ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​កញ្ញា​ឯក ប៉ូ គីមថេង សុធី​តា នឹង​តារា​សម្តែង​ស្រស់​សង្ហា​មី​យ៉ាន់​ម៉ា​នឹង​លេចមុខ​ក្នុង​រឿង​នាឡិកា​ដាស់​វិញ្ញាណ​!

[hupso]

​ភ្នំពេញ​៖ ផលិតកម្ម​រូបភាព​បាន​បញ្ចេញ​មុខ​តួឯក​ក្នុង​ភាពយន្ត​នាឡិកា​ដាស់​វិញ្ញាណ វគ្គ​២ ឬ The Clock Red Wall​របស់​ផល​ត​កម្ម​អិល​ឌី (LD Picture) តំណែង​តួឯក​ស្រី គឺ​បាន​ទៅ កញ្ញា​ឯក ប៉ូ គីមថេង សុធី​តា នឹង​តារា​សម្តែង​ប្រុស​គឺ​បុរស​សង្ហា​មី​យ៉ាន់​ម៉ា លោក ប៉ាង តា​ហុង ( Paing Takhon)​។

​សម្រាប់​រឿងនេះ​បង្ហាញថា តារា​បង្ហាញ​ម៉ូត​កញ្ញាឯក ប៉ូ គីមថេង សុធី​តា បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ក្រោយ​ពី​ផលិតកម្ម មួយ​នេះ​បាន​បង្ហើប​គម្រោង​ក្នុង​ការផលិត​ភាពយន្ត​ខ្នាត​ធំ​ថ្មី​បន្ត​គឺ​ភាពយន្ត​រឿង​” The Clock Red Wall” ដែល​សូម្បី​តែ​តួឯក​ត្រូវបាន​ជ្រើសរើស​រួចជាស្រេច​គឺ​កញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ឆ្នាំ​២០១៩​គឺ រូប​កញ្ញា​ផ្ទាល់ ។​

​កញ្ញា​ប៉ូ គីមថេង សុធី​តា​ត្រូវបាន គេ​ស្គាល់​ថា​ជា​តារា​បង្ហាញ​ម៉ូត​មាន​រូប​សម្រស់​ស្រស់​សោភា និង​មាន​ទេពកោសល្យ ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​Miss City tourism world 2017 នៅ​ប្រទេស​ចិន រូបនេះ គឺ​ជា​តារា​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​កម្មវិធី​Asia model festival 2018 នៅ​ប្រទេស​កូរ៉េ , ព្រឹត្តិការណ៍ Miss universe Cambodia 2019 ចំណាត់ថ្នាក់​លេខ ៤ និង Miss Asia pacific International Cambodia 2019 នៅ​ប្រទេស​ហ្វីលីពីន ហើយ​ក៏​ធ្លាប់​ទទួលបាន​ពាន​ជា​កញ្ញាឯក​រួសរាយ​ជាងគេ​ក្នុង​ព្រឹត្តិការណ៍ Got Miss congeniality Award​។​

​រីឯ​តួឯក​ប្រុស​វិញ​មាន​វ័យ​២៤​ឆ្នាំ គឺ​ជា​តារា​ម៉ូ​ដែល តារា​សម្តែង​និង​ជា​អ្នកចម្រៀង ជនជាតិ​មី​យ៉ាន់​ម៉ា​។ កាលពី​ឆ្នាំ ២០១៨ តារា​រូប​នេះ​ត្រូវបាន​ជ្រើសរើស​ដោយ គេហទំព័រ BuzzFeed ថា​ជា​បុរស​សង្ហា ម្នាក់​ក្នុងចំណោម​បុរស​ទាំង​២៣​នាក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ។ លោក​ក៏​បាន ជាប់​ចំណាត់ថ្នាក់​លេខ ២ ក្នុង​កម្មវិធី​“ កំពូល​អ្នក​សម្ដែង ១០ នាក់​” របស់​កម្មវិធី Myanmar Time កាលពីពេល​កន្លង​ទៅ​ដែរ​។​។​ដូច្នោះ​ក្នុង​រឿង​មួយ​នេះ​តួ​ស្រី​ប្រុស​សុទ្ធតែ​ជា​មនុស្ស​ល្បី​ក្នុង​វិថី​សិល្បៈ​

​វា​ជា​កិច្ចសហការ​ផលិតភាព​យន្ត​រួម​គ្នា​រវាង​ផលិតករ​កម្ពុជា និង​មី​យ៉ាន់​ម៉ា​លើកដំបូង​នេះ​នឹង​ទទួលបាន​ភាពយន្ត ដែល​មាន​គុណភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​។​

Filed in: សិល្បៈ កំសាន្ត
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.