ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ ចៅអធិការ​វត្ត​សន្សំ​កុសល​ព្រះជន្ម ១០៦​ព្រះវស្សា បាន​សុគត​ហើយ​

[hupso]

ភ្នំពេញ​៖​សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ សម្ដេចព្រះ​សង្ឃនាយករ​ង​ទី​១ ព្រះ​ធាន​ថេរ​សភា​សង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​សន្សំ​កុសល បាន​សុគត​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩​នេះ ដោយ​ព្រះ​ជរា​ពាធ ក្នុង​ព្រះ​ជន្មាយុ ១០៦​ព្រះវស្សា ។

​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​បាន​មាន​វត្តមាន​ចូលរួម​អុជ​ធូប​ផ្ទាល់​នៅ​កុដិ​ក្នុង​វត្ត​សន្សំ​កុសល​បន្ទាបមក​ក៏​បាន​ចេញ​សេចក្តីសម្រេច​បង្កើត​គណៈ​កម្ម​ការរៀបចំ​ពិធី​បុណ្យ​ព្រះ​សព​។​
​សម្តេចព្រះ​ធម្មលិខិត​លាស់ ឡាយ ប្រសូត​នៅ​ថ្ងៃ​ពុធ ៧​កើត ខែ​ភទ្របទ ឆ្នាំ​ថោះ ក្នុង​ពុទ្ធសករាជ ២៤៥៧ ត្រូវ​នឹង​គ្រឹស្គសករាជ​១៩១៤ នៅ​ភូមិ​ធ្យូង ឃុំ​ធ្យូង ស្រុក​ពញាឮ ខេត្ត កណ្តាល​។ បិតា​មាន ល័​ក្ខ លាស់ ហៅ​អាចារ្យ​លាក់ និង​មាតា​នាម ស៊ូ អ៊ុច មាន​បងប្អូន​ចំនួន​១០​នាក់ ប្រុស​៧​នាក់ ស្រី​៣​នាក់ សម្តេច​ជា​បុត្រ​ទី​៥ នៅក្នុង​គ្រួសារ ។​

​អាយុ​១២​ឆ្នាំ មាតាបិតា​បានឱ្យ​កុមារ​លាស់ ឡាយ ទៅ​បួស​ជា​សាមណេរ​ក្នុង​សំណាក់​ព្រះគ្រូ​ឯល គាំ និង​មាតាបិតា​ក៏​បាន​ចាត់​ឱ្យ​ទៅ​រៀន​ព្រះ​បរិយត្តិ​ធម៌​ក្នុង​សំណាក់​លោក​គ្រូ​មហា​អ៉ឹម នៅ​វត្ត​ព្រះពុទ្ធ​មានបុណ្យ ក្រុងភ្នំពេញ ។ ក្រោយមក​សាមណេរ​អង្គ​នេះ​បាន​ទៅ​គង់នៅ​វត្ត​ឧណ្ណា​លោម ដើម្បី​រៀន​បរិយត្តិ​ធម៌​បន្តទៀត​រហូត​ដល់​អាយុ​១៩​ឆ្នាំ ទើប​លាចាក​សិក្ខាបទ​ទៅ​បម្រើមាតាបិតា​វិញ ។​សៀវភៅ មហា​បុរស​ពុទ្ធសាសនា​នៅ​ប្រទេស​ខ្មែរ ឱ្យដឹងថា លុះ​ដល់​អាយុ ២១​ឆ្នាំ មាតាបិតា​បាន​នាំ​ទៅ​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាព​ក្នុង​សំណាក់​ព្រះ​ឧបជ្ឈា​យ៍ ព្រះនាម​អ៊ុក នៅ​វត្ត​សំរោង ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ (​ខាងលិច​ផ្សារ​ឧដុង្គ​) ដែលជា​ស្រុកកំណើត​របស់​ញោមស្រី ។​

​នៅក្នុង​ឆ្នាំ​នោះ ភិក្ខុ​លាស់ ឡាយ បាន​និមន្ត​ទៅ​គង់នៅ​វត្ត​មហាមន្ត្រី ដើម្បី​រៀន​បរិយត្តិ​ធម៌​បន្តទៀត ។ ក្នុង​ឆ្នាំ​១៩៤៨ ភិក្ខុ លាស់ ឡាយ បាន​ទៅ​ជួយ​បង្រៀន​បរិយត្តិ​ធម៌​នៅ​វត្ត​កំពង់​ឃ្លាំង ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​មួយ​ឆ្នាំ ក្រោយមក​សម្តេច​ហួត តាត ជា​អគ្គាធិការ​បាន​ចេញប្រកាស​និយប​ត្រតាំង​ជា​អាចារ្យ​បង្រៀន​ផ្លូវការ​នៅ​ពុទ្ធិក​បឋមសិក្សា នៅ​វត្ត​មហាមន្ត្រី ។ ឆ្នាំ​១៩៦៥ បាន​ទៅ​សិក្សា​ផ្នែក​គរុកោសល្យ​នៅ​ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត ក្រុងភ្នំពេញ ១​ខែ ហើយ​សម្តេច​ព្រះសង្ឃ​រាជ្យ​ជួន ណាត បាន​តែងតាំង​ជា​ព្រះគ្រូ​ឃោសា​ភិ​រ័ត្ន ជា​ឋានានុក្រម​សង្ឃ​ថែមទៀត ។ ឆ្នាំ​១៩៧០ គណៈសង្ឃ​វត្ត​មហាមន្ត្រី បាន​ជ្រើសតាំង​ជា​ប្រធាន​គណៈសង្ឃ​សម្រាប់​វត្ត ។​

