ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ទូត​អាមេរិក​សង្ឃឹមថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​ - ​រឿង​លោក កឹម សុខា ជិត​ចប់​ហើយ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ - ម្សៀឬ​ទ្ធី​នាយផ្នែ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​ធើ​ឆ្អី​បានជា​បណ្តោយ​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​ប៉េអឹម​ដឹកឈើ​ទាំង​ថ្ងៃ​ចឹង​? - ឡាន​ករុណា​ពេជ្រ​ត្រូវ​គេ​គប់​បែក​កញ្ចក់​តែ​ម្ចាស់​មិន​ប្រាប់​ទីតាំង​កើតហេតុ​ - ​តេ​ជោចិត្ត​ល្អ​ចំពោះ​អ្នក​ចាញ់បោក​សមរង្ស៊ី​ពេល​សម្ពោធ​រោងចក្រ​ស៊ីម៉ង់តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ខេត្ត​កំពត​ - ​សាលា​រាជធានី​ឯកភាព​ប្លង់​សំណង់​ស្ពាន​ថ្មើជើង​ស្តុប​សន្ធរមុខ​ - ជនខិលខូច​មួយក្រុម​កំពុងតែ​ទន្ទ្រាន​និង​វាតទី​ធ្វើ​របង​ហ៊ុំព័ទ្ធ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដី​ព្រៃ​របស់​រដ្ឋ​រាប់សិប​ហិច​តា​និង​ជា​ដី​១០%​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​តាំងពី​ជំនាន់​អាជ្ញាធរ​ខេត្ត​សម័យ​លោក​ទូច ម៉ា​រី​ម​និង​លោ​កឈួរ ច័ន្ទឌឿនបា​ន​សម្រេច​ដក​ហូត​ដាក់​ជា ទ្រព្យ​របស់​រដ្ឋ​តាម​សេចក្ដីសម្រេច​របស់​ក្រសួង​កសិកម្ម​ក៏ដោយ​!? - លទ្ធផល​ទូក​ខេត្ត​កំពង់ឆ្នាំង ទាំង​២៥​ទូក ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០១៩ - ប័ណ្ណ​ក្រីក្រ​គ្មាន​តម្លៃ​សម្រាប់​ពេទ្យ​ភ្នែក​នៅ​ខេត្ត​តាកែវ ទេ​ទាល់តែ​អស់​៥​ម៉ឺន​រៀល​ - ​រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុម​ឧទ្ទាម ទណ្ឌិត សម រង្ស៊ី​ឲ្យ វិល​មក​កម្ពុជា​វិញ​?!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ស្ត្រី​តណ្ហា​ក្រាស់ប្តី​ទៅ​ធ្វើការ​ឆ្ងាយ​លួច​មាន​សហាយ

[hupso]

​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ ខណៈ​ខ្លួន​មានប្តី​រៀប​ការពេញ​ច្បាប់​ទៅហើយ ប៉ុន្តែ​បែរ​ភ្លើតភ្លើន​លួច​ទាក់ទង​ប្រុស​ឈ្មោល​បង្កាត់ភ្លើង​ស្នេហ៍​យ៉ាង​រោលរាល​ក្នុង​បន្ទប់​ជួល ដោយ​ស​ប្រុស​ស្នេហ៍​រូបនោះ​ឆ្លើយថា ខ្លួន​ទើបតែ​ចូល​ក្នុង​បន្ទប់​ជួល​នេះ ទើបតែ​បាន​ម្តង​ទេ !​។​

​អំពើ​លួច​ផិតក្បត់​ចិត្ត​ប្តី​លួច​ឲ្យ​ប្រុស​ចូល​មក​រួមរក្ស​ដល់​ក្នុង​បន្ទប់​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល កាលពី​អំឡុង​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​ព្រឹត្តិការណ៍​នៃ​ការ​សហាយស្មន់​នេះ​កើតឡើង នៅផ្ទះ​ជួល ស្ថិតក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​ប្តី​បាន​ស៊ើប​ដឹង​ថា​នាង​ជា​ប្រពន្ធ​លួច​ណាត់​ប្រុស​មក​អីៗ​ដល់​ក្នុង​បន្ទប់ ទើប​បាន​យក​សោរ​មក​ចាក់​ពី​ខាងក្រៅ រួច​ក៏​ប្តឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​អនុវត្ត​តាម​ផ្លូវច្បាប់ ។​

​ក្រោយ​សមត្ថកិច្ច​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​សហាយស្មន់ ទើប​ដឹងថា​បុរស​ជា​ប្ដី ឈ្មោះ អន សឿន អាយុ​២០​ឆ្នាំ ជា​កម្មករ ស្នាក់នៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នារី​ជា ប្រពន្ធ​ឈ្មោះ ទិត សុផាត អាយុ​២១​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ រីឯ​ប្រុស​ស្នេហ៍ ជា​សហាយស្មន់ ឈ្មោះ ស៊ង វ៉ាន់​ឆៃ អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​នេះដែរ​1​។​

​ប្តី​រងគ្រោះ​ក្នុង​រឿង​ស្នេហា​នេះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​:​គាត់​(​ប្តី​) បាន​ស្តី​ដណ្តឹងប្រពន្ធ​រៀបការ​តាម​ប្រពៃណី កាលពី​ខែ​កុម្ភៈ ក្នុង​ឆ្នាំ​២០១៩ ដោយ​ចំណាយ​ថវិកា​ថ្លៃទឹកដោះ​ចំនួន​១៥០០​ដុល្លារ ។​

​ជនរងគ្រោះ​បាន​បព្ជា​ា​ក់​ថា​: ប្តី​ប្រពន្ធ​គាត់​រស់នៅ​ឆ្ងាយ​ពីគ្នា បើ​ទោះ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ដូច​គ្នា​ក៏​ដោយ តិច​ណាស់​យូរៗ​ទើប​ទៅ​ជួប​ប្រពន្ធ​ម្តង​ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ហាក់​ប្លែក​ជាង​សព្វដង ស្រប​ពេល​មក​លេង​នៅ​ស្រុកកំណើត ត្រូវបាន​ឪពុកមា​ខាង​ប្រពន្ធ​ទូរស័ព្ទ​ប្រាប់​ថា ប្រពន្ធ​ឯង​ឥឡូវ​បាន​ប្តូរ​បន្ទប់​ជួល​ថ្មី និង​ឃើញតែ​កំពុង​តែ​ទាក់ទង​ជាមួយ​ប្រុស​ថ្មី​ទៀត​ផង ។​

​ដោយ​បាន​ទទួលដំណឹង​ពី​ឪពុកមា​ប្រាប់​ដូច្នេះ​ទើប​ប្តី​កំសត់​នោះ​បាន​ចំណាយ​ពេល​តាមដាន​ប្រពន្ធ ស្រាប់តែ​ឃើញ​ប្រពន្ធ​នាំ​ប្រុស​សហាយ​ចូលក្នុង​បន្ទប់​ជួល​ដូច​គេ​ថា គាត់​ក៏​ទប់​កំហឹង​និងរ​កវី​ធី​ដោះស្រាយ​តាម​ច្បាប់ ដោយ​គាត់​យក​កូនសោរ​ទៅ​ចាក់​ពី​ខាងក្រៅ​បន្ទប់ និង​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣​ភ្លាមៗ ដើម្បី​ជួយ​អន្តរាគមន៍ ឃាត់​ស្ត្រី​ជា​ប្រពន្ធ និង​ប្រុស​ស្នេហ៍​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ ៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.