ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​កសាង​ដំរី​ដែករ​ណា​យន្ត​ដើម្បី​ជា​និមិត្តរូប​បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ​!?

[hupso]

ភ្នំពេញ ​៖ ​រូបសំណាក​សត្វ​ដំរី​ដែក​មួយ​កសាងឡើង​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ជា​រណារយន្ត បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ហើយ​គ្រោង​នឹង​យកទៅ​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​នៅ​សួនឧទ្យាន​សែន​មនោ​រម្យ ក្នុង​ខេត្ត​មណ្ឌលគិរី​នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។

​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ ២០១៩​នេះ​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​បានឱ្យដឹងថា រូបសំណាក​សត្វ​ដំរី ដែល​ធ្វើ​ពី​វត្ថុតាង​រណារយន្ត​មាន​ទំហំ​ដូចខាងក្រោម ៖ ទី​១) កម្ពស់ ២,៨០ ម៉ែត្រ (​គិត​ពី​បាតជើង​ដល់​ចុង​ប្រមោយ​ខាងលើ​) ទី​២-​បណ្ដោយ​ប្រវែង ៣,១០ ម៉ែត្រ (​គិត​ពី​ក្បាល​ដល់​ជើង​ក្រោយ​) ទី​៣)-​ទទឹង​ចន្លោះ​ពី ០,៩០ ម៉ែត្រ ទៅ ១ ម៉ែត្រ (​គិត​ពី​ទំហំ​តួខ្លួន​) ហើយ​បាន​ប្រើប្រាស់​វត្ថុតាង​រណារយន្ត​សរុប​៣០០ គ្រឿង និង​ផ្លែ​រណារយន្ត ព្រមទាំង​គ្រឿង​ម៉ូតូ​ប្រព្រឹត្ត​បទល្មើស​។​

​លោក​បាន​ថ្លែងថា​៖ «​រូបសំណាក​សត្វ​ដំរី​សាងសង់​ឡើង​នៅក្នុង​គោលបំណង​បង្ហាញ​ដល់​សាធារណជន​ឲ្យបាន​ឃើញ​ពី​វត្ថុតាង​រណារយន្ត​ដែល​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចាប់​ឃាត់ ដកហូត និង​ប្រមូល​យក​មក​រក្សាទុក​នៅតាម​បណ្ដា​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ទាំង ៥ តំបន់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី​។ ជាងនេះទៅទៀត ក៏​ចង់បង្ហាញ​ប្រាប់ថា រណារយន្ត គឺជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​កាប់​រុករាន​ដី​ព្រៃ​របស់​រដ្ឋ និង​ក្នុង​ន័យ​បញ្ឈប់​នូវ​ការប្រើប្រាស់​រណារយន្ត​ដែល​នាំឲ្យ​មាន​ការបំផ្លិញបំផ្លាញ​ធន​ធាន​ធម្មជាតិ ហើយ​ងាក​មក​ចាប់អារម្មណ៍​សត្វ​ដំរី​ដែក ១ ក្បាល​ដែល​ធ្វើ​ពី​វត្ថុតាង​រណារយន្ត និង​ចង់​ពញ្ញាក់​ស្មារតីរ បស់​ប្រជាពលរដ្ឋ​ឲ្យចូល​រួម​សកម្មភាព​ការពារ និង​អភិរក្ស​ហ្វូង​សត្វ​ដំរីរ​ស់​ក្នុង​គោលដៅ​បង្កើន​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​មណ្ឌលគិរី​»​។​

​លោក នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ដំឡើង​រូបចម្លាក់​សត្វ​ដំរី​ធ្វើ​ពី​វត្ថុតាង​រណារយន្ត​នេះ ឡើង​ជាមួយ​នឹង​ជាង​នៅក្នុង​ខេត្ត​កំពង់ស្ពឺ ដោយ​ប្រើ​រយៈពេល​ចំនួន ៧​ខែ និង​ដោយ​មាន​ការចូលរួម​គាំទ្រ​ថវិកា​ពី​សប្បុរសជន និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ចូលរួម​ក្នុង​សកម្មភាព នៃ​ការរៀបចំ និង​ដំឡើង​រូបចម្លាក់​សត្វ​ដំរី ដែល​ធ្វើ​ពី​វត្ថុតាង​រណារយន្ត​មួយ​នេះ​។

