ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​រថយន្ត​ដឹកឈើ​ស្លាក​លេខ ខ​.​ម បុក​ម៉ូតូ បណ្តាលឲ្យ​រងរបួស​០២​នាក់​នៅ​ស្រុក​សូ​និគម​

[hupso]

សៀមរាប ៖ មនុស្ស​ចំនួន​០២​នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​រី​វូ​ដឹកឈើ​បើក​បុក​ម៉ូតូ​មួយ​ទំហឹង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​ក្នុងភូមិ​ស្ទឹង ឃុំ​សំរោង ស្រុក​សូទ្រនិគម​ខេត្ត​សៀមរាប​កា​នា​ព្រឹក​ថ្ងៃ​ពុធ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩​កន្លងមកនេះ​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​:​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​រី​វូ ពណ៌​ត្រីអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​០៦.២.៦៨៤១​ដឹកឈើ​ប្រភេទ​ធ្នង់​បាន បើក​បុក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប​1T1852​បណ្ដាលឲ្យ​មនុស្ស​០២​នាក់​រង​របួសធ្ងន់​និង​ស្រាល​។​

​ជនរងគ្រោះ​ដែល​របួសធ្ងន់​ឈ្មោះ​ជឿ ជី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ ភូមិ​ថ្នល់​ត្រង់ ឃុំ​ពពេល ស្រុក​សូទ្រនិគម​ជា​អ្នក​បើ​បរ​ម៉ូតូ​។​រីឯ​អ្នក​របួសស្រាល​ឈ្មោះ​ទូច​លេន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ទីលំនៅ ភូមិ​ស្ទឹង ឃុំ​សំរោង ស្រុក​សូទ្រនិគម​ជា​អ្នករួមដំណើរ​ជាមួយ​។​

​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ខាងលើ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន​ស៊ឹង រិទ្ធី​រ៉េត​ដើម្បី​ព្យាបាល​។​

​ចំណែក​ម៉ូតូ​និង​រថយន្ត​ដឹកឈើ​ត្រី​វ​បាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ធាន​នគរបា​ល​ស្រុក​សូទ្រនិគម​។

​រីឯ​តៃកុង​រថយន្ត​ដឹកឈើ​ខាងលើ​បាន​រត់គេចខ្លួន​បាត់ ស្រមោល ក្រោយពី​កើតហេតុ តែ​បាន​បន្សល់​ទុក​រថយន្ត​និង​ឈើ​តែប៉ុណ្ណោះ ៕

Filed in: គ្រោះ​ថ្នាក់​ចរាចរណ៍​, សន្តិសុខ​ សង្គម
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.