ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ឧបនាយក​រដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុនហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីប​ម៉ុង​ហើយ​! - ​និស្សិត​២​រូប​រួម​គ្នា​កសាង​រូបសំណាក​លោក​វេជ្ជ​បណ្ដឹត​ប៊ី​តរី​ច្នឺ​របិតា​សង្គ្រោះ​កុមារ​ខ្មែរ​! - ​នគរបាល​មកពី​សៀមរាប​តាម​ចាប់​ជន​បរទេស​ជួញដូរ​កុមារ​! - ​បន្ទាប់​ពី​ថ្វាយ​សា​តាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​! - ​ទុកពេល​៤​អាទិត្យ​ឲ្យ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស​ចាក​សិក្ខាបទ​តាម​ពុទ្ធានុញ្ញាត​ក្រោយ​កិច្ច​អន្តរាគ​ម​ន៏​ទល័​ច្រក ? - ​មន្ត្រីនគរបាល​កូនចៅ​លោក​អ៊ាវ​ចំរើន​វ៉ៃ​ប្រពន្ធរ​លូត​កូនរង​ការប្តឹង​ពី​បទ​ប៉ង​មនុស្សឃាត​! - នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទូក​ដឹកឈើ​០១​គ្រឿង​ - ​ឯកឧត្តម ម៉ម ឈឿម អំពាវ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ចូលរួម​គោរព​ច្បាប់​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​តេជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុ​បវិញ​ដី​ទីតាំង អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ​ - ​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដក​តំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​រតនៈគិរី​បន្ទាប់ពី​មាន​ការរិះគន់​ពី​តំណាងរាស្ត្រ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

សាឡង់​ដឹក​ខ្សាច់​បុក​ស្ពាន​ព្រែក​តា​មាក់​គឿង​ជាប់​២៣​ថ្ងៃ ត្រូវ​បាន​អូស​ចេញ​បាន​ហើយ​តែ ក្រសួង​លាក់​ឈ្មោះ​ម្ចាស់​សា​ឡង់ ?

[hupso]

ខេត្ត​កណ្ដាល ៖ ក្រុម​ការងារ​បច្ចេកទេស​នៅវេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​បាន​អូស​សា​ឡង់​ដឹក​ខ្សាច់​ដែល​បុក​គឿង​ជាប់​សសរស្ពាន​ព្រែក​តា​មាក់ កាលពីពេល​កន្លង​ទៅ​ដោយ​ជោគជ័យ​ហើយ ក្រោយ​ស្ថានភាព​ទឹក​ស្រក​ប្រមាណ​ជាង ២​ម៉ែត្រ​។

​ក្រុម​ការងារ​បច្ចេកទេស​បាន​បូមទឹក​ចេញ​ក្នុង​សាឡង់​តាំងពីព្រឹក រហូតមកដល់​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ទើប​ក្រុម​ការងារ​សម្រេច​អូសទាញ​ចេញ​បាន​តែ​ម្ដង​។ ដោយឡែក​សសរស្ពាន​នោះ មិន​មាន​ប៉ះពាល់​ពាល់​អ្វី​នោះទេ តែ​សា​ឡង់​ដែល​បុក ក៏​មាន​កំពិត​នៅ​ផ្នែក​តួខ្លួន​ផងដែរ​។​

​សូមជម្រាបថា គ្រោះ​ឧបទ្ទវហេតុ​សាឡង់​ដឹក​ខ្សាច់ បើក​ទៅ​បុក​ជាប់​គឿង​នឹង​សរសរ​ស្ពាន​ព្រែក​តា​មាក់​បាន កើតឡើង​កាលពី​ម៉ោងជាង​២ រសៀល ថ្ងៃទី​៧ ខែកញ្ញា​កន្លងទៅ តែ​មិន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ​។​រដ្ឋមន្ត្រីក្រសួង​សាធារណៈកា​រលោក​ស៊ុន​ចាន់ថុល​និង​ចៅហ្វាយខេត្ត​កណ្តាល​បាន​ចុះ​ទៅ​ដឹកនាំ​កម្លាំង​អូស​ចេញ​ដែរ​តែ​អន់​បច្ចេកទេស​ធ្វើ​មិន​បាន​ក៏​ទុក​ចោល​ឲ្យ​ជាប់​អស់​២៣​ថ្ងៃ​ចឹង​ទៅ​។

​ទោះជា​យ៉ាងណា​ខាង​ក្រសួង​បិទមាត់​ជិត​មិប​ហ៊ាន​ក្អក​ប្រាប់​ថា​សាឡង់​ដឹក​ខ្សាច់​បុក​ស្ពានជា​របស់​ម្សៀ​ណា​ជា​ឧកញ៉ា​ឬ​ឧត្តមសេនីយ៍​នោះទេ​!៕

 

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.