ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ទូត​អាមេរិក​សង្ឃឹមថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​ - ​រឿង​លោក កឹម សុខា ជិត​ចប់​ហើយ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ - ម្សៀឬ​ទ្ធី​នាយផ្នែ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​ធើ​ឆ្អី​បានជា​បណ្តោយ​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​ប៉េអឹម​ដឹកឈើ​ទាំង​ថ្ងៃ​ចឹង​? - ឡាន​ករុណា​ពេជ្រ​ត្រូវ​គេ​គប់​បែក​កញ្ចក់​តែ​ម្ចាស់​មិន​ប្រាប់​ទីតាំង​កើតហេតុ​ - ​តេ​ជោចិត្ត​ល្អ​ចំពោះ​អ្នក​ចាញ់បោក​សមរង្ស៊ី​ពេល​សម្ពោធ​រោងចក្រ​ស៊ីម៉ង់តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ខេត្ត​កំពត​ - ​សាលា​រាជធានី​ឯកភាព​ប្លង់​សំណង់​ស្ពាន​ថ្មើជើង​ស្តុប​សន្ធរមុខ​ - ជនខិលខូច​មួយក្រុម​កំពុងតែ​ទន្ទ្រាន​និង​វាតទី​ធ្វើ​របង​ហ៊ុំព័ទ្ធ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដី​ព្រៃ​របស់​រដ្ឋ​រាប់សិប​ហិច​តា​និង​ជា​ដី​១០%​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​តាំងពី​ជំនាន់​អាជ្ញាធរ​ខេត្ត​សម័យ​លោក​ទូច ម៉ា​រី​ម​និង​លោ​កឈួរ ច័ន្ទឌឿនបា​ន​សម្រេច​ដក​ហូត​ដាក់​ជា ទ្រព្យ​របស់​រដ្ឋ​តាម​សេចក្ដីសម្រេច​របស់​ក្រសួង​កសិកម្ម​ក៏ដោយ​!? - លទ្ធផល​ទូក​ខេត្ត​កំពង់ឆ្នាំង ទាំង​២៥​ទូក ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០១៩ - ប័ណ្ណ​ក្រីក្រ​គ្មាន​តម្លៃ​សម្រាប់​ពេទ្យ​ភ្នែក​នៅ​ខេត្ត​តាកែវ ទេ​ទាល់តែ​អស់​៥​ម៉ឺន​រៀល​ - ​រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុម​ឧទ្ទាម ទណ្ឌិត សម រង្ស៊ី​ឲ្យ វិល​មក​កម្ពុជា​វិញ​?!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

រឿង​កញ្ញា ចរិយា​ចោទ​ផែ​សុវណ្ណ​រី​ទ្ធ​ថា​ក្បត់ចិត្ត ចុងក្រោយ​ថា​ជាការ​លេងសើច​លោក អ៊ឹម ជីវ៉ា ប្រាប់ អ្នកនាង ធី សុវណ្ណ​ថា ត្រូវ​រក​អ្នក​នៅ​ពីក្រោយ​ខ្នង​រឿងនេះ​មក​ផន្ទាទោស​!

[hupso]

ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃនេះ ស្រុក​ខ្មែរ​វ៉ល់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។​ជាក់ស្តែង​ក្រៅពី​រឿង​បំផុស​ឲ្យ​នាំគ្នា​ស៊ី​អំបុក​ដើម្បី​កុំឲ្យ​រវល់​រឿង​សមរង្ស៊ី​ចូល​ស្រុក​ព្រោះ​មាន​ទា​ហ៊ាន​ប៉ូលិស​កាំភ្លើង​ច្រូងច្រាង​ចាំ​ទទួល​ហើយ​នោះ​វា​កើត​រឿង​ទាស់​គ្នា​ដោយសារ​ប្រដាប់​បង្កឡើង​ដោយសារ​ប្រធាន​សមាគម​សិល្បៈ​ស្មគ្រ័ចិត្ត​លោក​ហេង​ឡុង​ចង់​ជួយ​អ្នកសិល្បៈ​ដូច​គ្នា​ឈ្មោះ​ចរិយា​តវ៉ា​រឿង​ប្រុស​ស្នេហ៍​ឈ្មោះ​ផែ​សុវណ្ណរិទ្ធ​សុខៗ​ទៅ​រៀបការ​ជាមួយ​សកម្មជន​នយោបាយ​ល្បី​ឈ្មោះ​ធី​សុវណ្ណ​ថា​កាលពី​ថ្ងៃ​ទី​៥​វិច្ឆិកា​។

