ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ទូត​អាមេរិក​សង្ឃឹមថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​ - ​រឿង​លោក កឹម សុខា ជិត​ចប់​ហើយ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ - ម្សៀឬ​ទ្ធី​នាយផ្នែ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​ធើ​ឆ្អី​បានជា​បណ្តោយ​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​ប៉េអឹម​ដឹកឈើ​ទាំង​ថ្ងៃ​ចឹង​? - ឡាន​ករុណា​ពេជ្រ​ត្រូវ​គេ​គប់​បែក​កញ្ចក់​តែ​ម្ចាស់​មិន​ប្រាប់​ទីតាំង​កើតហេតុ​ - ​តេ​ជោចិត្ត​ល្អ​ចំពោះ​អ្នក​ចាញ់បោក​សមរង្ស៊ី​ពេល​សម្ពោធ​រោងចក្រ​ស៊ីម៉ង់តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ខេត្ត​កំពត​ - ​សាលា​រាជធានី​ឯកភាព​ប្លង់​សំណង់​ស្ពាន​ថ្មើជើង​ស្តុប​សន្ធរមុខ​ - ជនខិលខូច​មួយក្រុម​កំពុងតែ​ទន្ទ្រាន​និង​វាតទី​ធ្វើ​របង​ហ៊ុំព័ទ្ធ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដី​ព្រៃ​របស់​រដ្ឋ​រាប់សិប​ហិច​តា​និង​ជា​ដី​១០%​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​តាំងពី​ជំនាន់​អាជ្ញាធរ​ខេត្ត​សម័យ​លោក​ទូច ម៉ា​រី​ម​និង​លោ​កឈួរ ច័ន្ទឌឿនបា​ន​សម្រេច​ដក​ហូត​ដាក់​ជា ទ្រព្យ​របស់​រដ្ឋ​តាម​សេចក្ដីសម្រេច​របស់​ក្រសួង​កសិកម្ម​ក៏ដោយ​!? - លទ្ធផល​ទូក​ខេត្ត​កំពង់ឆ្នាំង ទាំង​២៥​ទូក ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០១៩ - ប័ណ្ណ​ក្រីក្រ​គ្មាន​តម្លៃ​សម្រាប់​ពេទ្យ​ភ្នែក​នៅ​ខេត្ត​តាកែវ ទេ​ទាល់តែ​អស់​៥​ម៉ឺន​រៀល​ - ​រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុម​ឧទ្ទាម ទណ្ឌិត សម រង្ស៊ី​ឲ្យ វិល​មក​កម្ពុជា​វិញ​?!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ប៉ូលីស​ចោទ​មេព្រៃ មេព្រៃ​ចោទ​ប៉ូលីស រឿង​ដោះលែង​មនុស្ស​ម្នាក់​ក្នុងចំណោម​៤​នាក់​ដែល​ជា​ម្ចាស់​ត្រាក់ទ័រ ដែល​សមត្ថកិច្ច​ចាប់បាន​នៅ​ចំណុច​អូរ​ក្រម៉រ​សាន្ត ក្នុង​ភូមិ​កោះ​កណ្ដាល ឃុំ​ជៀប ស្រុក​ទឹកផុស​កាលពី​ថ្ងៃ​ទី​៥/៩/២០១៩

[hupso]

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រិះគន់​ថា​ខ្នោះដៃ​ពិតជា​ប្រកាន់ វណ្ណះ​មែន​!​។​ចាប់​បាន​ជនសង្ស័យ ៤ នាក់​បែរ​ជា​ជាប់ទ្រុង​តែ​បីនាក់ រួច​បាត់​អស់​ម្នាក់​ហើយ​ជា ម្ចាស់​ត្រាក់ទ័រ​ទៀត​។​តើ​ការត់​រួច​គឺ​ក្រោម​ស្នាដៃ​លោក​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ រមាស​ឬ​ស្នាដៃ​ប៉ូលីស​???​។

​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​លោក​ខែម វិបុល​អធិការ​នគ​បាល​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​បានអោយដឹងថា​៖​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៦​វេលា​ម៉ោង​៨​ព្រឹក​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែករ​មាស​បាន​ទៅ​នាំយក​ម្ចាស់​ត្រាក់ទ័រ​ម្នាក់​ក្នុងចំណោម​៤​នាក់ ពី​កន្លែង​អធិការដ្ឋាន​នគ​បាល​ស្រុក​ទឹកផុស​យកទៅ​សួរចម្លើយ​នៅ​ខ្ចូស​ក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស តាំងពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់​។ ប៉ុន្តែ​នៅពេលដែល​ខាង​មេព្រៃ​ហៅ​ម្ចាស់​ត្រាក់ទ័រ​ម្នាក់​យក​ទៅ​សួរចម្លើយ​នោះ​ក៏​បាន​បាត់​ម្ចាស់​ត្រាក់ទ័រ​នោះ​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​នោះ​ក្នុងអំឡុង​ម៉ោង​ប្រមាណ​១០​ព្រឹក​នោះ​តែម្ដងទៅ ។​

​ក្រោយ​ពី​បែកធ្លាយ​ព័ត៌មាន​ថា​ការ​រួច​ខ្លួន​ម្ចាស់​ត្រាក់ទ័រ​នេះ​មក​មាន​ការ​និយាយ​ថា​គឺ​ដោយសារ​មាន​ថ្នូរ​នឹង​ទឹកប្រាក់​ប្រមាណ​៣០០០$​ផងដែរ​?​។​

