ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ទូត​អាមេរិក​សង្ឃឹមថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​ - ​រឿង​លោក កឹម សុខា ជិត​ចប់​ហើយ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ - ម្សៀឬ​ទ្ធី​នាយផ្នែ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​ធើ​ឆ្អី​បានជា​បណ្តោយ​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​ប៉េអឹម​ដឹកឈើ​ទាំង​ថ្ងៃ​ចឹង​? - ឡាន​ករុណា​ពេជ្រ​ត្រូវ​គេ​គប់​បែក​កញ្ចក់​តែ​ម្ចាស់​មិន​ប្រាប់​ទីតាំង​កើតហេតុ​ - ​តេ​ជោចិត្ត​ល្អ​ចំពោះ​អ្នក​ចាញ់បោក​សមរង្ស៊ី​ពេល​សម្ពោធ​រោងចក្រ​ស៊ីម៉ង់តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ខេត្ត​កំពត​ - ​សាលា​រាជធានី​ឯកភាព​ប្លង់​សំណង់​ស្ពាន​ថ្មើជើង​ស្តុប​សន្ធរមុខ​ - ជនខិលខូច​មួយក្រុម​កំពុងតែ​ទន្ទ្រាន​និង​វាតទី​ធ្វើ​របង​ហ៊ុំព័ទ្ធ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដី​ព្រៃ​របស់​រដ្ឋ​រាប់សិប​ហិច​តា​និង​ជា​ដី​១០%​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​តាំងពី​ជំនាន់​អាជ្ញាធរ​ខេត្ត​សម័យ​លោក​ទូច ម៉ា​រី​ម​និង​លោ​កឈួរ ច័ន្ទឌឿនបា​ន​សម្រេច​ដក​ហូត​ដាក់​ជា ទ្រព្យ​របស់​រដ្ឋ​តាម​សេចក្ដីសម្រេច​របស់​ក្រសួង​កសិកម្ម​ក៏ដោយ​!? - លទ្ធផល​ទូក​ខេត្ត​កំពង់ឆ្នាំង ទាំង​២៥​ទូក ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០១៩ - ប័ណ្ណ​ក្រីក្រ​គ្មាន​តម្លៃ​សម្រាប់​ពេទ្យ​ភ្នែក​នៅ​ខេត្ត​តាកែវ ទេ​ទាល់តែ​អស់​៥​ម៉ឺន​រៀល​ - ​រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុម​ឧទ្ទាម ទណ្ឌិត សម រង្ស៊ី​ឲ្យ វិល​មក​កម្ពុជា​វិញ​?!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​សំណូមពរ​ឯកឧត្តម​ឱម យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ធ្វើ​អធិការកិច្ច លើ​ករណី​បាត់បង់​ថវិការដ្ឋ​រាប់រយ​លាន​រៀល​ចំពោះ​អាជីវកម្ម​សាឡាង​ចម្លង​ដរ​កំពង់​ក្ដារ​ស្រុក​កំពង់ត្រឡាច​ផង​!

[hupso]

​កំពង់ឆ្នាំង ៖ តើ​អាជ្ញាធរ​ខេត្ត​និង​មន្ត្រី​ជំនាញ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​និង​សាខា​ពន្ធដា​ខេត្ត​កំពង់ឆ្នាំង​មាន​វិធានការ​បែបណា​ចំពោះ​ការខាតបង់​ថវិការ​រដ្ឋ​ជាង​៥៩​លាន​រៀល​ថ្លៃ​បង់ពន្ធ​អាជីវកម្ម​កាណូត​ដរ​ទទឹង​កំពង់ចម្លង​កំពង់​ក្ដារ​ស្រុក​កំពង់ត្រឡាច សម្រាប់​ឆ្នាំ -២០១៧-២០១៨​។

​ប្រភព​ពី​ម្ចាស់​អាជីវកម្ម​កាណូត​ដរ​ទទឹង​កំពង់ចម្លង​កំពង់​ក្ដារ​ស្រុក​កំពង់ត្រឡាច​ឈ្មោះ​ញ៉ែម សា​វន ប្ដី​ឈ្មោះ​តា​គង់ បានអោយដឹងថា រូបគាត់​បាន​ទៅ​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​ចម្លង​ដរ​នៅ​តំបន់​កំពង់​ក្ដារ​នោះ​ដោយ​អាជ្ញាធរ​តម្រូវ​អោយ​គាត់​ត្រូវ​បង់ថ្លៃ​អាជីវកម្ម​ក្នុង​ទំហ៊ំ​ទឹកប្រាក់​ជាង​១៧៧​លាន​រៀល​។ ក្នុង​នោះ​គាត់​បាន​បង់ពន្ធ​បាន​ជាង​១០០​លាន​រៀល​ហើយ​នៅសល់​ត្រឹនតែ​ជាង​៥៩​លាន​រៀត​ទៀត​ទេ​នឹង​ត្រូវ​បង់​បញ្ចប់​ហើយ​។​

