ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​លោក នួន មេសា ប្រធាន​ប៉ុស្តិ​ភូមិ​ភិ​ភំ​ពុង​វណ្ឌ​ក​ពី​បទ​រំលោភ​សេព​សន្ធ​វ​:​ក្មេងស្រី​អនីតិជន​ - គណៈកម្មការ​សាខា​កាកបាទ​ក្រហម​ខេត្ត​រតនគិរី​បាន​បើក​កិច្ចប្រជុំ​ Conference - ក្រុមហ៊ុន​វៀតណាម​មក​ដាក់​ជញ្ជីង​ប្រមូល​ទិញ​កសិផល​ផ្សេងៗ​ដណ្ដើម​មុខរបរ​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​សេរី​ - គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ឃុំ​ច្រេស​បានទទួល​អំណោយ​មនុស្សធម៌​ពី​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រឡាច​ - ឃាតក​ដៃ​ឆៅ​អស់​លក្ខណ៍ ត្រូវ​សមត្ថកិច្ច​បាញ់សម្លាប់​ - ថៅកែ​ដំឡូង​មី​យួន​មក​ដាក់​ស្តង់​លើដី​ខ្មែរ​ដណ្តើម​របរ​ខ្មែរ​បែប​វា​ហី​ - ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ​DBST​ចំនួន​២​ខ្សែ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ - ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​ឈើ​សង្កត់ពីលើ​ - ​ជ័យជំនះ​ថ្ងៃ​៧​មករា​១៩៧៩​បាន​ផ្តល់​កំណើត​ទី​២​ដល់​ជនកម្ពុជា​គ្រប់រូប​ - ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង លោកជំទាវ អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​នៅ​រក្សា​ការបិទ​ដដែល​

[hupso]

ក្រុង​ប៉ោយប៉ែត​: នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចូលរួម​ប្រជុំ​ជាមួយ ឯកឧត្តម ឯកឧត្តម វ​រ៉ា​ផាន់ សុ​វា​ណុន H.E .WORAPHAN SUWANNUN អភិបាលខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ តាមរយៈ​ប្រព័ន្ធ​បញ្ជូន​សារ​សម្លេង រូបភាព (Video Conference) ។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​មាន​:
១.​ការបើក​ច្រក​នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០ ឬ​បន្ត​បិទ​ច្រក​
២.​ពិភាក្សា​សុំឲ្យ​មាន​ការចេញ​~​ចូល​លក់ដូរ​ត្រឹម​ផ្សារ​រុងក្លឿ​
៣.​ពិភាក្សា​ករណី​ពលករ​(​ចេញ​~​ចូល​)
៤.​បញ្ហា​ផ្សេងៗ ។​

​ជា​លទ្ធផល ឆ្លង​កិច្ចពិភាក្សា​យ៉ាង​យកចិត្តទុកដាក់ អភិបាល​ខេត្ត​បន្ទាយមានជ័យ និង អាជ្ញាធរ​ថៃ បាន​ឯកភាព​ជា​គោលការណ៍ ឲ្យមាន​ការចូល​ទៅ​ផ្សារ​រុងក្លឿ ពិនិត្យ​ទំនិញ និង​ដឹក​ទំនិញ​ឥ​វ៉ាន់​មកវិញ តាម​រយៈ​រថយន្ត ចំនួន ៥០ ឡាន មនុស្ស​ក្នុង​១ ឡាន ២​នាក់ ដោយ​មាន​ការ បំពេញបែបបទ ពិនិត្យ​សុខភាព តាម​ការណែនាំ និង​វិធានការ​ក្រសួង​សុខាភិបាល ដោយ​ពុំ​អនុញ្ញាត​ឲ្យមាន​ការចូ​ល​ទៅ​លក់ដូរ​នោះ​ទេ ។ ហើយ​រយៈពេល នៃ​ការចូល​ទៅ​ផ្សារ​នោះ គឺ​ចាប់ពី​ម៉ោង ៨:០០ នាទី​ព្រឹក ដល់ ម៉ោង ១៣:០០ នាទី​រៀល​ចេញ​ពី​ទឹកដី​ថៃ​វិញ ។ ចំពោះ​ការ​អនុញ្ញាតឲ្យ​ចូល​ទៅ​នៅ​ថ្ងៃ​ណា ពេលណា​នោះ មិន​ទាន់​កំណត់​នោះទេ រងចាំ​ការជូនដំណឹង​ពី​ថ្នាក់លើ​របស់​ប្រទេស​ថៃ ។​

​ករណី​បើក​ឬ​បិទ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​~​ខ្លង​លឹក គឺ​រក្សា​ការបិទ​ដដែល នឹង​មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ ត្រូវ​បើក​នា​ពេល​ឆាប់ៗ​នោះទេ​៕

Filed in: ព័ត៌មានជាតិ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.