ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ទូត​អាមេរិក​សង្ឃឹមថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​ - ​រឿង​លោក កឹម សុខា ជិត​ចប់​ហើយ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ - ម្សៀឬ​ទ្ធី​នាយផ្នែ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​ធើ​ឆ្អី​បានជា​បណ្តោយ​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​ប៉េអឹម​ដឹកឈើ​ទាំង​ថ្ងៃ​ចឹង​? - ឡាន​ករុណា​ពេជ្រ​ត្រូវ​គេ​គប់​បែក​កញ្ចក់​តែ​ម្ចាស់​មិន​ប្រាប់​ទីតាំង​កើតហេតុ​ - ​តេ​ជោចិត្ត​ល្អ​ចំពោះ​អ្នក​ចាញ់បោក​សមរង្ស៊ី​ពេល​សម្ពោធ​រោងចក្រ​ស៊ីម៉ង់តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ខេត្ត​កំពត​ - ​សាលា​រាជធានី​ឯកភាព​ប្លង់​សំណង់​ស្ពាន​ថ្មើជើង​ស្តុប​សន្ធរមុខ​ - ជនខិលខូច​មួយក្រុម​កំពុងតែ​ទន្ទ្រាន​និង​វាតទី​ធ្វើ​របង​ហ៊ុំព័ទ្ធ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដី​ព្រៃ​របស់​រដ្ឋ​រាប់សិប​ហិច​តា​និង​ជា​ដី​១០%​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​តាំងពី​ជំនាន់​អាជ្ញាធរ​ខេត្ត​សម័យ​លោក​ទូច ម៉ា​រី​ម​និង​លោ​កឈួរ ច័ន្ទឌឿនបា​ន​សម្រេច​ដក​ហូត​ដាក់​ជា ទ្រព្យ​របស់​រដ្ឋ​តាម​សេចក្ដីសម្រេច​របស់​ក្រសួង​កសិកម្ម​ក៏ដោយ​!? - លទ្ធផល​ទូក​ខេត្ត​កំពង់ឆ្នាំង ទាំង​២៥​ទូក ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០១៩ - ប័ណ្ណ​ក្រីក្រ​គ្មាន​តម្លៃ​សម្រាប់​ពេទ្យ​ភ្នែក​នៅ​ខេត្ត​តាកែវ ទេ​ទាល់តែ​អស់​៥​ម៉ឺន​រៀល​ - ​រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុម​ឧទ្ទាម ទណ្ឌិត សម រង្ស៊ី​ឲ្យ វិល​មក​កម្ពុជា​វិញ​?!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

សម្តេច​តេជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុ​បវិញ​ដី​ទីតាំង អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ​

[hupso]

ភ្នំពេញ ៖ យោងតាម​ចំណារ​ឯកភាព​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩​ទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​ចេញ​ស​.​ជ​.​ណ​ថ្មី​មួយ​ចុះ​ហត្ថលេខា​ដោយ​លោក ហ៉ីង ថូ​រ៉ា​ក់ស៊ី​រដ្ឋលេខាធិការ ធ្វើការ​និរាករណ៍​ស​.​ជ​.​ណ​ចាស់ ស្ដី​ពី​ការដោះដូរ​ទីតាំង​ដី អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​៣,៤០៨​ម៉ែត្រការ៉េ​។

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១៩ ទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​ចេញ​ស​.​ជ​.​ណ​មួយ​ចុះហត្ថលេខា​ដោយ​លោក​ខូច​ឃុន​ហួ​រដ្ឋលេខាធិកា អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ភី អេន​ឡេន ឌី​វេឡុ​ប​ម៉ឺន ឯ​.​ក ធ្វើ​ការដោះដូរ​ទីតាំង​ដី អគារ​ផ្នែក​រដ្ឋបាល​ព្រៃ ឈើ​កំពង់ស្ពឺ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ៣,៤០៨​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់រ​កា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ និង​ទីតាំង​ដី​ឃ្លាំង​ដាក់​សម្ភារ​ខាងកើត​ផ្លូវ ស្ថិតនៅ​ភូមិ​ក្រាំង​ពល​ទេព ឃុំ​រកា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ដែល​មាន​ផ្ទៃដី​នៅសល់ ចំនួន​២,៨០១​ម៉ែត្រការ៉េ​។​

​គួរ​ជម្រាប​ថា​ទោះជា​មាន​ការផ្អាក់​ការលក​ដូច​ក៏ដោយ​ក៏ ទាំង​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ និង​មន្ដ្រី​មន្ទីរ​កសិកម្ម បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស្រាវជ្រាវ​ដើម្បី​ឈាន​ទៅដល់​ការចាត់វិធានការ​ចំពោះ​មន្ដ្រី​ពាក់ព័ន្ធ ដែល​រួម​គ្នា​ផ្ដើម​លួច​លក់ ឬ​ដោះដូរ​ទីតាំង​អង្គភាព​របស់​រដ្ឋ នាំឲ្យ​មាន​ការរិះគន់​ជា​បន្ដបន្ទាប់​ផង​កុំឲ្យ​ថ្ងៃ​ក្រោយ​មាន​មន្ត្រី​ផ្សេងៗ​ទៀង​ចេះតែ​ហ៊ាន​ធ្វើ​ដោយ​មិន​មាន​ការដេញថ្លៃ​ជា​សាធារណៈ ចឹង​៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.