ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ចុង​ខែ​តុលា​កម្ពុជា​បើក​ជើងហោះហើរ​ត្រង់​ពី​ភ្នំពេញ ទៅ​ខេត្ត​ដា​ណាំង ប្រទេស​វៀតណាម​

[hupso]

​ភ្នំពេញ​៖ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ នឹង​ចាប់ផ្ដើម​បើក​ជើងហោះហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ដា​ណាំង ប្រទេស​វៀតណាម នៅ​ចុង​ខែ​តុលា ឆ្នាំ​២០១៩​នេះ​។

​នេះ​បើ​តាម​ការ​ថ្លែង​លោក លីម កៅ អគ្គនាយករង នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ​នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ ក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​សេវាកម្ម​ថ្មី​នេះ និង​ផ្តល់​ព័ត៌មាន​ថ្មីៗ ពី​ភាព​ទាក់ទាញ​របស់​ខេត្ត​ដា​ណាំង ដែល​ជា​គោលដៅ​ទេសចរណ៍​មួយ ក្នុងចំណោម​គោលដៅ​ទេសចរណ៍​ផ្សេងទៀត ដែលមាន​ទេសភាព​ស្រស់ស្អាត របស់​ប្រទេស​វៀតណាម​។​

​លោក លីម កៅ បាន​ថ្លែងថា «​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ យើង​បាន​វិវឌ្ឍន៍​ខ្លួន​ជា​បន្តបន្ទាប់ និង​បាន​ឈរជើង​យូរ​ជាងគេ (​ជាង​១០​ឆ្នាំ​មកហើយ​) និង​ឈាន​មុខ​ទាំង​ផ្នែក​សេវាកម្ម និង​សុវត្ថិភាព​ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏ទៃទៀត​»​។​លោក​បាន​គូសបញ្ជាក់ថា នៅ​ចុងឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន នឹង​សម្រេច​គោលបំណង​ធំៗ ក្នុង​ផែនការ​ពង្រីក​ជើងហោះហើ​រ ជាក់ស្តែង​ការតភ្ជាប់​ជើងហោះហើរ​ត្រង់ រវាង​រាជធានី​ភ្នំពេញ និង​ខេត្ត​ដា​ណាំង​នេះ និង​ការមកដល់​នូវ​យន្តហោះ​ថ្មី បន្ថែម​ទៀត​ប្រភេទ Airbus-321 ដែល​មាន​ចំណុះ ២០៣​កៅអី​។​

ចំពោះ​កាលវិភាគ ហោះហើរ​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ នឹង​បង្កើន​ជើងហោះហើរ​ក្នុងស្រុក​ដូចជា​៖
* បង្កើន​ជើងហោះហើរ​ពី ០៣ ទៅ ០៥ ជើង​ក្នុង​មួយ​ថ្ងៃ​រវាង​រាជធានី​ភ្នំពេញ និង ខេត្តសៀមរាប​
* បង្កើន​ជើងហោះហើរ​ពី ០៣ ទៅ​០៥ ជើង​ក្នុង​មួយ​សប្តាហ៍​រវាង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ហើយ​ប្តូរ​ប្រភេទ​យន្តហោះ​ពី ATR-72 ចំណុះ ៦៨​កៅអី ទៅ Airbus ចំណុះ​១៨០​កៅអី សម្រាប់​ជើងហោះហើ​ររ វាង​ខេត្តសៀមរាប និង ខេត្ត​ព្រះសីហនុ​។​

​លោក​កៅ​បន្ដទៀតថា ក្រៅពីនេះទៀត ជើងហោះហើរ​អន្តរជាតិ​មួយចំនួន ដូចជា​ជើងហោះហើរ ពី​ខេត្ត​ព្រះសីហនុ ទៅ​កាន់​ទីក្រុង​ហូជីមិញ នឹង​បង្កើន​ចំនួន​ជើងហោះហើរ​ពី ០៧ ទៅ​១១​ជើង រីឯ​ជើងហោះហើរ ពី​ខេត្ត​សៀមរាប ទៅកាន់​ខេត្ត​ដា​ណាំង នឹង​ធ្វើ​ការហោះហើរ​ជា​រៀងរាល់ថ្ងៃ ដោយ​ត្រូវ​ប្តូរ​ប្រភេទ​យន្តហោះ ATR-72 ចំណុះ​៦៨​កៅអី មក​ប្រើ​យន្តហោះ Airbus-320 ចំណុះ​១៨០ កៅអី​វិញ​។​

​ជើងហោះហើរ​រវាង រាជធានី​ភ្នំពេញ និង​ទីក្រុង​ដា​ណាំង ចំនួន​០៥ ជើង​ក្នុង​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៩ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩ ហើយ​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២០​នេះ​តទៅ នឹង​មាន​ហោះហើរ​រាល់ថ្ងៃ​។ នេះ​ជា​ការគូសបញ្ជាក់​បន្ថែម របស់លោក លីម កៅ អគ្គនាយករង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ​៕

 

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.