ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ឧបនាយក​រដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុនហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីប​ម៉ុង​ហើយ​! - ​និស្សិត​២​រូប​រួម​គ្នា​កសាង​រូបសំណាក​លោក​វេជ្ជ​បណ្ដឹត​ប៊ី​តរី​ច្នឺ​របិតា​សង្គ្រោះ​កុមារ​ខ្មែរ​! - ​នគរបាល​មកពី​សៀមរាប​តាម​ចាប់​ជន​បរទេស​ជួញដូរ​កុមារ​! - ​បន្ទាប់​ពី​ថ្វាយ​សា​តាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​! - ​ទុកពេល​៤​អាទិត្យ​ឲ្យ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស​ចាក​សិក្ខាបទ​តាម​ពុទ្ធានុញ្ញាត​ក្រោយ​កិច្ច​អន្តរាគ​ម​ន៏​ទល័​ច្រក ? - ​មន្ត្រីនគរបាល​កូនចៅ​លោក​អ៊ាវ​ចំរើន​វ៉ៃ​ប្រពន្ធរ​លូត​កូនរង​ការប្តឹង​ពី​បទ​ប៉ង​មនុស្សឃាត​! - នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទូក​ដឹកឈើ​០១​គ្រឿង​ - ​ឯកឧត្តម ម៉ម ឈឿម អំពាវ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ចូលរួម​គោរព​ច្បាប់​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​តេជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុ​បវិញ​ដី​ទីតាំង អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ​ - ​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដក​តំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​រតនៈគិរី​បន្ទាប់ពី​មាន​ការរិះគន់​ពី​តំណាងរាស្ត្រ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ចាប់​សត្វល្អិត​មក​លីង​ហូប​ស្រាប់តែ​ក្អួត​ចេញឈាម​ស្លាប់​

[hupso]

នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៩ ក្នុងភូមិ​ស្តី​លើ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ស្ត្រី​ម្នាក់​ចាប់​សត្វល្អិត​មិន​ស្គាល់​មក​លីង​ហូប​បណ្តាលឲ្យ​ពុល​កអួត​ចេញ​ឈាម​បណ្តាល​ស្លាប់​យ៉ាង​អាណោចអាធ័ម ។​

​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ គីម សា​គី អាយុ ៤១ ឆ្នាំ និង មាន​ប្តី​ឈ្មោះ រុណ សម្បត្តិ ២​នាក់​ប្តី​ប្រពន្ធ​ជា​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​មាន​កូន​នៅ​ក្នុង​បន្ទុក​ចំនួន​០២ នាក់​។​

​មុន​កើតហេតុ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​កញ្ញា​ឆ្នាំ​២០១៩ ស្ត្រី​រងគ្រោះ​បាន​ទៅ​បេះ​ស្លឹក​អង្គាដី​មក​ស្ល និង​ក៏​បាន​ឃើញ​សត្វល្អិត​ជាច្រើន​កំពុងតែ​ទំ​នៅ​លើ​ដើម​អង្គ​ដី​នោះ​ក៏​ចាប់​សត្វ​ទាំងនេះ​មក​លីង ហើយ​នាំ​ក្មួយ​ហូប តែ​ក្មួយ​ហូប​ហើយក៏​ប្រាប់​មីុង​ថា សត្វ​នេះ​ល្វីង​ណាស់ ប៉ុន្តែ​ស្ត្រី​រងគ្រោះ​បាន​ឆ្លើយថា​មានអី​ឆ្ងាញ់​តើ​!​។​

​និយាយ​បណ្តើ​រមាត់​ចេះ​តែ​ហូប​បណ្តើរ រីឯ​ក្មួយ​របស់​គាត់​ចេះ​តែ​ហូប​ខ្ជាក់ៗ ដោយ​មិន​បាន​លេប​ចូលក្នុង​ពោះ​នោះទេ​។

​ក្រោយ​ពី​ហូប​រួច​ក៏​មាន​អារម្មណ៍​ថា​មិន​ស្រួល​ក្នុង​ខ្លួន ស្រប​ពេល​ប្តី​មកដល់ក៏​បានដឹងរឿ​ង​ហើយក៏​ប្រញាប់​ជូនប្រ​ពន្ធទៅ​មន្ទីពេទ្យ​ភ្លាមៗ​ដើម្បី​ជួយ​សង្រោះ តែ​ពេល​ទៅ ដល់​មន្ទីរពេទ្យ​ស្ត្រី​រងគ្រោះ​បាន​ក្អួត​ចេញ​ឈាម​និង​មាន​ស្នាម​រលាក​ស្លោក​ក្រអូមមាត់ និង​អណ្តាតរ​បក​ដាច់​ជា​ដុំៗ និង​ឡើង​ជាំ​ក្រ​ម៉ៅ​។​

​លោកគ្រូ​ពេទ្យ​បាន​ប្រាប់ថា ហួសពេល​បាត់ទៅហើយ ព្រោះ​ពិស​ចូល​ពេញ​បេះដូង ទោះបីជា​ដាក់​ថ្នាំ​អី​ក៏​អត់​មាន​ប្រសិទ្ធិភាព​ដែរ​និង​ក្រោយមក​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.