ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ពលរដ្ឋ​១៦​គ្រួសារ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ក្នុង​ភូមិ​ក្រសាំង ដង្ហោយ​រក​ជំនួយ​ពី​អាជ្ញាធរ​និង​សប្បុរសជន​ - ​គយ​ច​លត័​ព្រែកចាក​កៀ​បប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​! - ​បំពាក់អាវុធ​ឲ្យ​ឧទ្យានុ​រ​ក្ស​នៃ​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ​ - ​ស្ត្រី​ចំណាស់​ម្នាក់ ស្លាប់​ដោយសារ​លោក កែ សុខន មេ​ប៉ុស្តិ៍​វាលរេញ បាញ់​គំរាម​ជនសង្ស័យ​ចាប់​មិនទាន់បាន​? - ​រួច​ពី​គុក​អតីត​មេ​អង្គរក្ស័​សព​សម្តេច​ជាស៊ីម​ត្រូវប​ក្ស​តែងតាំង​ឲ្យ​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ​ - ជលផល​ខេត្ត​កំពង់ឆ្នាំង​និង នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​កំពង់លែង​ចុះបង្ក្រាប​ក្រោយ​ពី​រង​ការ​ចោទ​ថា​បើក​ដៃ​អោយ​មេ​ឈ្មួញ​រត់ការ​របាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​ក្នុង​រដូវ​បិទ​នេសាទ​? - ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ - ​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?...!!! - ​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​! - ​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ថវិកា ៤​លាន​រៀល​របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ប្រគល់​ជូន​ស​មាជិក​សមាគម​អតីតយុទ្ធជ​ន​កម្ពុជា​ស្រុក​ទឹកផុស​

[hupso]

​កំពង់ឆ្នាំង​៖ វេលា​ម៉ោង ២:០០ នាទី​ថ្ងៃ​អង្គារ ៥​កើត​ខែភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​និង​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បាន​ចាត់​អោយ​ក្រុមការងារ ស​អក ថ្នាក់​ខេត្ត ដឹកនាំ​ដោយ​លោក ចក់ កែវ​ចំរើន ប្រធានការិយាល័យ​បេឡា​ជាតិ​ខេត្ត ,​លោក ឃូ សុផាន់ មេបញ្ជាការរង​សឹក​រង​ខេត្ត រួម​ជាមួយ​ក្រុម​ការងា​រ ថ្នាក់ ឃុំ ស្រុក បាន​នាំយក​ថវិកា ចំនួន ៤,០០០,០០០​រៀល (​បួន​លាន​រៀល​) និង​លិខិត​ចូលរួម​មរណទុក្ខ ប្រគល់ជូន​លោក​ស្រី តូច ចាន់​ឌី ត្រូវជា​កូន របស់​សព សមាជិក ស​អក ឈ្មោះ ម៉ៅ ឌី​ម ប្រភេទ គ្រួសារ​មរណៈ ID(DA03000362) ទទួលមរណភាព​វេលា​ម៉ោង​១១:២៥​នាទី​យប់ ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៩ នៅ​ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ។​

​ជា​ចុងបញ្ចប់​គ្រួសារ​សព​បាន ថ្លែង​អំណរ​អគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ដល់ សម្តេច តេ​ជោ ហ៊ុន សែន នាយ​យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្តេច​ប្រកប​ដោយ​ពុទ្ធពរ ៤​ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​អោយ​ក្រុមការងារ សមាគម​អតីតយុទ្ធជន ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.