ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាល​នៃ​គណ​:​អភិបាលខេត្ត អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ខេត្ត​ឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ស្រុក​សាមគ្គី​មានជ័យ​ - លោកស្រី អៀង វ៉ាន់​ឡាយ​បាន​រៀបចំ​កម្មវិធី surprise ចុះ​ចែក​អំណោយ​ដល់​បងប្អូន ពូៗ​និង​តា​រត់​ស៊ីក្លូ មនុស្ស​ចាស់​ស្ត្រី​មេម៉ាយ និង​ក្មេងប្រុស​ស្រី​មាន​ជីវភាព​ក្រខ្សត់​ដោយ​ឥត​មាន​ការរើសអើង ក្នុងឱកាស​ខួបកំណើត ១២ សីហា ២០២១ - លោក មួង ឃីម នាំយក​អំណោយ​ជូន​លោកស្រី​យក់ សោម​ម៉ា​ហ្វី​ - ប្រជាពលរដ្ឋ​ប្រហែលជា​១៥០​គ្រួសារ​ផ្ដិតមេដៃ​ប្ដឹង​លោក ជួន ផង់ ប្រធាន​សហគមន៍​ស្ទឹង​ស្ងួត​ - ​អាជ្ញាធរ​ស្រុក​ទឹកផុស និង​ឃុំ ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ កម្មករ កម្ម​ការី​នី ឱ្យធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​រៀងៗ​ខ្លួន ​ដោយ​អនុវត្ត​តាម​វិធានការ​ក្រសួង​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ - ​លោក សន សំអាត និង សហការី​បាន​ចុះ​សាកសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​គ្រួសារ​កម្មករ កម្មការិនី​រោងចក្រ​ចំនួន ៥​គ្រួសារ​ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ​ក្នុង​ស្រុក​កំពង់ត្រឡាច​ - ឯកឧត្តម ឆេង ឡៃ ឣ​ភិបាល​រង​ខេត្ត​ពោធិ៍សាត់ ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ចុះ​រុះរើ រោង​ច​ញ្ចឹម​ទា​ និង​បង្គោលរបង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដោយ​គ្មាន​ដី​ការរុះរើ​ - ​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​រវៀង​រថយន្ត​និង​ម៉តូ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​មនុស្ស​ពីរ​នាក់​ដាច់​ជើង​ - លោក ហេង ប៊ុន្នី ប្រធានស្តីទី​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បរ​កែវ បាន​នាំយក​អំណោយ​គ្រឿង​បរិភោគ​មួយចំនួន ចុះសួរសុខទុក្ខ​គ្រួសារ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក នៅក្នុង​ភូមិ​មួយ ឃុំ​ឡា​មិញ - ​រដ្ឋា​បាល​ខេត្ត​រតនគិរី និង​ក្រុមហ៊ុន អង្គរ ហ្គ្រី​ន បើក​យុទ្ធនាការ​បាញ់ថ្នាំ​ទ្រង់ទ្រាយ​ធំ ខណៈ​អ្នក​វិជ្ជ​មានកូ​វីដ​១៩ និង​អ្នកស្លាប់​កើនឡើង​គួរឲ្យ​ព្រួយបារម្ភ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​លោកតា​អាយុ​១១២​ប្រាប់ថា ដើម្បី​អាយុ​វែង​ត្រូវ​ខន្តី !

[hupso]

​ប្រទេស​ជប៉ុន​៖ លោកតា Chitetsu Watanabe​គឺជា​បុរស​ជប៉ុន​ម្នាក់​ដែល​មាន​អាយុ​វែង​ជាងគេ លើ​ពិភព​គឺ​លោក អាយុ ១១២ ឆ្នាំ​និង​៣៤៤​ថ្ងៃ ។ លោកតា បាន​ទទួល​វិញ្ញាបណ្ណបត្រ​បញ្ជាក់​ពី​ស្ថាប័ន​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Records នៅ​មណ្ឌល​មនុស្ស​ចាស់​របស់​គាត់​ក្នុង​ទីក្រុង Niigata ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ជប៉ុន​។ លោកតា​កើត​នៅ​ទីក្រុង Niigata ក្នុង​ឆ្នាំ ១៩០៧​។

​គាត់​នៅ​តែ​ចូលចិត្ត​អាហារ​ផ្អែម​ត្បិត​ឥឡូវ​អស់​ធ្មេញ​រលីង​ក៏ដោយ និង​ចូលចិត្ត​នំ​ខា​រ៉ា​មែ​ល និង បឺ​ផ្អែម ព្រោះ​ជា​អាហារ​ដែល​គាត់​មិនចាំបាច់​ទំពារ​។​យោងតាម​ប្រភព​ព័ត៌មាន Daily Mail បានឲ្យដឹងថា លោកតា​បាន​ប្រាប់​អា​ថ៍កំ​បាំង​មួយ​ថា​ដើម្បី​អាយុ​វែង​គឺ “​កុំ​មាន​កំហឹង​ឱ្យសោះ និង រក្សា​ស្នាមញញឹម​ជានិច្ច​”​។​

​ប្រពន្ធ​របស់​កូនប្រុស​ច្បង​របស់​គាត់​ឈ្មោះ Tetsuo បាន​និយាយថា “​ខ្ញុំ​មិនដែល​ឃើញ​គាត់​ស្រែក​គំ​ហ៊​ក ឬ ខឹងច្រឡោត​ម្តងណា​ឡើយ​។ គាត់​ជា​មនុស្ស​ស្រឡាញ់​មើលថែ​កូន​ចៅ​ណាស់​”៕

 

Filed in: អន្តរជាតិ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.