ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ឧបនាយក​រដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុនហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីប​ម៉ុង​ហើយ​! - ​និស្សិត​២​រូប​រួម​គ្នា​កសាង​រូបសំណាក​លោក​វេជ្ជ​បណ្ដឹត​ប៊ី​តរី​ច្នឺ​របិតា​សង្គ្រោះ​កុមារ​ខ្មែរ​! - ​នគរបាល​មកពី​សៀមរាប​តាម​ចាប់​ជន​បរទេស​ជួញដូរ​កុមារ​! - ​បន្ទាប់​ពី​ថ្វាយ​សា​តាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​! - ​ទុកពេល​៤​អាទិត្យ​ឲ្យ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស​ចាក​សិក្ខាបទ​តាម​ពុទ្ធានុញ្ញាត​ក្រោយ​កិច្ច​អន្តរាគ​ម​ន៏​ទល័​ច្រក ? - ​មន្ត្រីនគរបាល​កូនចៅ​លោក​អ៊ាវ​ចំរើន​វ៉ៃ​ប្រពន្ធរ​លូត​កូនរង​ការប្តឹង​ពី​បទ​ប៉ង​មនុស្សឃាត​! - នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទូក​ដឹកឈើ​០១​គ្រឿង​ - ​ឯកឧត្តម ម៉ម ឈឿម អំពាវ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ចូលរួម​គោរព​ច្បាប់​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​តេជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុ​បវិញ​ដី​ទីតាំង អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ​ - ​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដក​តំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​រតនៈគិរី​បន្ទាប់ពី​មាន​ការរិះគន់​ពី​តំណាងរាស្ត្រ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ក្រុមហ៊ុនរិ​ទ្ធ​មុនីនឹង​រថយន្ត ម៉ាក​កាមរី​ឆ្លាម​នៅលើ​ផ្លូវជាតិ​លេខ ៦A

[hupso]

​ខេត្ត​កំពង់ធំ ៖ សមត្ថកិច្ច​បានឲ្យដឹងថា រថយន្ត​ក្រុមហ៊ុនរិ​ទ្ធ​មុនី ម៉ាក​AERO QUEENHI CLASS ពណ៌​ខៀវ លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6858 ធុន​ធំ ៤៥​កៅអី បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច បាន​បុក​ប៉ះ​ជាមួយ​នឹង​រថយន្ត ម៉ាក​កាមរី​ឆ្លាម​ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ កំពង់ចាម 2A-3083 បើកបរ​ដោយ​ឈ្មោះ សឿង គា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ សញ្ជាតិ​ខ្មែរ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្រ​យ៉ូវ ឃុំ​ពុក​យុ​ក ស្រុក​ស្ទឹងសែន ខេត្ត​កំពង់ធំ បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត (​បញ្ច្រាសទិស​គ្នា​)​។​

​សមត្ថកិច្ច​បន្ត​ថា​ករណី​គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​អ្នក​បេ​ី​កបរ​រថយន្ត​កាមរី​ឆ្លាម​ស្លាប់​ម្នាក់​និង​រថយន្ត​ម៉ាក​កាមរី​ឆ្លាម និង​រថយន្តក្រុង ៤៥​កៅអី​ខីចខាត​ធ្ងន់ធ្ងរ​ដីចគ្នា​។​

​ក្រោយ​ឧប្បត្តិហេតុ សមត្ថកិច្ច​បាន​ចុះ​វាស់វែង និង​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ រីឯ​សាកសព​ជនរងគ្រោះ សមត្ថកិច្ច​បាន​ប្រគល់​ក្រុមគ្រួសារ​សព យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ឆ្លៀតពេល​កំពុង​វឹកវ​រ​អ្នកបើកបរ​រថយន្តក្រុង​ក៏​បាន​ដាក​មេ​ប​ករូច​រត់គេចខ្លួន​បាត់​ស្រមោល ដែល​ពេល​នេះ​សម ត្ថ​កិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ជន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់ ៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.