ខេត្តរតនគិរី ៖ ទីចាត់ការសាលាបឋមសិក្សាមួយខ្នងឆេះខ្ទេច
ហេតុការនេះបានកើតឡើងនៅថ្ងៃអាទិត្យទី២១ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ២.០០នាទីរសៀល នៅភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
ក្នុងករណីនេះតាមសមកិច្ចប៉ូលីសមូលដ្ឋានបានឲ្យដឹងថា មូលហេតុបណ្ដាលឲ្យឆេះបន្ទប់អាគារទីចាត់ការសាលារៀនបឋមសិក្សាខាងលើ មកពីរថយន្តវ៉េអងមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយមានផ្លាកលេខ(ភ្នំពេញ3C8221)បេីកទាក់ខ្សែភ្លើងដាច់ ធ្វើអោយផ្ទុះសេឆាបឆេះតែម្តង។ អ្នកបេីកបរឈ្មោះប្រាក់ ស្រស់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរបេីកបរ មានទីលំនៅភូមិស្រឡៅទង ឃុំបាឡាំង ស្រុកបារាយ ខេត្តកំពង់ធំ។
សំភារៈខូចខាតរួមមាន
១-ម៉ាសិនព្រិនចំនួន៣គ្រឿង
២-ក្តារខៀនចំនួន៣គ្រឿង
៣-ម៉ូទ័របូមទឹកចំនួន១គ្រឿង
៤-ខ្សែរភ្លើង,អំពូលភ្លើងចំនួន១០គ្រាប់
៥-ឌីសង់ទ័រទឹក
៦-តុឈើចំនួន២គ្រឿង
៧-កៅអីចំនួន២គ្រឿង
៨-ម៉ូតូសង់សេរី២០០៣ចំនួន១គ្រឿងព្រមទាំងឯកសារមួយចំនួនធំ។
កម្លាំងជំនាញអធិការនគបាលនិងប៉ុស្តិ៍ រដ្ឋបាល មានចំនួន១០នាក់បានចុះពន្លត់អគ្គីភ័យទាន់ពេលវេលា និងប្រេីប្រាស់អស់ទឹកចំនួន១ឡាន។
បច្ចុប្បន្ន កម្លាំង ជំនាញធ្វើកំណត់ហេតុដកហូតវត្ថុតាងរថយន្តវ៉េអងម៉ាកហ៊ីយ៉ាន់ដាយ ចំនួន ១ គ្រឿង យកមករក្សារទុកនៅអធិការនគបាលស្រុកអូជុំ រង់ចាំធ្វើការដោះស្រាយ ចំណែកតៃកុងឡានបង្កហេតុសមត្ថកិច្ចមិនបានឲ្យដឹងនោះទេ៕
ដោយ (ភន់ វ៉ាន់ថន បញ្ញវន្តខ្មែរ)