៃ​របស់​រដ្ឋ​រាប់សិប​ហិច​តា​និង​ជា​ដី​១០%​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​តាំងពី​ជំនាន់​អាជ្ញាធរ​ខេត្ត​សម័យ​លោក​ទូច ម៉ា​រី​ម​និង​លោ​កឈួរ ច័ន្ទឌឿនបា​ន​សម្រេច​ដក​ហូត​ដាក់​ជា ទ្រព្យ​របស់​រដ្ឋ​តាម​សេចក្ដីសម្រេច​របស់​ក្រសួង​កសិកម្ម​ក៏ដោយ​!? - លទ្ធផល​ទូក​ខេត្ត​កំពង់ឆ្នាំង ទាំង​២៥​ទូក ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០១៩ - ប័ណ្ណ​ក្រីក្រ​គ្មាន​តម្លៃ​សម្រាប់​ពេទ្យ​ភ្នែក​នៅ​ខេត្ត​តាកែវ ទេ​ទាល់តែ​អស់​៥​ម៉ឺន​រៀល​ - ​រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុម​ឧទ្ទាម ទណ្ឌិត សម រង្ស៊ី​ឲ្យ វិល​មក​កម្ពុជា​វិញ​?!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

លោក ពុំ សុផល អភិបាលរង​ស្រុក​ថ្លែងថា “​កុំ​ចាំបាច់​ទាល់តែ​មាន​ទិវា​ដាំ​ដើមឈើ ទើប​យើង​ត្រូវ​នាំគ្នា​ដាំ

[hupso]

កំពង់ឆ្នាំង ÷​លោក ពុំ សុផល​អភិបាលរង​ស្រុក​កំពង់លែង បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ព្រៃឈើ​និង​ដាំ​ដើមឈើ​នៅតាម​ផ្ទះ តាម​សហគមន៍ ព្រោះថា​ព្រៃឈើ​មាន​សារប្រយោជន៍​ខ្លាំងណាស់ នេះ​ជា​ប្រសាសន៍ របស់លោក​អភិបាល​ស្រុក​នៅក្នុង​ពិធី​ដាំ​ដើមឈើ​ចំនួន 1100 ដើម​នៅ​ជើងភ្នំ​សំ​រ៉ង ស្ថិតក្នុង​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង នា​ព្រឹក​ថ្ងៃទី 30 ខែ​សីហា​ឆ្នាំ 2019 ។​

​លោក​អភិបាលរង​ស្រុក​បាន​បន្តថា​:​ការដាំ​កូនឈើ​នៅពេលនេះ​គឺ​ដើម្បី​ស្តារ​គម្រប​ព្រៃ​សហគមន៍ ពោធិ៍​ជ្រក ជម្រក​ពុទ្ទី​សែន​ឡើងវិញ និង​ជា​ពិសេស​ចង់​ឲ្យ​តំបន់​នេះ​ក្លាយទៅជា​តំបន់​ដែល​មាន​ព្រៃឈើ​ច្រើន​សម្រាប់​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កំសាន្ត​ផងដែរ​។

​លោក​អភិបាល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​:​កុំ​ចាំបាច់​តែ​មាន​ទិវា​ដាំ​ដើមឈើ ទើប​យើង​គ្នា​ដាំ​នោះ​ទេ​ទេ តែ​យើង​គួរតែ​ឆ្លៀត​ដាំ​ដើមឈើ​នៅតាម​ផ្ទះ តាម​សហគមន៍ តាម​សាលា រៀន វត្ត​អារាម​ដើម្បី​ជា​ប្រយោជន៍​នៃ​ការរស់នៅ​របស់​យើង​គ្រប់​គ្នា​ក្នុង​បរិស្ថាន​ធម្មជាតិ​។

​លោក​អភិបាល​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជា ពលរដ្ឋ​ក្នុង​នៅ​ស្រុក​កំពង់លែង សូម​កុំ​នាំគ្នា​កាប់បំផ្លាញ​ព្រៃឈើ​ដែល​មាន​ស្រាប់​នៅតាម​ព្រៃ​សហគមន៍​នៅ​តាម​ភ្នំ​ជាដាច់ខាត​។

​លោក អ៊ុក សាម៉េត នាយក​ប្រតិបត្តិ​សមាគមន៍​ភ្នំ​ក​ង្រី​ដែលជា​អ្នក​រៀបចំ​ពិធី​នេះ​បានឲ្យដឹងថា ការដាំ​កូនឈើ​នៅ​ថ្ងៃនេះ​មាន​ចំនួន 1.100 ដើម​នៅ​ពេល​នេះ មាន​ប្រភេទ គគី បេង ឈើទាល ធ្នង់ និង​កូន​ក្រញូង ផងដែរ​។ ពិធី​ដាំ​ដើមឈើ​នៅពេលនេះ​ក៏​មាន​ការឧបត្ថម្ភ​ពី​អង្គការ យូ​អិន​ឌី​ភី ដែល​ជា​ម្ចាស់​ជំនួយ​ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ឡើង ។​

​លោក​បាន​បញ្ជាក់​ដែរ​ថា​នៅ​ស្រុក​កំពង់លែង​នេះ​កន្លងមក​ក៏​មាន​រៀបចំ​ពិធី​ដាំ​ដើមឈើ​នៅតាម​សហគមន៍​នេះ​ដូចគ្នា​ដែរ ដូចជា​សហគមន៍​ឃុំ​ច្រណូក ឃុំ​ត្រងិល ឃុំ​ដារ​និង​ឃុំ​ស្វាយ​រំពារ ជាដើម ។ ប៉ុន្តែ​ការដាំ​កន្លង​ទៅ​តាម​សហគមន៍​នីមួយៗ​កន្លងមក​មាន​ត្រឹមតែ ៧០០​ទៅ ៨០០ ដើម​តែ​ប៉ុណ្ណោះ ។

​ដោយឡែក​លោក ពារ គិមហេង នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹង​ថា​ការប្រែប្រួ​ល​អាកាសធាតុ​មាន​ទឹក​ជំនន់ មាន​ការកើនឡើង​កំដៅ និង​មាន​ខ្យល់ព្យុះ ជាដើម​គឺ​កើតឡើង ដោយសារតែ​ការបាត់បង់​នូវ​គម្រប​ព្រៃឈើ​នេះឯង ។ ហេតុដូច្នេះ​ហើយ​សូម​បងប្អូន​ចូលរួម​ថែរក្សា​ព្រៃឈើ​ទាំងអស់គ្នា ។​

​ជា​ចុងក្រោយ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាង​ក្តៅគគុក​ជាក់ស្ដែង​ដូចជា​នៅ​ខាង​ខេត្តរតនគិរី​មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ដែល​មាន​ការបង្ក្រាប​ជា​បន្តបន្ទាប់ ហើយ ពេលនេះ​រាជរដ្ឋាភិបាល​កំពុង​គិតគូ​អំពី​ការ​រឹបអូស​វត្ថុតាង ទាំងនោះ​នឹង​ត្រូវ​យកទៅ​ដាក់​តាំងពិព័រណ៍ រួម​ទាំង​ចារ​ឈ្មោះ របស់​លោក​ឧកញ៉ា ដែល​បាន​បំផ្លាញ​ព្រៃឈើ ទុក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​យើង​មើល​ទៀតផង ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ​យើង​យក​គំរូ​តាម ៕

 

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.