អា​ឡូ​វ​រឿងនេះ​វា​ដូច​បាយឡុកបាឡ​កូនក្មេង​លេង​ចឹង​។ ក្រោយ​ពី​សន្និសិទ្ធិ​ការសែត​កាលពី​រៀលថ្ងៃ​ទី​៦​វិច្ឆិកា​អវត្តមាន​ដើមចោទ​គឺ​កញ្ញា​ចរិយា​ធ្វើឲ្យ អ្នកនាង ធី សុវណ្ណ​ខឹង​លោក​ហេង​ឡុង​រហូត​កាត់កាល់់​ចោល​ព្រោះ​នាង​ថា ថា​រឿង​ដែល​កញ្ញា យ៉ា បានធ្វើ គឺជា​រឿង​មិន​ពិត អាច​មាន​គេ​ចង់​ធ្វើបាប​អ្នកនាង ។​អ្នកនាង​ខឹង​ខ្លាំងណាស់​ព្រោះ​ប៉ះពាល់​ដល់​ម្តាយ​ឪពុក​របស់​អ្នកនាង​។ អ្នកនាង​ធី​សុវណ្ណ​ថា​ដែល​មាន​លុយ​ខ្ទង់​លាន​ដុល្លារ​បាន​ប្រកាសថា​មាន​នរណា​រក កញ្ញា យ៉ា ឃើញ អ្នកនាង​នឹង​ជូន​លុយ ១​ម៉ឺន​ដុល្លារ នឹង​ថា​នាង​ដាក់​ពាក្យបណ្តឹង​ជាដើម​។​

​ជាក់ស្តែង​កាលពី​ល្ងាច​នេះ​ថ្ងៃទី​៧ ខែវិច្ឆិការ ឆ្នាំ​២០១៩ អ្នកនាង ធី សុវណ្ណ​ថា និង​ស្វាមី បាន​បង្ហោះ​សារ​បញ្ជាក់ថា​:“​ល្ងាច​នេះ នាង​ខ្ញុំ និង​ស្វាមី សម្រេច​ដាក់​ពាក្យ​ប្តឹង​ឈ្មោះ អេង ចរិយា ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ និង​គំរាមកំហែង​ហែក​កេរ្តិ៍ ស្នើសុំ​ព្រះ​រាជ្យ​អាជ្ញា​ឃុំខ្លួន និង​ផ្តន្ទាទោស​តាមច្បាប់ និង​ទាម​ទារជំងឺចិត្ត ២០​ម៉ឺន​ដុល្លា​”​។​

​ចំណែកឯ លោក ហេង​ឡុង ដែល​ត្រូវ​អ្នកនាង​ធី សុវណ្ណ​ថា​កាត់កាល​ចោល បាន​ត្រឹមតែ​សោកស្តាយ ដោយសារតែ​លោក​ពេល​នោះ​ពិបាក​សម្រេចិចត្ត ចិត្ត​មួយ​ចង់​ការពារ​នារី​ម្នាក់​ដែល​អះអាង​ជា​ប្រពន្ធ​របស់​ស្វាមី​អ្នកនាង ធី សុវណ្ណ​ថា ខ្លាច​នារី​ម្នាក់​នោះ​គិត​ខ្លី ហើយ​ណាមួយ​ខ្លាច​កញ្ញា យ៉ា ទៅ​រំខាន​ពិធីមង្គលការ​របស់​អ្នក​ទាំង​ពីរ​ទៀត ក៏​សម្រេច​ផុស​វីដេអូ​នោះ​តែម្តង​ទៅ​។​ដោយ​ភ័យ​ខ្លួន​រឿង​យក​ជ័រ​ភ្នៅ​មក​ត​បៀត​ក្លៀក លោក ហេង ឡុង បាន​បង្ហោះ​សារ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ អ្នកនាង ធី សុវណ្ណ​ថា និង​ស្វាមី “​ខ្ញុំបាទ ហេង ឡុង សូម​អភ័យទោស ចំពោះ​ប្អូនស្រី ធី សុវណ្ណ​ថា និង​ស្វាមី ដែល​បាន​ផ្សាយ​ព័ត៌មាន ធ្វើឲ្យប៉ះពាល់ ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​អ្នក​ទាំង​២ សូម​ប្អូន និង​ស្វាមី មេត្តា​យោគយល់​”​។​

