ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

អភិបាលខេត្ត​កំពង់ឆ្នាំង​អំពាវនាវ​អោយ​សិស្សានុសិស្ស ចៀស​អោយ​ឆ្ងាយ​ពី​អំពើ​អបាយមុខ​នានា​ក្នុង​សង្គម

[hupso]

​កំពង់ឆ្នាំង ៖ ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អំពាវនាវ​ឲ្យ​សិស្សានុសិស្ស ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ត្រូវតែ​ខិតខំ​ធ្វើ​ការអភិវឌ្ឍ​ន៍ស​ម​ត្ថភាព ចំណេះ ដឹង និង ជំនាញ​អោយ​បាន​ប្រសើរ​ឡើង​និង​ត្រូវ​ចៀសវាង​អោយ​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សេងៗ​។

​ការលើកឡើង​របស់​ឯកឧត្តម​អភិបាលខេ​ត្តដូច​នេះ ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ​និង​បច្ចេកទេស​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ស្ថិតនៅ​ស្រុក​កំពង់ត្រឡាច​ខេត្ក​កំពង់ឆ្នាំង

​ឯកឧត្តម​បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​ក្មួយៗ​សិស្សានុសិស្ស​និង​យុវជន​យុវនារី​ទាំងអស់​ត្រូវ​ខិតខំ​រៀន​សូត្រឲ​បាន​ខ្ជាប់ខ្ជួន ត្រូវ​ចូលរួម​ឲ្យបាន​គ្រប់​សកម្មភាព ដើម្បី​គាំទ្រ​ដំណើរការ​អភិវឌ្ឍន៍​សាលារៀន​និង សង្គមជាតិ​យើង ។ ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ចងចាំ​ថា បើ​ស្រឡាញ់​ខ្លួន​យើង ស្រឡាញ់​ឪពុកម្តាយ និង ស្រឡាញ់​អនាគត​រុងរឿង ក្មួយៗ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ត្រូវ​ចេះ​ណែនាំ​មិត្តភក្តិ ពី​គ្រោះថ្នាក់ នៃ​ការប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​ត្រូវ​ចៀសវាង​ឲ្យបាន​នូវ​ការប្រព្រឹត្ត​អំពើអ​បាយ​មុខ​ផ្សេងៗ​។​

​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ​បញ្ហា និង សំណូមពរ​ទាំងឡាយ ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​បង្កើត​ធនធានមនុស្ស និង មូលធន​បញ្ញា ទាំង​អ្នក​សិក្សា​និង គ្រូបង្រៀន​ប្រកបដោយ​គុណភាព សមត្ថភាព ស្រប​តាម​ការរីកចម្រើន និង បទដ្ឋាន​អប់រំ នៅក្នុង​តំបន់​និង​ពិភពលោក ។

​លោក គិត មិនា​រិទ្ធ អនុប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា វិស័យ​អប់រំ​នៅ​ខេត្ត​កំពង់ឆ្នាំង នាពេល​បច្ចុប្បន្ន​ទទួល​បាន​នូវ​ការអភិវឌ្ឍន៍​ជា​បន្ត បន្ទាប់ មាន​គ្រូ​ល្អ សិស្ស​ពូកែ សាលា​ល្អ ដែល​ទទួលបាន​ចំណាត់ ថ្នាក់​ជាប្រចាំ​ទាំង​នៅ​ថ្នាក់ជាតិ​និង​អន្តរជាតិ ដែល​ទាំងនេះ គឺជា​ការ​វិវឌ្ឍន៍​ថ្មី​មួយ នៃ​វិស័យ​អប់រំ​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ឆ្លើយតប​ទៅ​ចក្ខុវិស័យ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ឆ្លើយ​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​ជាមួយ​និង​ការប្តេជ្ញា​ឲ្យបាន​មុំ​ទី​១​គឺ​ការ​ពង្រឹងគុណភាព​អប់រំ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ។

​លោក​អនុប្រធាន​មន្ទីរ បាន​បញ្ជាក់ទៀតថា ការអភិវឌ្ឍន៍​វិស័យ​អប់រំ នៅ​ខេត្ត​កំពង់ឆ្នាំង ដំណើរការ​ទៅ​បាន​ល្អ គឺ​អាស្រ័យ​ដោយសារ​មាន​ការចូលរួម ពី​សំណាក់​អង្គការ​ដៃគូរ និង កិច្ចសហការ​ល្អ​រវាង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ផងដែរ ៕ រី ភា​រិទ្ធិ​

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.