​លោក​បញ្ជាក់​ពី​សវ​តា​នៃ​ការសាងសង់​រូបសំណាក​សត្វ​ដំរី​នេះ​ថា ដោយសារ​តែ​ខេត្ត​មណ្ឌលគិរី​មាន​ការជាប់​ទាក់ទង​នឹង​រឿងរ៉ាវ​សត្វ​ដំរី​ក្នុងនោះ​រួម​មាន​ព្រឹត្តិការណ៍​កើតឡើង​នៅ​អំឡុង​ឆ្នាំ ២០០៧ ត្រង់​ចំណុច​ត្រពាំង​ឈូក (​បច្ចុប្បន្ន នៅក្នុង ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​) កូនដំរី​ឈ្មោល​មួយ​ក្បាល បាន​ដើរ​ជាន់​អន្ទាក់​ព្រានព្រៃ​ដាច់​ជើង​ម្ខាង ហើយ​ត្រូវបាន​ក្រុម​អភិរក្ស​ព្រៃឈើ​និង​សត្វព្រៃ​ប្រទះឃើញ​ហើយ​ដឹក​យក​ទៅ​សង្គ្រោះ នៅ​ឧទ្យាន​សួនសត្វ​ភ្នំ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ នៅ​គ្រានោះ «​ឈូក​» បាន​រួចផុត​ពី​សេចក្តីស្លាប់​។ បច្ចុប្បន្ន​សត្វ​ដំរី​ឈ្មោះ ឈូក​នេះ​បាន​ប្រើប្រាស់​ជើង​សិប្ប​និមិត្ត​ហើយ​អាច​ដើរ បាន​និង​មាន​សុខភាព​ល្អ​ដូច​សត្វ​ដំរី​ដទៃ​ដែរ​។ រូបសំណាក សត្វ​ដំរី​«​ឈូក​» នេះ​ក៏​ធ្លាប់​ត្រូវបាន​កសាងឡើង​ធ្វើ​អន្ទាក់​ដែល​បាន​ប្រមូល​ពី​ព្រៃ​មក​ដែរ​។​

​បើតាម លោក នេត្រ ភ​ក្ត្រា បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​មាន​សត្វ​ដំរីព្រៃ​ចំនួន​ប្រមាណ​ជាង ៥០០ ក្នុង​នោះ​តាម​ការសិក្សា សត្វ​ដំរីព្រៃ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ទាំង ៥ នៅក្នុង​ខេត្ត​មណ្ឌលគិរី​ទាំងមូល មាន​ប្រមាណ​ជាង ៣៧៥ ក្បាល នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ​មាន​ដំរី​ចំនួន​ប្រមាណ​ជិត ២០០ ក្បាល និង​ផ្សេងទៀត​បាន​និង​កំពុង​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ​នានា​របស់​ប្រទេស​កម្ពុជា​។ ប្រព័ន្ធ​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ មាន​ទំហំ​ផ្ទៃដី​ចំនួន ៧,៥ លាន​ហិកតា ស្មើ​ប្រមាណ ៤១% នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា​ដែល​កំពុងតែ​ត្រូវបាន​ការពារ និង​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​។ លោក នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ចំណែក​សត្វ​ដំរី​ស្រុក​ដែល​ចិញ្ចឹម​ដោយ​អ្នកស្រុក​មាន​ចំនួន​ប្រមាណ ៧០ ក្បាល​។​

​ចំនួន​សត្វ​ដំរី ស្រុក​ពិតជា​មាន​ការថយចុះ​ដោយសារតែ​មិន​មាន​ការ​បន្ត​ពូជ​បែប​ធម្មជាតិ និង​ដំរី​ខ្លះ​មាន​វ័យចាស់ និង​បាន​ស្លាប់​ជា​បន្តបន្ទាប់​។ បើ​តាម​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​រូបនេះ ដើម្បី​ការពារ​និង​អភិរក្ស​សត្វ​ដំរី​ឱ្យបាន​គង់វង្ស​នៅក្នុង​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​រៀបចំ​ផែនការ​អភិរក្ស និង​ការពារ​សត្វ​ដំរី​នៅ​កម្ពុជា​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​អភិរក្ស​សត្វ​ដំរី ដោយ​ពង្រឹង​ប្រសិទ្ធភាព​ការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ ដែល​ជា​ទីជម្រក​និង​កន្លែង​ផ្តល់​ចំណី​ដល់​សត្វ​ដំរី និង​ការ ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ជនល្មើស ការហាមឃាត់​ការ​បរបាញ់​សត្វព្រៃ ដើរ​ប្រមូល​អន្ទាក់​ដែល​ព្រានព្រៃ​ដាក់​នៅក្នុង​ព្រៃ និង​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​ដាំ​ដាំ​នៅ​តាម​ចម្ការ​នានា​ក្បែរ​តំបន់​ការ ពារ​ធម្មជាតិ​កុំ​ប្រើប្រាស់​សារធាតុ​គីមី ឬ​បាញ់​សត្វ​ដំរី​ដែល​ចូល​ស៊ី​ដំណាំ​របស់ខ្លួន​៕

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.