ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ឧបនាយក​រដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុនហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីប​ម៉ុង​ហើយ​! - ​និស្សិត​២​រូប​រួម​គ្នា​កសាង​រូបសំណាក​លោក​វេជ្ជ​បណ្ដឹត​ប៊ី​តរី​ច្នឺ​របិតា​សង្គ្រោះ​កុមារ​ខ្មែរ​! - ​នគរបាល​មកពី​សៀមរាប​តាម​ចាប់​ជន​បរទេស​ជួញដូរ​កុមារ​! - ​បន្ទាប់​ពី​ថ្វាយ​សា​តាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​! - ​ទុកពេល​៤​អាទិត្យ​ឲ្យ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស​ចាក​សិក្ខាបទ​តាម​ពុទ្ធានុញ្ញាត​ក្រោយ​កិច្ច​អន្តរាគ​ម​ន៏​ទល័​ច្រក ? - ​មន្ត្រីនគរបាល​កូនចៅ​លោក​អ៊ាវ​ចំរើន​វ៉ៃ​ប្រពន្ធរ​លូត​កូនរង​ការប្តឹង​ពី​បទ​ប៉ង​មនុស្សឃាត​! - នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទូក​ដឹកឈើ​០១​គ្រឿង​ - ​ឯកឧត្តម ម៉ម ឈឿម អំពាវ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ចូលរួម​គោរព​ច្បាប់​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​តេជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុ​បវិញ​ដី​ទីតាំង អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ​ - ​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដក​តំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​រតនៈគិរី​បន្ទាប់ពី​មាន​ការរិះគន់​ពី​តំណាងរាស្ត្រ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

គណៈប្រតិភូ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី​ចុះសួរសុខទុក្ខ​និង​នាំ​អំណោយ​ចែក​ជូន​វរ​ការពារ​ព្រំដែន​លេខ​៦២៣​និង​២០៣

[hupso]

រតនគិរី ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ គណៈប្រតិភូ​ស្នងការ​នគរបាល​ខេត្ត​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​ចុះ​សួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​កម្លាំង​វរ​ការពារ​ព្រំដែន​លេខ​៦២៣ និង​២០៣ ។ ចូលរួម​ក្នុង​ពិធី​ខាងលើ​ដែរ មាន​លោក​ឧត្តមសេនីយ៍ត្រី ហេង រតនៈ ស្នងការរង​ទទួលបន្ទុក​ព្រំដែន​,​លោក​ឧត្តមសេនីយ៍ត្រី អ៊ឹម ផានី ស្នងការរង​ទទួលបន្ទុក​សន្តិសុខ លោក​ឧត្តមសេនីយ៍ត្រី ហ្វង់ ប៊ុន​ថា​ណ​ម ស្នងការរង​ទទួលបន្ទុក​បុគ្គលិក និង​លោក​នាយការិយាល័យ​មួយចំនួន ចំណុះឲ្យ​ស្នងការ​នគរបាល​ខេត្ត ។​

​ពិធី​ខាងលើនេះ ប្រព្រឹត្តទៅ​នៅ​ទីបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ ៦២៣ ស្ថិតក្នុង​ភូមិ​ប៉ក់​ធំ​ស្រុក​អូរយ៉ាដាវ​ខេត្តរនគិរី ។​

​អំណោយ​ចែកជូន​ក្នុង​ឱកាស​នេះ​ដែរ ដោយ​កម្លាំង​វរ​ការពារ​ព្រំដែន​លេខ​២០៣ ទទួលបាន​ត្រីខ​២៥​យួរ​, មី​៦០​កេះ​, ទឹក​សុទ្ធ​១០​យួរ​, អង្ករ​៣២៥​គីឡូក្រាម​, ប៊ីចេង​២​គីឡូក្រាម និង​វរ​ការពារ​ព្រំដែន​លេខ​៦២៣ ទទួលបាន​ត្រីខ​១៥​យួរ​, មី​៤០​កេះ​, ទឹក​សុទ្ធ​១០​យួរ​, អង្ករ​៣០០​គីឡូក្រាម​, ប៊ីចេង​៤​គីឡូក្រាម​។​

​ក្នុងឱកាស​ខាងលើ​នេះ​ដែរ លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ដែល​រូប​លោក​តែង​គិតគូរ​សុខទុក្ខ​ដល់​កម្លាំង​នគរបាលជាតិ​គ្រប់​កាលៈទេសៈ ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​បន្តថា ទោះបី​អំណោយ​តិចតួច​ក្តី​ប៉ុន្តែ​ជា​ទឹកចិត្ត​របស់​ថ្នាក់ដឹកនាំ​ចូល​រួមវិភាគទាន​ជា​ថវិកា ជា​គ្រឿងឧបភោគ បរិភោគ​ផ្សារភ្ជាប់​ជាមួយ​កម្លាំង​ក្រោម​ឱវាទ​ដែល​ពួកគាត់​កំពុង​បំពេញ​ភារកិច្ច​ការពារ​ព្រំដែន​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ ។​

​ជាមួយគ្នានេះដែរ លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​សូម​ជូនពរឲ្យ​កម្លាំង​នគ​រ​បាល​វរ​ការពារ​ព្រំដែន​ទាំង ២ និង​ក្រុម​ក្រុមគ្រួសារ​ជួបប្រទះ​សុខភាព​ល្អ និង​ប្រកប​ការងារ​ជោគជ័យ ៕
​ដោយ ៖ ចាប​សំអាន​

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.