ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ទូត​អាមេរិក​សង្ឃឹមថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​ - ​រឿង​លោក កឹម សុខា ជិត​ចប់​ហើយ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ - ម្សៀឬ​ទ្ធី​នាយផ្នែ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​ធើ​ឆ្អី​បានជា​បណ្តោយ​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​ប៉េអឹម​ដឹកឈើ​ទាំង​ថ្ងៃ​ចឹង​? - ឡាន​ករុណា​ពេជ្រ​ត្រូវ​គេ​គប់​បែក​កញ្ចក់​តែ​ម្ចាស់​មិន​ប្រាប់​ទីតាំង​កើតហេតុ​ - ​តេ​ជោចិត្ត​ល្អ​ចំពោះ​អ្នក​ចាញ់បោក​សមរង្ស៊ី​ពេល​សម្ពោធ​រោងចក្រ​ស៊ីម៉ង់តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ខេត្ត​កំពត​ - ​សាលា​រាជធានី​ឯកភាព​ប្លង់​សំណង់​ស្ពាន​ថ្មើជើង​ស្តុប​សន្ធរមុខ​ - ជនខិលខូច​មួយក្រុម​កំពុងតែ​ទន្ទ្រាន​និង​វាតទី​ធ្វើ​របង​ហ៊ុំព័ទ្ធ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដី​ព្រៃ​របស់​រដ្ឋ​រាប់សិប​ហិច​តា​និង​ជា​ដី​១០%​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​តាំងពី​ជំនាន់​អាជ្ញាធរ​ខេត្ត​សម័យ​លោក​ទូច ម៉ា​រី​ម​និង​លោ​កឈួរ ច័ន្ទឌឿនបា​ន​សម្រេច​ដក​ហូត​ដាក់​ជា ទ្រព្យ​របស់​រដ្ឋ​តាម​សេចក្ដីសម្រេច​របស់​ក្រសួង​កសិកម្ម​ក៏ដោយ​!? - លទ្ធផល​ទូក​ខេត្ត​កំពង់ឆ្នាំង ទាំង​២៥​ទូក ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០១៩ - ប័ណ្ណ​ក្រីក្រ​គ្មាន​តម្លៃ​សម្រាប់​ពេទ្យ​ភ្នែក​នៅ​ខេត្ត​តាកែវ ទេ​ទាល់តែ​អស់​៥​ម៉ឺន​រៀល​ - ​រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុម​ឧទ្ទាម ទណ្ឌិត សម រង្ស៊ី​ឲ្យ វិល​មក​កម្ពុជា​វិញ​?!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​អភិបាលខេត្ត​រតនគិរី​ចុះ​ពិនិត្យ​ការជួសជុល​ផ្លូវ​ដែល​រង​ការ​ខួច​ខាត​ដោយ​ទឹកភ្លៀង​!

[hupso]

ខេត្ត​រតនគិរី ៖ ខណៈ​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​រយះពេល​ជាង​២​ខែ​កន្លងមកនេះ ធ្វើអោយ​ផ្លូវ​ទៅកាន់​បណ្តា​ស្រុក​មួយចំនួន​ដូចជា​ផ្លូវ​ទៅ​កាន់​ស្រុក​វឺ​ុ​ន​សៃ ស្រុក​តា​វែង និង​ស្រុក​អណ្តូង​មាស ជាដើម​បាន​រង​នូវ​ផល​ប៉ះពាល់​ខូចខាត​ដោយ​ទឹក​ហូរ​ច្រោះ​ដាច់​ផ្លូវ​បង្កអោយមាន​ជា​ជង្ហុក​ទឹក​ដក់​ដោយ​អន្លើៗ ជាហេតុ​ធ្វើអោយ​ការ​ចរាចរ​របស់​ប្រជា​ពលរដ្ធ​ធ្វើដំណើរ​ទៅ​មក​ជួប​ការលំបាក​។​

​ឆ្លើយតប​ទៅនឹង​ស្ថានភាព​លំបាក​ចំពោះមុខ​នេះ​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី​បាន​ចាត់​វិធាន ការ​អោយ​មន្ទីរ​សារ​ធា​រណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ដែល​ជា​សេនាធិការ​ចុះ​ជួសជុល​ជាក់ស្តែង​កំណាត់​ផ្លូវ​ដែល​រង​ការ​ខូច ខាត​ខាងលើ​ដោយ​បាន​ដឹក​គ្រួស​ចាក់​ជង្ហុក​កិន​បង្ហាប់​និង​កៀ​សំអាត​អោយមាន​មុខទឹក​ហូរ​ចេញ​កុំអោយ​មាន​ទឹក​ដក់​នាំអោយ​ខូច​ផ្លូវ​។​

​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​មន្ទីរ​សារ​ធា​រណៈការ​និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី​បានអោយដឹងថា​:​ដោយ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​រាល់ថ្ងៃ​ជាហេតុ​ធ្វើអោយ​ការជួសជុល​ផ្លូវ​ដែល​រង​ការខូចខាត​ដោយ​អន្លើៗ​ទៅកាន់​បណ្តា​ស្រុក​មួយចំនួន​ជួប​ការលំបាក​តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​មន្ទីរ​បាន​ខិតខំ​ប្រឹងប្រែង​អោយ​អស់​លទ្ធភាព​ក្នុង​ការជួសជុល​តាម​តែ​អាច​ធ្វើទៅបាន​។​

​យ៉ាងណាមិញ​ពេល​អាកាសធាតុ​អំណោយផល​រាំង​ម​ផុត​រដូវភ្លៀង​មន្ទីរ​នឹង​ធ្វើ​ការជួសជុល​ជាបន្ទាន់​ភ្លាមៗ​ដោយ​មិន​បណ្តែតបណ្តោយ​អោយ​ប្រជាពលរដ្ឋ​យើង​ជួប​ការលំបាក​ទៀត​នោះទេ​។​

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.