ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

លោក​អធិការ នគរបាល​ស្រុក​តា​វែង​អាង​អំណាច​បាញ់​គំរាម​កូនចៅ​ក្រោម​ឱវាទ​

[hupso]

ខេត្ត​រតនគិរី ៖ លោក​អធិការ​ស្រុក​តា​វែង ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​ដាក់​ពាក្យបណ្ដឹង បន្ទាប់ពី​លោក​អធិការ​រូបនេះ បាន​បាញ់​គំរាម​មន្ត្រីក្រោមឱវាទ និង​បញ្ជា​កូនចៅ​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្មើស​រំលោភបំពាន​មកលើ​ប្រជាកសិករ និង​អាជីវករ​ក្នុង​ស្រុក​តា​វែង​។​

​បើ​យោង​តាម​ពាក្យបណ្ដឹង​របស់​លោក​អធិការរង នាយផ្នែក នាយរង​ផ្នែក មន្ត្រី​ជំនាញ ព្រមទាំង​នាយ​ប៉ុស្តិ៍ នាយរង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទាំងអស់ ប្ដឹង​ចូល​សាលា​ស្រុក​តា​វែង ប្ដឹង​ចូល​ស្នងការ​នគរបាល​ខេត្ត និង​ប្ដឹង​ទៅ​អភិបាលខេត្ត អំពី​ករណី​លោក​វរសេនីយ៍ទោ សម្បត្តិ កុសល អធិការ​ស្រុក​តា​វែង​អាង​អំណាច​បាញ់​គំរាម​មន្ត្រីនគរបាល​យាម​ប៉ុស្ដិ៍​សន្តិសុខ​ស្ពាន​ទី​៣ ស្ថិតក្នុង​ភូមិ​តា​វែង ត្រង់​ចំណុច​រង្វង់​មូល​ស្រុក​តា​វែង​ចំនួន​១១​គ្រាប់ កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថែម​ទាំង​ជេរ​ម៉ែ​ទៀតផង​។​

​ក្នុង​ពាក្យបណ្ដឹង​បាន​រៀបរាប់​ថា លោក​វរសេនីយ៍ទោ សម្បត្តិ កុសល តែង​អាង​អំណាច​ដៀល​ប្រម៉ាថ​កូន​ចៅក្រមឱ​វ៉ាត ប្រព្រឹត្ត​អំពើ​ខុស​ពី​វិន័យ​កងកម្លាំង គាបសង្កត់​ប្រជាកសិករ ដូចជា អួតអាង​ថា មាន​ខ្នង​ធំ គ្មាន​អ្នកណា​ធ្វើ​អី​គាត់​បាន​ទេ គាត់​ថា មក​កាន់​ជា​អធិការ​នៅ​ស្រុក​នេះ គាត់​ចំណាយ​ប្រាក់​អស់​៥​ទៅ​៦​ម៉ឺន​ដុល្លារ​។ ជេរ​កូនចៅ​ក្រោម​ឱ​វ៉ាត​ថា ពួក​អា​ប៉ូលិស​អាចម៍ក្ដ មិនចេះ​យកលុយ​ពី​ដឹក​គ្រាប់ស្វាយចន្ទី អ្នក​ដឹក​បន្លែ ផ្លែឈើ ត្រី​សាច់​តាម​ម៉ូតូ​ជាដើម ព្រមទាំង​គំរាម​ឲ្យ​មន្ត្រីក្រោមឱវា​ទ ដោះ​សំលៀក​បំពាក់​ឯកសណ្ឋាន​ចេញ បើ​មិន​ធ្វើតាម​នឹង​គំរាម​ផ្លាស់ប្ដូរ និង​ដក​ចេញពី​ក្រមខ័ណ្ឌ​គ្រប់ពេលវេលា ដោយ​មិន​មាន​មូលហេតុ ទាត់​មន្ត្រី​ក្នុង​ជួរ​កងកម្លាំង និង​ស្រាយ​អង្រឹង​ទាំងយប់​ដោយ​គ្មាន​មូលហេតុ​.​ប្រជាពលរដ្ឋ​ដឹក​បង្គោលរបង ឈើ​ធ្វើ​ផ្ទះ បញ្ជា​ឲ្យ​ចាប់​យក​មក​ប៉ុស្ដិ៍​បង់លុយ​សិន​ទើប​ឲ្យ​វិលត្រឡប់​ទៅវិញ ហើយ​លុយ​ទាំងនេះ ត្រូវបាន​លោក​អធិការ​យក​ទៅ​ចាយវាយ​ម្នាក់ឯង ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​តា​វែង​ស្អប់ខ្ពើម មន្ត្រីនគរបាល​ទាំងអស់​ក្នុង​ស្រុក​តា​វែង​។​

​ជុំវិញ​ករណី​ខាងលើ​នេះ ក្រុម​អ្នកសារព័ត៌មាន​យើង​មិន​អាច​សុំ​ការបំភ្លឺ​ណាមួយ​ពី​លោក​ឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី​បាន​ទេ ដោយ​ទូរស័ព្ទ​មិន​មាន​អ្នក​លើក កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២០​នេះ​។​

​បើ​តាម​មតិ​មហាជន​បាន​លើកឡើង​ថា បទល្មើស​របស់​លោក​វរសេនីយ៍ទោ សម្បត្តិ កុសល ពិត​ជា​ច្រើន​ពេក​ហើយ ទាំង​វិន័យ​កងកម្លាំង ទាំង​បទល្មើស និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច និង​ស្អប់ខ្ពើម បើ​និយាយឲ្យចំ គឺ​មនុស្ស​ដែល​សង្គម​មនុស្ស​មិន​ត្រូវការ ហើយ​ផ្ទុយ​នឹង​គោល​ការ​ច្បាប់​របស់​រាជរដ្ឋាភិបាល​។

​មតិ​មហាជន​បាន​លើកឡើង​ថា បើទោះជា​យ៉ាងណា ប្រហែល​ជា​ច្បាប់​មិន​ហ៊ាន​ធ្វើ​អី​លោក​អធិការ​ទេ​មើលទៅ ពីព្រោះ​គាត់​មាន​ខ្នង​ជា​អ្នកធំ និង​គាត់​ចំណាយ​ប្រាក់​រហូតដល់​៥​ទៅ​៦​ម៉ឺន​ដុល្លារ​ឯណោះ ទើប​បាន​មក​កាន់​ជា​អធិការ​ស្រុក​នេះ​បាន​។ តើ​អ្នកណា​ទៅ​ហ្ន៎​? ដែល​យក​ប្រាក់​លោក​អធិការ ហើយ​ឲ្យ​គាត់​មក​បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត​ដូច្នេះ​៕

 

Filed in: ព័ត៌មានជាតិ
© 3435 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.