​លោក ហេង​ឡុង នៅ​ល្ងាច​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ម៉ោង​ប្រហែល​ជា ៨ យប់​ក​បាន​ចេញ​វីដេអូ​បកស្រាយ​អំពី​ការ​អ​វត្ថ​មាន​របស់​កញ្ញា យ៉ា ក្នុង​សន្និសិទ្ធិ​ការសែត ថា​លោក​ត្រូវបាន កញ្ញា យ៉ា ធ្វើបាប និង​ធ្វើ​ស៊ី​គាត់​តែម្តង​។ ទោះជា​យ៉ាងណា​ក្រោយពី​ទទួល​រង​សំ​ពាធ កញ្ញា ចរិយា បាន​ចូល​មក​ស្រាយ​បំភ្លឺ​ហើយ នៅ​មុខ​លោក ហេង ឡុង​តែម្តង​។ តែ​អ្វី​ដែល​ហួសចិត្ត​នោះ គឺ​កញ្ញា បាន​ឆ្លើយថា គ្រប់យ៉ាង​គ្រាន់តែ​ជាការ​សម្រេចចិត្ត​យ៉ាង​លឿន និង​ប្រឌិត​បញ្ហា​នេះឡើយ ដោយសារ​តែ​កញ្ញា មានការ​អន់ចិត្ត​ចំពោះ អ្នកនាង ធី សុវណ្ណ​ថា ដែល​បាន​ប្រែ​ផ្លាស់​យ៉ាង​លឿន​ទៅ​ជា​មនុស្ស​ថ្មី វា​ខុស​ពី​អ្វី​ដែល កញ្ញា ចរិយា ធ្លាប់​គ្រាំទ្រ​អ្នកនាង​កន្លង ជា​ហេតុ​ធ្វើឲ្យ​លោក ហេង ឡុង ហួសចិត្ត ។​

​ក្រោយពី​រឿង​ត្រូវបាន​បញ្ចប់​បែប​ក្រឡេះបេះ​ចឹង លោក អ៊ឺម ជីវ៉ា​អ្នក​សិល្បៈករ​ល្បី​ឈ្មោះ​ខាង​ការងារ​សង្គម​ម្នាក់​បាន​បង្ហោះ​សារ​តាម​ហ្វេ​សប៊ុក​ឌឺ​ថា​៖ “​បើ​រឿង​នេះ​ប្អូនស្រី​យ៉ាយ៉ាថា​សម្តែង​មែននោះ គឺ​ខ្ញុំ​សូម​អោយ​ប្អូនស្រី ធី សុវណ្ណ​ថា រក​អ្នក​ពីក្រោយ​ខ្នង​រឿងនេះ​មក​ផន្ទាទោស​ដូចគ្នា ព្រោះ​បើ​សង្កេតមើល​កន្លងមក ប្អូនស្រី យ៉ាយ៉ា មិនមែន​ជា​មនុស្ស​ដែល​ប្រហើ​ន​រហូត​ដល់​យក​រឿង​អ​ភ​មង្គល​មកលេង​ក្នុង​ថ្ងៃ​មង្គលការ​គេ​ឡើយ ហើយ​បើ​និយាយ​ពី​ចរិក​ប្អូនស្រី​ចរិយាក៏​មិនមែ​ន​ជា​ក្មេង​កោងកាច​ឈ្លើយ​ដាក់​ចាស់ទុំ​ទេ គឺ​ប្អូនស្រី​សុភាពរាបសារ​ជា​មនុស្ស​គោរព​ចាស់ទុំ រឿង​អី​យ៉ាយ៉ា​ហ៊ាន​ធ្វើ​រឿង​ចឹង​តែ​ម្នាក់ឯង​បាន ??? ។​

​បង​សុំ​គាំទ្រ​ប្អូនស្រី​ធី​សុវណ្ណ​ថា​ដែល​ប្តឹង​អ្នក​ដែល​បំផ្លាញ​ថ្ងៃ​មង្គល​ប្អូន​ហើយក៏​សូម​អោយ​ប្អូន​ស្រាវជ្រាវ​រក​អ្នក​ពីក្រោយ​ខ្នង​នង​បក្សពួក​មក​ដាក់ទោស​ផង ដើម្បី​កុំអោយ​ពួក​នេះ​ចេះ​តែដើ​បំពុលសង្គ​មទៀត ។ ចំពោះ​រឿង​មួយ​នេះ​បើ​គ្មាន​អ្នកដឹកនាំ​ក៏​រឿង​នេះ​ក៏​មិន​អាច​សម្តែង​ចេញ​បានឡើយ ។ នេះ​ជា​មតិយោបល់​របស់​បង ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ថ្ងៃ​សុក្រ​ទី​០៨​ខែ​វិច្ចិការ ឆ្នាំ​២០១៩ ដោយ​ក្តី​គោរពៈ ខ្ញុំបាទ អ៊ឹម ជីវ៉ា​”៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.