ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ឧបនាយក​រដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុនហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីប​ម៉ុង​ហើយ​! - ​និស្សិត​២​រូប​រួម​គ្នា​កសាង​រូបសំណាក​លោក​វេជ្ជ​បណ្ដឹត​ប៊ី​តរី​ច្នឺ​របិតា​សង្គ្រោះ​កុមារ​ខ្មែរ​! - ​នគរបាល​មកពី​សៀមរាប​តាម​ចាប់​ជន​បរទេស​ជួញដូរ​កុមារ​! - ​បន្ទាប់​ពី​ថ្វាយ​សា​តាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​! - ​ទុកពេល​៤​អាទិត្យ​ឲ្យ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស​ចាក​សិក្ខាបទ​តាម​ពុទ្ធានុញ្ញាត​ក្រោយ​កិច្ច​អន្តរាគ​ម​ន៏​ទល័​ច្រក ? - ​មន្ត្រីនគរបាល​កូនចៅ​លោក​អ៊ាវ​ចំរើន​វ៉ៃ​ប្រពន្ធរ​លូត​កូនរង​ការប្តឹង​ពី​បទ​ប៉ង​មនុស្សឃាត​! - នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទូក​ដឹកឈើ​០១​គ្រឿង​ - ​ឯកឧត្តម ម៉ម ឈឿម អំពាវ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ចូលរួម​គោរព​ច្បាប់​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​តេជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុ​បវិញ​ដី​ទីតាំង អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ​ - ​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដក​តំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​រតនៈគិរី​បន្ទាប់ពី​មាន​ការរិះគន់​ពី​តំណាងរាស្ត្រ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

អាវុធហត្ថ​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ករណី​គ្រឿងញៀន​

[hupso]

នៅ​ទី​ថ្ងៃទី ០៥​ខែតុលា ឆ្នាំ ២០១៩ នៅវេលា​ម៉ោង ១៥”៣០​នាទី នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​។​

​មន្ត្រី​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានឲ្យដឹង​ថា​យោង​ទៅ តាម​ការស្រាវជ្រាវ​អោយបាន​ច្បាស់លាស់​ជាច្រើន​ថ្ងៃ ទើប​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ​ជា វិចិត្រ ភេទ​ប្រុស​អាយុ ៣៨ ឆ្នាំ​មុខរបរ​កម្មករ​ទីលំនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ខេត្ត​បាត់​ដប​ង​។​

​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុតាង​រួមមាន​:​គ្រឿង ញៀន​ម៉ា​ទឹកកក ០១ កញ្ចប់​ទម្ងន់ ១,៧២ ក្រាម ទូរស័ព្ទដៃ ០១ គ្រឿង​និង​ម៉ូតូ ០១ គ្រឿង ម៉ាក​អ៊ែ​ប្លែត​

​ដោយ​មាន​ការសម្របសម្រួល​ពី​លោក​ហេង លុយ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង​នៅ​ម៉ោង ១៧,០០ នាទី​ក្នុង​ថ្ងៃទី​៥​ខែតុលា​,​ឆ្នាំ​២០១៩ កម្លាំង​បាន​ចុះ​ទៅ​ដល់​លំនៅដ្ឋាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ហៃ សុភ័​ក្រ ភេទ​ស្រី អាយុ ៣៥ ឆ្នាំ មុខរបរ​លក់ដូរ​ស្ថិតនៅ​ភូមិ​អូរ​តា​គាំ​៣ សង្កាត់​ទួល​តា​ឯក ខេត្ត​បាត់ដំបង​ដែល​ជា​អ្នក​លក់​គ្រឿងញៀន​អោយឈ្មោះ ជា វិចិត្រ​។​

​សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​គេហដ្ធាន​ស្ត្រី​នេះ​ក៏​បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១០ កញ្ចប់ ទម្ងន់​៩០០,៥០ ក្រាម ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង វត្ថុតាង​ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​កំពុង​ឃាត់ខ្លួន​នៅ​ការិយា ល័យ​បទល្មើស​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ចាត់​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕

Filed in: គ្រឿងញៀន, សន្តិសុខ​ សង្គម
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.