​ឆ្នាំ​១៩៧៥ ពួក​ទមិឡ​ឥត​សាសនា​បាន​និរទេស​ភិក្ខុ​លាស់ ឡាយ យក​ទៅ​ផ្សឹក​នៅ​វត្ត​មណ្ឌប ស្រុក​ស្រី​សន្ទរ ខេត្ត​កំពង់ចាម ។ ឆ្នាំ​១៩៧៨ ពួក​ទមិឡ​ឥត​សាសនា​បាន​យក​បណ្ឌិត​លាស់ ឡាយ ទៅ​សម្លាប់​រហូត​ដល់​ពីរដង ប៉ុន្តែ​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ ។ នៅ​ឆ្នាំ​១៩៧៩ បណ្ឌិត​លាស់ ឡាយ បាន​មក​ចូល​ក្រុង​ភ្នំពេញ​វិញ និង​គង់នៅ​វត្ត​សន្សំ​កុសល រួច​បាន​ទៅ​បំពេញ​ភិក្ខុ​ភារៈ​ឡើងវិញ​នៅ​វត្ត​ឧណ្ណា​លោម ដោយ​មាន​ព្រះ​វិន័យធរ​ទេព វង្ស (​កាល​នោះ​មិន​ទាន់​ឡើង​ព្រះ​ឋានៈ​ជា​សម្តេចព្រះសង្ឃរាជ​) ជា​ព្រះ​ឧបជ្ឈា​យ៍ ។​

​សមណ​សក្តិ និង​ការ​តែង​និពន្ធ ស្នា​ព្រះហស្ត គឺ​សម្តេច​លាស់ ឡាយ បាន​រៀបរៀង​សៀវភៅធម៌​ចំនួន​១៣​មុខ ព្រមទាំង​បាន​កសាង​សមិទ្ធ​នានា ក្នុង​វត្ត​សន្សំ​កុសល​ជាច្រើន​ទៀត ។ នៅ​ក្នុង​ទសវត្ស​១៩៦០ សម្តេចព្រះ​ធម្មលិខិត បាន​ទទួល​ប្រកាសនីយបត្រ តែងតាំង​ជា​អាចារ្យ​បង្រៀន​ពី​សម្តេច​ហួត តាត ដែល​ជា​អគ្គាធិការ​ពុទ្ធិក​សិក្សា​សញ្ញាបត្រ​វិក្រឹតការ​គរុកោសល្យ និង​ប​សំស​នី​យ​ប​ត្រ ចេញ​ដោយ​ក្រសួង​ធម្មការ និង​ងារ​ជា​ព្រះឃោ​សាភិ​រ័ត្ន តែងតាំង​ដោយ​សម្តេច​ព្រះសង្ឃរាជ​ជួ​ន ណាត ។​

​ឆ្នាំ​១៩៨៥ បាន​តែងតាំង​ជា​ព្រះ​ធម្មលិខិត ជា​អធិបតី​ក្រុម​ជុំនំ​ព្រះ​ត្រៃបិដក ពី​ក្រុមប្រឹក្សា​រណសិរ្ស​កសាង​ការពារ​មាតុភូមិ​កម្ពុជា ។ ឆ្នាំ​១៩៩២ សហប្រធាន Worl Buddhist Supreme Tathagata Followers Headq uaters បាន​ប្រគេន​ឋានន្តរស័ក្តិ ងារ​ជា​មហា​លោកិយ​លំដាប់​លេខ​១ នៅ​ក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា ។ ឆ្នាំ​១៩៩៥ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​សម្តេចព្រះ​ធម្ម​លិខិត ។ ថ្ងៃទី​៥ ធ្នូ ២០០២ សម្តេចព្រះ​មហាសុមេធាធិបតី​ទេព វង្ស ទ្រង់​បាន​តែងតាំង​សម្តេចព្រះ​ធម្មលិខិត​លាស់ ឡាយ ជា​អនុគណ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ថ្ងៃទី​៤ ឧសភា ឆ្នាំ​២០១៦ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទាន​ងារ​ជា​ព្រះសង្ឃ​នាយករង​ទី​១ នៃ ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​តែងតាំង​សម្តេច​ជា​អគ្គាធិការរង ពុទ្ធិក​សិក្សា​ជាតិ ហើយ​នៅ​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០០៦ ត្រូវបាន​តែងតាំង​សម្តេច​ជា​ប្រធាន​ថេរ​សភា​សង្ឃ​នៃ​ពុទ្ធ​សាសនា​។ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​ព្រះ​ឋានៈ​ជា​សម្តេច​ព្រះ​សង្ឃនាយករ​ង​ទី​១ និង​មាន​សិទ្ធិ​ប្រើ​រាជ​ស័ព្ទ ព្រមទាំង​មាន​សិទ្ធិ​ប្រើ​ផ្លិត​ពិសេស​។​

​ចំណេះដឹង និង​ភាសា​ដែល​អាច​ប្រាស្រ័យ​ទាក់ទង​បាន​៖ ចំណេះដឹង​ដែល​សម្តេច​ព្រះ​ធម្មលិខិត​លាស់ ឡាយ មាន គឺ​ភាសា​បារាំង អាច​អាន​បាន​ភាសា​ថៃ អាច​សន្ទនា​បែប​ភាសាបាលី និង​សម្រាយ​បាន​។ សម្តេច​ចេះ​វិន័យ​បាតិមោក្ខ​រត់មាត់ និង​ចេះ​គម្ពីរ​វុត្តោទ័យ ព្រមទាំង​ដីកា​យ៉ាង​ស្ទាត់ជំនាញ​ពី​សំណាក់​ព្រះ​ធម្មលិខិត​ម៉ឹង សែ​ស ប្រធាន​ថេរ​សភា​សង្ឃ (​ពី​សង្គម​ចាស់​) ជា​គ្រូ​។​

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.