​គួររម្លឹកថា អ្នកណា​ក៏​ដឹង​ដែរ​ថា​សមត្ថកិច្ច​នគ​បាល​ស្រុក​ទឹកផុស​សហការ​ជាមួយ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​មាស​តែង​បាន​ចាប់​គ្រឿងចក្រ​ដែល​លួច​ឈូសឆាយ​ដី​ព្រៃ​ខុសច្បាប់​ដែល​មាន​ត្រាក់ទ័រ​ជាច្រើន​គ្រឿង ប៉ុន្តែ​ត្រូវបាន​លោក​សំ ឬ​ទ្ធី​ដោះលែង​យកលុយ​ជា​បន្តបន្ទាប់ ។​

​ជាក់ស្ដែង​ដូចជា​ត្រាក់ទ័រ​២​គ្រឿង​មក​ពី​ខេត្ត​ពោធិសាត់​ដែល​មាន​មេការ​ឈ្មោះ​គន​លួច​ឈូសឆាយ​ដី​ព្រៃ​នៅ​ចំណុច​ខាងកើត​ភ្នំ​តា​សាំ​ក្នុង​ឃុំ​ក្រាំង​ស្គារ​ត្រូវបាន​លោក​សំ ឬ​ទ្ធី​ដោះ​លែង​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ច្រើន​ពាន់​ដូល្លា​និង​ត្រាក់ទ័​ររបស់​ឈ្មោះ​អ្នកស្រី​នុត រ៉ា​នៅ​ភូមិ​តា​នៃ​លួច​ឈូ​ល​ឆាយ​ដីព្រៃ​នៅ​ខាងត្បូង​ភូមិ​ស្លែង​ជាដើម​ក៏​ត្រូវបាន​លោក​សំ ឬ​ទ្ធី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ដោះ​លែង​ជា​ថ្នូរ​និង​ទឹកប្រាក់​ប្រមាណ​ជាង​៨០០០$​ផងដែរ និង​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​ទៀត​ដែល​ចាប់​បាន​ក្នុង​ឃុំ​ជៀប និង​ឃុំក្រាំ​ស្គារ ជិត​១០​គ្រឿង​ត្រូវបាន​លោក​សំ ឬ​ទ្ធី​ដោះលែង​យក​លុយ​អស់​គ្នាន​សល់ គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​ឬ​ធ្វើ​អ្វី​លោក​សំ ឬ​ទ្ធី​ឡើយ​។​

​ឯ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​វិញ បាន​បញ្ជាក់​អោយដឹងថា ពុំ​មាន​ករណី​ដោះលែង​ជន​ទាំង ៣ នាក់​នោះ​ឡើយ ។​លោក​បាន​បញ្ជាក់ទៀតថា បាន​បញ្ជូន​សំណុំរឿង​ទៅកាន់​ចៅក្រម​ស៊ើបសួរ​ហើយ​នៅ​ល្ងាចម្សិលមិញ​។​

​នៅ​ព្រឹក​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ​2019 នេះ ក្រោយ​ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​សម្រេច​បញ្ជូន​ជនសង្ស័យ​ទាំង ៣ នាក់​ដាក់​ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃនេះ ដែលជា​អ្នក ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឈូសឆាយដី​គំរប​រដ្ឋបាល​ព្រៃឈើ​ឆ្នាំ 2002 នៅក្នុង​ស្រុក​ទឹកផុស​អោយ​ថៅកែ​។​

​ចំណែក​អ្នកមាន​ម្នាក់ ជា​ថៅកែ​ត្រាក់ទ័រ ជា​ម្ចាស់​គ្រឿងចក្រ​ត្រូវបាន​រត់គេច​ខ្លួន ឬ​អាច​ថា​មាន​គេ​ជួយ​លួច​រំដោះ​ចេញ កំពុង​ត្រូវបាន​សមត្ថកិច្ច​តាម​ប្រមាញ់​។​

​ពាក់​ពន្ធ​ករណី​ខាងលើនេះ សារព័ត៌មាន​យើង​ធ្វើការ​សាកសួរ​ទៅ​កាន់​លោក ងិន ហ៊ុន ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ដោយ​លោក​បាន​បញ្ជាក់ថា គឺ​ពិតជា​មាន​ជន​ម្នាក់​បាន​រត់គេចខ្លួន​មែន ក្នុង​ចំណោម​មនុស្ស​៤​នាក់ ។

​ដោយ​លោក​បាន​បញ្ជាក់ថា លោក​បាន​បញ្ជា​កម្លាំង​ឲ្យ​តាម​ចាប់ខ្លួន​ត្រឡប់មកវិញ ដើម្បី​សាកសួរ​ព័ត៌មាន ឲ្យបាន​ជាក់លាក់ មូលហេតុ​អ្វី​បានជា រត់​? ដោយ​លោក​បាន​បន្ថែមទៀតថា ការរត់​បែបនេះ​គឺជា​បទល្មើស​មួយ​បន្ថែមទៀត​។ ចំណែក​ជន ៣ នាក់​ទៀត​បាន​បញ្ជូន​ទៅ​កាន់​តុលាកា​រនា​ថ្ងៃ​ម្សិលមិញ​។​

​ករណី​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ជាពិសេស​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ គួរតែ​ធ្វើ​ការស្រាវជ្រាវ ស៊ើបអង្កេត​រក​អ្នក​បញ្ជា​នៅ​ពីក្រោយ​ខ្នង ក្នុង​ការរំលោភ​បំពាន​ឈូសឆាយ​ដី​របស់​រដ្ឋ និង​អ្នក​ដែល​ឃុបឃិត​ធ្វើអោយ​ជនល្មើស​រួច​នេះ​ផង​!​។​

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.