ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ប្រជាពលរដ្ឋ​២​នាក់​បាន​ស្លាប់ និង​៣​នាក់ បាន​សង្គ្រោះ​ទាន់​ពេល ឆ្កែ​ងាប់​១​ក្បាល និង មាន់​៧​ក្បាល​ងាប់ ដោយសារ​ពុល​សម្លម្ជូរ​ត្រី​កំពត​

[hupso]

កំពង់ស្ពឺ​ ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល ពី​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ ទី​២៥ ខែ​ឧសភា ឆ្នាំ ២០២០ នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ។​

​ជនរងគ្រោះ​ដែល​ស្លាប់មាន​២​នាក់ ៖
​ទី​១.​ឈ្មោះ យុង ង៉ែត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ស្លាប់​ក្រោយ​ពេល​ដឹក​ទៅ​ព្យាបាល នៅ​មណ្ឌល សុខភាព​ឃុំ​ត្រពាំង​ជោ ។ ទី​២.​ឈ្មោះ ហុង សា​រ៉ា​ត ហៅ ប៉ែ អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​ស្រែ​តា​ជ័យ ឃុំ អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង សព្វថ្ងៃ ស្នាក់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ ស្ពឺ បាន​ស្លាប់ ភ្លាមៗ ក្រោយពេល​ហូប​រួច ។​

​ចំណែក ៣ នាក់​ទៀត​គឺ បាន​ជួយ​សង្គ្រោះ​ទាន់ពេលវេលា រួមមាន ៖
​ទី​១.​ឈ្មោះ ម៉ៅ សេង ហៅ​យាយ​ឡ​ច ភេទ​ស្រី​អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ។ ជា​អ្នក ចម្អិន ម្ហូប បាន​ពុល​ក្អូតចង្អោរ​យ្រូ​វ​បាន​គេ​ដឹក​ទៅ​មន្ទីរ ពេទ្យ​សង្គ្រោះ​ព្យាបាល​បាន​ជាសះស្បើយ​ហើយ ។​
​ទី​២.​ឈ្មោះ វណ្ណ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ ស្ពឺ ជា​អ្នក​ហូប​សម្លរ​ម្ជូរ​ត្រី​កំពត​ក៏​ពុល​ក្អូតចង្អោរ យក​ទៅ​ព្យាបាល​ជាសះស្បើយ ។​
​ទី​៣. ឈ្មោះ វណ្ណ សម្ផស្ស ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ អ្នក​ហូប​បាន​ពុល​ក្អូតចង្អោរ យក​ទៅ​មន្ទីរពេទ្យ​បានជា សះស្បើយ ។

​ក្នុងករណី នេះ បណ្តាល​ឲ្យ​ងាប់ស​ត្វ​មាន់​ចំនួន​៧​ក្បាល និង​ឆ្កែ​១​ក្បាល ដោយ សារ​សត្វ​ទាំងនោះ ស៊ី​អាច​ម៏​ត្រី​កំពត ។​

​នេះ​ជា​ព័ត៌មាន​បឋម​ទេ មិន ទាន់​មាន​ការបញ្ជាក់ ពី​សមត្ថកិច្ច និង​អាជ្ញាធរ មូលដ្ឋាន ព្រម​ទាំង​ខាង ជំនាញ​ធ្វើ​កោសល្យវិច្ច័យ បញ្ជាក់​ជា​ផ្លូវការ ថា​តើ​ករណី នេះ​ពិតជា​ការពុល​ត្រី​កំពត​ពិតប្រាកដ ឬ យ៉ាង​នោះទេ​? ។ ដូច្នេះ សូម​បងប្អូន​ប្រជា ពលរដ្ឋ​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន ជានិច្ច​ចំពោះ​ការ​ទទួលទាន​ម្ហូបអាហារ ពិសេស​ត្រី​កំពត និង​ក្តាម ប្រៃ​សមុទ្រ​ក៏​ធ្លាប់ ឮ​ថា​ពុល​ផងដែរ ៕

Filed in: សន្តិសុខ​ សង្គម
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.