ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ឧកញ៉ា ស្រី ចាន់ធូ បើក​ដំណើការ «​ផ្សារ​សត្វ​ចិញ្ចឹម​» នៅ​ក្រុមហ៊ុន​7NG វិហារ​សួគ៌​

[hupso]

​ភ្នំពេញ​៖ លោក​ឧកញ៉ា ស្រី ចាន់ធូ ប្រធាន​ក្រុមហ៊ុន 7NG នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៩​បាន​ប្រកាស​បើកសម្ពោធ​ជា​ផ្លូវការ​នូវ «​ផ្សារ​សត្វ​ចិញ្ចឹម​» ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន ដែល​ស្រលាញ់​សត្វ​ទាំងអស់​នៅ​កម្ពុជា​។

​លោក​ឧកញ៉ា ស្រី ចាន់ធូ ថ្លែងថា «​ថ្ងៃនេះ​ជា​ថ្ងៃ​បើក​សម្ពោធ​ផ្លូវការ ផ្សារ​សត្វ​ចិញ្ចឹម ដែល​មានឈ្មោះ​ថា កសិស​ត្វ​កំសាន្ដ​7NG វិហារ​សួគ៌​។ ការបង្កើត​ផ្សារ​នេះ​ដើម្បី​ជួយ​សម្រួល ដល់​អតិថិជន​ដែល​ស្រលាញ់​សត្វ​ទាំងអស់ ដោយ​ក្នុង​នោះ​មាន​សត្វ​គ្រប់​ប្រភេទ ប៉ុន្ដែ​យើង​បាន​ផ្ដោត​ខ្លាំង​លើ​សត្វ​គោ​»​។​

​ក្រៅពី​សត្វ​គោ​លោក​ឧកញ៉ា​ស្រី​ចាន់ធូ​ឲ្យដឹងថា​៖ នៅ​ថ្ងៃ​ខាង​មុខ​នឹង​បង្កើ​ឲ្យមាន​កម្មវិធី​ពិសេសៗ​ទៀត​រួមមាន​៖ ការប្រកួត​ឆ្កែ​, ប្រកួត​ពពែ​, ប្រកួត​ជ្រូក​ជាដើម​។ សម្រាប់​ការបង្កើត​ឲ្យមាន​ផ្សារ​នេះ​ឡើង នឹង​ផ្ដល់​អត្ថប្រយោជន៍ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​តាមរយៈ ការ​ចែកចាយ​ចំនេះដឹង ឲ្យ​គ្នា​ទៅវិញ​ទៀ​មក និង​ការណែនាំ​ឲ្យ​ប្រជាពលរដ្ឋ បាន​ស្គាល់​ពូជ​គោ​ដែល​នាំ​មក​ពី​ប្រទេស​ផ្សេងៗ​។​

​ពូជ​គោល​ល្បីៗ​នេះ​នឹង​អនុញ្ញាត ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម​យក​សាច់ និង​ចិញ្ចឹម​យក​ទឹកដោះ ដោយ​គោ​សាច់មាន​ទម្ងន់​រហូត​ដល់​១២០០​គី​ឡូ បើ​ធៀប​នឹង​គោ​ក្នុងស្រុក​ខុស​គ្នា​រហូត​ដល់​៤​ដង ប៉ុន្ដែ​ចំណែកឯ​ការចិញ្ចឹម ថែរក្សា​វិញ​មាន​រយៈពេល​ដូចគ្នា​។ សម្រាប់​គោ​ចិញ្ចឹម​យក​ទឹកដោះ​គឺ​ពូជ​គោ​ឈ្មោះ Hostein. អាច​ផ្ដល់​ទឹកដោះ​ឲ្យ​ប្រជាពលរដ្ឋ មាន​ចំណូល​ជា​ប្រចាំ​ថ្ងៃ ដោយ​ក្នុង​មួយ​ថ្ងៃ​គោ​ផលិត​បាន​រហូត​ដល់ ២៥​លីត្រ​ឯណ្ណោះ​។​

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.