ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ឧកញ៉ា​៤៥​រូប​បោះបង់ចោល​ងារ​ជា​ឧកញ៉ា​ខណៈ​ឧកញ៉ា​១៦​រូប​បោះបង់​តួនាទី​ពី​កងកម្លាំងប្រដាប់អាវុធ​

[hupso]

ភ្នំពេញ ៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ចេញ​បទបញ្ជា ដែល​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នា​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៩ ហើយ​បាន​រំលឹក​ម្តងទៀត នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​សុក្រ ទី​៣០ ខែ​សីហា ឆ្នាំ​២០១៩​មក​នោះ​។​

​សម្តេច​បាន​បញ្ជា​យ៉ាង​មុឹងម៉ាត់​ប្រកាស​ឈប់​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​នៅ​កម្ពុជា​មាន​ងារ​ជា «​ឧកញ៉ា​» ពោល​គឺ​ម្នាក់ៗ​អាច​មាន​សិទ្ធ​រើស​យក​តួនាទី​តែ​មួយ​ប៉ុណ្ណោះ បើ​ជ្រើសរើស​យក​ងារ​ជា​ឧកញ៉ា​ត្រូវ​លាលែង​ពី​កងកម្លាំងប្រដាប់អាវុធ និង បើ​ជ្រើសរើស​យក​តួនាទី​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​លាឈប់​ងារ​ជា​ឧកញ៉ា​។

​គិត​មកដល់ពេលនេះ​មាន​ឧកញ៉ា​៤៥​រូប​បោះបង់​ងារ​ជា​ឧកញ៉ា ខណៈ​ដែល​ឧកញ៉ា​១៦​រូប ស្ម័គ្រចិត្ត​លាលែង​ឈប់​ពី​តួនាទី​ជា​កងកម្លាំង​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ប្រាប់ ឱ្យដឹងថា បន្ទាប់ពី​សម្តេច​តេជោ​ហ៊ុន​សែន​ចេញ​បទបញ្ជា​យ៉ាង​ដាច់​ណាត់ រួចមក​មាន មន្ត្រី​យោធា និង​ឧកញ៉ា​មួយចំនួន ក៏​បាន​ដាក់​ពាក្យ​សុំ​លាលែង​ពី​ជួរ​កងទ័ព​ជា​បន្ដបន្ទាប់ ហើយក៏​មាន​ឧកញ៉ា​មួយចំនួន​ក៏​បាន​លាលែង​ពី​ងារ​ជា​ឧកញ៉ា​ផងដែរ​ជាក់ស្ដែង​នៅ​ពេល​នេះ​មាន​ឧកញ៉ា​ចំនួន​១៦​រូប​បាន​លាលែង​ពី​យោធា​និង​មាន​ឧកញ៉ា​ចំនួន​៤៥​រូប​បាន​បោះបង់​ងារ​ជា​ឧកញ៉ា​ផងដែរ​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​បញ្ជាក់​ប្រាប់ ឱ្យដឹងថា យោធា​ដែល​មាន​ងារ​ជា​ឧកញ៉ា បាន​រក​ឃើញ​ទាំង​៦១​រូបនេះ គឺ​ស្ថិតនៅ​ក្នុង​កម្រិត​កងយោធពល​ខេមរភូមិន្ទ ខណៈ​ដែល​ក្រសួង​ការពារជាតិ កំពុង​ត្រួតពិនិត្យ មើល​មន្ត្រី​យោធា ក្នុង​ក្របខណ្ឌ​ក្រសួង​ការពារជាតិ ដែល​មាន​ងារ​ជា​ឧកញ៉ា​ផ្សេងៗ​ថែម​ទៀត​។​

​ស្របពេល​ជាមួយគ្នានេះ​ដែរ ក្រសួង​ការពារ​ជាតិ​ក៏​កំពុង​រៀបចំ កិច្ចប្រជុំ​មួយ​ដាក់​ឱ្យ​ជ្រើសរើស​រវាង ឧកញ៉ា និង តួនាទី​ជា​យោធា ។​

​សូមបញ្ជាក់​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​មិន​ឱ្យ​កង កម្លាំងប្រដាប់អាវុធ​នៅ​កម្ពុជា មាន​ទាហាន នគរបាល និង​កងរាជអាវុធហត្ថ មាន​ងារ​ជា «​ឧកញ៉ា​» តទៅទៀត​នោះ​ទេ ហើយ​កងកម្លាំង​ប្រដាប់អាវុធ​ណា ដែល​មាន​ងារ​ជា «​ឧកញ៉ា​» ធ្វើការ​ជ្រើសរើស​ជា​បន្ទាន់​ថា​តើ​ត្រូវ​យក​ងារ «​ឧកញ៉ា​» ឬ​យក​តួនាទី​របស់​ខ្លួន​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បានឱ្យដឹងថា ការងារ​នេះ​នឹង​ត្រូវ​ធ្វើ​ឱ្យ​ច្បាស់លាស់ និង​ជាក់លាក់ ដែលជា​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ជួរ​កងទ័ព​៕

 

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.