ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ឧបនាយក​រដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុនហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីប​ម៉ុង​ហើយ​! - ​និស្សិត​២​រូប​រួម​គ្នា​កសាង​រូបសំណាក​លោក​វេជ្ជ​បណ្ដឹត​ប៊ី​តរី​ច្នឺ​របិតា​សង្គ្រោះ​កុមារ​ខ្មែរ​! - ​នគរបាល​មកពី​សៀមរាប​តាម​ចាប់​ជន​បរទេស​ជួញដូរ​កុមារ​! - ​បន្ទាប់​ពី​ថ្វាយ​សា​តាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​! - ​ទុកពេល​៤​អាទិត្យ​ឲ្យ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស​ចាក​សិក្ខាបទ​តាម​ពុទ្ធានុញ្ញាត​ក្រោយ​កិច្ច​អន្តរាគ​ម​ន៏​ទល័​ច្រក ? - ​មន្ត្រីនគរបាល​កូនចៅ​លោក​អ៊ាវ​ចំរើន​វ៉ៃ​ប្រពន្ធរ​លូត​កូនរង​ការប្តឹង​ពី​បទ​ប៉ង​មនុស្សឃាត​! - នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទូក​ដឹកឈើ​០១​គ្រឿង​ - ​ឯកឧត្តម ម៉ម ឈឿម អំពាវ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ចូលរួម​គោរព​ច្បាប់​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​តេជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុ​បវិញ​ដី​ទីតាំង អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ​ - ​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដក​តំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​រតនៈគិរី​បន្ទាប់ពី​មាន​ការរិះគន់​ពី​តំណាងរាស្ត្រ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ពលរដ្ឋ​១៦​គ្រួសារ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ក្នុង​ភូមិ​ក្រសាំង ដង្ហោយ​រក​ជំនួយ​ពី​អាជ្ញាធរ​និង​សប្បុរសជន​

[hupso]

ខេត្តសៀមរាប ៖ គ្រួសារ​ក្រីក្រ​១៦​គ្រួសារ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ក្នុង​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប កំពុង​ដង្ហោយ​រក​ជំនួយ​ពី​អាជ្ញាធរ​និង​សប្បុរសជន​ដោយសារ​ពួក​គាត់​មាន​ការខ្វះខាត​ក្នុង​ជីវភាព​ខណៈ​រាល់ថ្ងៃ​គាត់​ប្រកប​មុខរបរ​រក​សុ​ី​បាន​តែ​មួយ​ចម្អែត​ក្រពះ​តែ​ប៉ុណ្ណោះ​។​

​អ្នកសារព័ត៌មាន​យើង បាន​ជួប​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​ពល​ដ្ឋ​ដែល​រង​ការខ្វះខាត​ទាំងនោះ ដោយ​ពួកគាត់​បាន​និយាយ​ដោយ​ត្រង់ៗ​ថា​:​សព្វថ្ងៃនេះ​ពួក​គាត់​រស់នៅ​លើ​ដី​ចំណីផ្លូវ ដោយ​មិន​ដឹង​ទេ​ថា​រដ្ឋ​ដេញ​ពួកគាត់​ចេញពី​ទីនោះ​នៅ​ថ្ងៃ​ណា​ទេ​។​

​ពួកគាត់​មានមុខ​របរ​រាយ​មង​ដាក់​យក​ត្រី​និង​ធ្វើការ​សំណង់ រកបាន​ព្រឹក​ខ្វះ​ល្ងាច គួរអោយ​សង្វេគ​ជា​ពន់​ពេក ។ ដោយ​ទីទាល់ក្រ ពេក ទើប​ពួកគាត់​ដាច់ចិត្ត​លើកដៃ​សំពះ​ស្នើសុំ​អាជ្ញាធរ​និង​សប្បុរសជន នានា មេត្តា​ជួយឧបត្ថម្ភ​ជា​ថវិការ និង​សម្ភារ​:​ដល់​ពួកគាត់​ផង​។​

​ពលរដ្ឋ​ក្រីក្រ​តោកយ៉ាក​ទាំងនោះ​មាន​ឈ្មោះ​ទី​១ ឈ្មោះ​លិត​,២-​ឈ្មោះ​លឿត​,​ទី​៣ ឈ្មោះ​លុយ​ទី​៤ ឈ្មោះ​ខឿន​,​ទី​៥ ឈ្មោះ​ផា​,​ទី​៦​ឈ្មោះ​ភី​៧,​ឈ្មោះ​យាត​,​ទី​៨ ឈ្មោះ​មៃ​៩, ឈ្មោះ​ខិ ,​ទី​១០​ម៉ៃ​សល់​,​ទី​១១ រឿន​,១២ ឈ្មោះ​ខិច ១៣​ពីង ,​ទី​១៤​ស៊ុន​ធា ,​ភេទ ស្រី ទី​,១៥​រើ​ន​សំណាង​និង ទី​១៦​ចាន់​ធី ។​

​ប្រជាជន​ទាំង​១៦​គ្រួសារ​នោះ​អត់​មាន​ដីធ្លី ធ្វើ​ផ្ទះសំបែង​និង​ដី​បង្កបង្កើន​មួយ​ចង្អា​ម មួយ​តូ​ម​និង​គេ​ទេ ។ ដោយសារតែ​ពួកគាត់​អត់​មាន​ដីធ្លី​នេះ​ហើយ ទើប​ពួកគាត់​នាំគ្នា​មក​រស់នៅ​លើ​ដី​មាត់​អូរ អន្លង់​នេះ​អីចឹង​ទៅ​។​

​ពួកគាត់​សូម​អំពាវនាវ​ស្នើ​សុំ​ក​សម្តេច​តេជោ​សែននាយករដ្ឋមន្ត្រី​នៃ​រាជរដ្ធាភិបាលកម្ពុ​ជានិ​ង​ឯកឧត្តម​ទៀ សីហា អភិបាលខេត្ត​សៀមរាប​សូមមេត្តា​ជួយ​ដោះស្រាយ​ផ្តល់​ជា​ដី​កសាង​លំនៅដ្ធាន​និង​ដី​សម្រាប់​បង្ករបង្កើន​ផល​ព្រោះ​ពួកគាត់​ជា​ជន​ក្រីក្រ​ប្រាកដ​មែន ៕

 

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.