ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ទូត​អាមេរិក​សង្ឃឹមថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​ - ​រឿង​លោក កឹម សុខា ជិត​ចប់​ហើយ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ - ម្សៀឬ​ទ្ធី​នាយផ្នែ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​ធើ​ឆ្អី​បានជា​បណ្តោយ​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​ប៉េអឹម​ដឹកឈើ​ទាំង​ថ្ងៃ​ចឹង​? - ឡាន​ករុណា​ពេជ្រ​ត្រូវ​គេ​គប់​បែក​កញ្ចក់​តែ​ម្ចាស់​មិន​ប្រាប់​ទីតាំង​កើតហេតុ​ - ​តេ​ជោចិត្ត​ល្អ​ចំពោះ​អ្នក​ចាញ់បោក​សមរង្ស៊ី​ពេល​សម្ពោធ​រោងចក្រ​ស៊ីម៉ង់តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ខេត្ត​កំពត​ - ​សាលា​រាជធានី​ឯកភាព​ប្លង់​សំណង់​ស្ពាន​ថ្មើជើង​ស្តុប​សន្ធរមុខ​ - ជនខិលខូច​មួយក្រុម​កំពុងតែ​ទន្ទ្រាន​និង​វាតទី​ធ្វើ​របង​ហ៊ុំព័ទ្ធ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដី​ព្រៃ​របស់​រដ្ឋ​រាប់សិប​ហិច​តា​និង​ជា​ដី​១០%​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​តាំងពី​ជំនាន់​អាជ្ញាធរ​ខេត្ត​សម័យ​លោក​ទូច ម៉ា​រី​ម​និង​លោ​កឈួរ ច័ន្ទឌឿនបា​ន​សម្រេច​ដក​ហូត​ដាក់​ជា ទ្រព្យ​របស់​រដ្ឋ​តាម​សេចក្ដីសម្រេច​របស់​ក្រសួង​កសិកម្ម​ក៏ដោយ​!? - លទ្ធផល​ទូក​ខេត្ត​កំពង់ឆ្នាំង ទាំង​២៥​ទូក ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០១៩ - ប័ណ្ណ​ក្រីក្រ​គ្មាន​តម្លៃ​សម្រាប់​ពេទ្យ​ភ្នែក​នៅ​ខេត្ត​តាកែវ ទេ​ទាល់តែ​អស់​៥​ម៉ឺន​រៀល​ - ​រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុម​ឧទ្ទាម ទណ្ឌិត សម រង្ស៊ី​ឲ្យ វិល​មក​កម្ពុជា​វិញ​?!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទូក​ដឹកឈើ​០១​គ្រឿង​

[hupso]

កម្លាំង​នគ​បាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​រតនគីរី​បាន​សហការ​ជាមួយ​កម្លាំង​នគ​បាល​វីរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ដោយ​មាន​រួម​ទាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភូមិ​ភិ បាន​ធ្វើ​ការចុះ​បង្ក្រាប​ទូក​ដឹកឈើ​កកោះ​មួយគ្រឿង ត្រង់​ចំណុច​ភូមិ​ភិ ឃុំ​សេ​សាន្ត ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។​

​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យដឹងថា​: ខណ​:​កម្លាំង​សមត្ថកិច្ច​ដើរល្បាត​នៅ​តាម​មាត់​ទន្លេ​ប្រទះ​ឃើញ​ទូក​ដឹកឈើ​១​គ្រឿង​កំពុង​ដឹកឈើ​មកដល់​ក៏​បាន​ស្ទាក់​ចាប់បាន​តែ​ម្តង​។​

​សមត្ថកិច្ច​បាន​បន្តថា ឈើ​ដែល​បង្ក្រាប​បាន​នោះ​ជា​ប្រភេទ​ឈើ​កកោះ​ចំនួន​២៧​ដុំ ដឹក​តាម​ទូក​១​គ្រឿង​និង ក្រោយពី​ការសួរនាំ​រួចមក ទូក​ដឹកឈើ​ក៏​ត្រូវបាន​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ដើម្បី​រង់ចាំ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មក​ធ្វើការ​វាស់វែង​និង​ចាត់វិធានការ​ច្បាប់​នៅពេល​ក្រោយ​ទៀត​។​

​រីឯ​អ្នកបើកបរ​និង​អ្នករួមដំណើរ​តាម​ទូក​ដឹកឈើ​នោះ​បាន​នាំគ្នា​ចុះ​រត់គេចខ្លួន​បាត់ស្រមោល ដោយ​សមត្ថកិច្ច​បាន​និង​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដើម្បី​មក​ដាក់ទោស​តាម​ផ្លូវច្បាប់​។​

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.