​ប៉ុន្តែ​ដោយសារ​អាជ្ញាធរ​បើ​កមាន​អ្នក​ផ្សេង​បាន​ទិញ​ឬ​ធ្វើ​សាឡាង​ថ្មី​មក​រត់ដរ​ប្រជែង​ជាមួយ​គាត់​ចំនួន​ពី​៤​ទៅ​៥​ម្ចាស់​ទៀត​ធ្វើឲ្យ​ផែនការ​រកស៊ី​គាត់​ខាតបង់​។​អ្នកិ​ចូល​មក​រកស៊ី​ថែម​ថ្មី​ទៀត​មាន​ម្ចាស់​សាឡាង​នៅ​ភូមិ​ក្បាលកោះ​ឈ្មោះ​ម៉ៅ ណន​និង​២​នាក់​ទៀត នៅ​ព្រែក​កន្លង​និង​១​ម្ចាស់​ទៀត​នៅ​កណ្ដាល​ភូមិ​កំពង់​ក្ដារ​ដែល​មិន​បាន​បង់ពន្ធ​ឲ្យ​អាជ្ញាធ​រដូច​គាត់ ធ្វើអោយ​គាត់​បាត់បង់​ចំណូល​ត្រូវ​បង់ពន្ធ​។​ឈ្មោះ​ញ៉ែម សា​វន ប្ដី​ឈ្មោះ​តា​គង់ គាត់​បាន​ប្ដឹង​អោយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ជួយ​អន្តរាគមន៍​ទប់ស្កាត់ ប៉ុន្តែ​បែ​ជា​មិន​ជួយ​មាន​វិធានការ​ទប់ស្កាត់​អ្វី​ឡើយ​។ ដូច្នេះ​គាត់​ថា​គាត់​មិន​មាន​លទ្ធភាព​បង់​បន្តទៀត គឺ​ឈប់​បង់​តែម្ដង​។​

​ចំណែក​ម្ចាស់​សាឡាង​ម្នាក់​នៅ​ភូមិ​ក្បាល​កោះ​ឈ្មោះ​ម៉ៅ ណន​ដែលមាន​សាឡាង​ចម្លង​ដរ​នៅ​ខាងជើង​គាត់​ចំណុច​ព្រែក​យួន​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​អោយ​ដឹងថា គាត់​មាន​សាឡាង​១​រត់​ឈ្នួល​នឹង​គេ​ដែរ​។ គាត់​មាន​បំណង់​ចង់ទៅ​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​ពី​អាជ្ញាធរខេត្ត​និង​មន្ត្រី​ជំនាញ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​ដែរ​ប៉ុន្តែ​ត្រូវបាន​ខាង​អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច​ប្រាប់ថា​មិនចាំបាច់​ទេ​ចាំ​គេ​មក​ធ្វើ​ច្បាប់​អោយ​ក៏​បាន​ដែរ​។​ករណី​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​និង​ដាក់​ការសង្ស័យ​ថា​ប្រហែលជា​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុករលួយ​ឬ​ជា​ឆ្នាំងបាយ​របស់​អាជ្ញា​ស្រុក​កំពង់ត្រឡាច​ផងដែរ​ក៏​ថា​បាន​។​

​ចំណែក​ប្រភព​មួយទៀត​ដែល​បែកធ្លាយ​ពី​សាលាខេត្ត​កំពង់ឆ្នាំង​បាន​ទម្លាយ​អោយដឹងថា ចំពោះ​បំណុល​ដែល​ម្ចាស់​អាជីវកម្ម​កំពង់ចម្លង​កំពង់​ក្ដារ​ឈ្មោះ​ញ៉ែម សា​វន​ប្ដី​ឈ្មោះ​តា​គង់នៅ​ជំពាក់​ខេត្ត​ចំនួន​ជាង​៥៩​លាន​រៀល​នោះ​ខាង​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​បាន​នឹង​កំពុង​ដាក់​ផែនការ​ប្រជុំ​ពិភាក្សា​ជាមួយ​គណៈកម្មការ​គ្រប់គ្រង​ថវិការដ្ឋ​ថ្នាក់​ខេត្ត​នៃ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​ដើម្បី​លើក​គម្រោង​ស្នើសុំ​ទៅ​គណៈកម្មការ​គ្រប់គ្រង​ថវិការ​រដ្ឋ​ថ្នាក់ជាតិ​លប់​បំណុល​នេះ​ចោល​ព្រោះ​ទារ​មិនបាន​។​

​ប៉ុន្តែ​រឿង​នេះ​ក៏​ត្រូវ​បាន​រង​ការរិះគន់​ពី​សំណាក់​មហាជន​ទូទៅ​យ៉ាង​ចាស់ដៃ​ផងដែរ​ចំពោះ​ភាពកំសោយ​របស់​អាជ្ញាធ​រ​និង​មន្ទីរ​ជំនាញ​ហិរញ្ញវត្ថុ​ខេត្ត ដែល​បាន​បណ្ដែតបណ្ដោយ​អោយ​កើត​មាន​ភាព​រញ៉េរញ៉ៃ​បង្ក​អោយ​មាន​ការខាតបង់​ដល់​ចំណូល​ថវិការដ្ឋ ។​

​ទង្វើ​បែប​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើ​ការរិះគន់​និង​ដាក់​ការ​សង្ស័ថា​ពិតជា​មាន​ជាប់ពាក់ព័​ន្ធ​នឹង​អំពើពុករលួយ​(​កន្ទេល​ធំ បន្លំ​ដេក​) ដូចនេះ​ស្នើ​ឯកឧត្តម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​មេត្តា​ចាត់វិធានការ​ជាបន្ទាន់​ទាន់​នៅ​ក្ដៅៗ​ទាន ! ៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.