ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ទូត​អាមេរិក​សង្ឃឹមថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​ - ​រឿង​លោក កឹម សុខា ជិត​ចប់​ហើយ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ - ម្សៀឬ​ទ្ធី​នាយផ្នែ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​ធើ​ឆ្អី​បានជា​បណ្តោយ​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​ប៉េអឹម​ដឹកឈើ​ទាំង​ថ្ងៃ​ចឹង​? - ឡាន​ករុណា​ពេជ្រ​ត្រូវ​គេ​គប់​បែក​កញ្ចក់​តែ​ម្ចាស់​មិន​ប្រាប់​ទីតាំង​កើតហេតុ​ - ​តេ​ជោចិត្ត​ល្អ​ចំពោះ​អ្នក​ចាញ់បោក​សមរង្ស៊ី​ពេល​សម្ពោធ​រោងចក្រ​ស៊ីម៉ង់តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ខេត្ត​កំពត​ - ​សាលា​រាជធានី​ឯកភាព​ប្លង់​សំណង់​ស្ពាន​ថ្មើជើង​ស្តុប​សន្ធរមុខ​ - ជនខិលខូច​មួយក្រុម​កំពុងតែ​ទន្ទ្រាន​និង​វាតទី​ធ្វើ​របង​ហ៊ុំព័ទ្ធ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដី​ព្រៃ​របស់​រដ្ឋ​រាប់សិប​ហិច​តា​និង​ជា​ដី​១០%​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​តាំងពី​ជំនាន់​អាជ្ញាធរ​ខេត្ត​សម័យ​លោក​ទូច ម៉ា​រី​ម​និង​លោ​កឈួរ ច័ន្ទឌឿនបា​ន​សម្រេច​ដក​ហូត​ដាក់​ជា ទ្រព្យ​របស់​រដ្ឋ​តាម​សេចក្ដីសម្រេច​របស់​ក្រសួង​កសិកម្ម​ក៏ដោយ​!? - លទ្ធផល​ទូក​ខេត្ត​កំពង់ឆ្នាំង ទាំង​២៥​ទូក ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០១៩ - ប័ណ្ណ​ក្រីក្រ​គ្មាន​តម្លៃ​សម្រាប់​ពេទ្យ​ភ្នែក​នៅ​ខេត្ត​តាកែវ ទេ​ទាល់តែ​អស់​៥​ម៉ឺន​រៀល​ - ​រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុម​ឧទ្ទាម ទណ្ឌិត សម រង្ស៊ី​ឲ្យ វិល​មក​កម្ពុជា​វិញ​?!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ថ្នាក់ដឹកនាំ​ខេត្ត​កំពត និង​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត ទទួល​ស្វាគមន៍ គណៈប្រតិភូ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​ព្រឹទ្ធសភា

[hupso]

​ខេត្ត​កំពត​៖ នា​ព្រឹក​ថ្ងៃ​សុក្រ ៨​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ទទួល​ស្វាគមន៍ និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ព្រឹទ្ធសភា​ដើម្បី​ទទួលព័ត៍​មាន​ស្តីពី​ការដោះស្រាយ​វិវាទ​ទាំងឡាយ​ក្នុង​ខេត្ត​កំពត ដឹកនាំ​ដោយ ឯកឧត្តម អ៊ុក ប៊ុន​ឈឿន ប្រធាន​គណៈកម្មការ​។​

​នៅក្នុង​ជំនួប​ខាងលើ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​រាយការណ៍​ជូន​ប្រតិភូ អំពី​សភាពការណ៍​រួម​ទូទៅ និង​វឌ្ឍនភាព​រីកចម្រើន ព្រមទាំង​លទ្ធផល​ការងារ​សំខាន់ៗ ដែល​រដ្ឋបាល​ខេត្ត​កំពត សម្រេច​បាន​កន្លងមក និង​ផែនការ​ទិសដៅ​អនុវត្ត​បន្ត នូវ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ព្រមទាំង​បញ្ហា​ប្រឈម និង​សំណូមពរ​នានា ដែល​រដ្ឋបាល​ខេត្ត​កំពត បាន​ជួបប្រទះ​កន្លងមក និង​កំពុង​បាន​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​ជាប្រចាំ​។​

​ឯកឧត្តម អ៊ុក ប៊ុន​ឈឿន ប្រធាន​ប្រតិភូ បានឲ្យដឹងថា គណៈកម្មការ​ចុះ​មក​បំពេញបេសកកម្ម ក្នុង​ខេត្ត​កំពត​ពេលនេះ គឺ​ក្នុង​គោលបំណង ទទួល​ព័ត៍មាន​អំពី​លទ្ធផល​នៃ​ការដោះស្រាយ​វិវាទ​ទាំងឡាយ​នៅ​ការិយាល័យ​ប្រជាពលរដ្ឋ​ក្រុង ស្រុក ទូទាំង​ខេត្ត និង​ដំណើរការ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​គណៈកម្មកា​រ​សុរិយោដី ដែល​បញ្ជូន​មក​ខេត្ត សំណូមពរ​ធ្វើ​វិសោធនកម្ម​ច្បាប់ ឬ បំពេញ​បន្ថែម​ក្នុង​ច្បាប់​ដោយឡែក ដែល​ជា​សមត្ថកិច្ច​របស់ខ្លួន​ត្រូវបំពេញ និង​ការងារ​ផ្សព្វផ្សាយ​ច្បាប់​នៅក្នុង​ខេត្ត​ខ្លួន​អំពី​ការលំបាក និង​ការងាយស្រួល​។​

​ឯកឧត្តម ប្រធាន​គណៈប្រតិភូ ក៏​បាន​សំណូមពរ​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​កំពត គ្រប់​លំដាប់ថ្នាក់ បន្ត​ខិតខំ​ចូលរួម​ជំរុញ​កិច្ចអភិវឌ្ឍន៍​បន្ថែមទៀត ពិសេស​ការចូលរួម​ជំរុញ​ការងារ​ប្រតិបត្តិ​ច្បាប់ ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.