ខណៈនេះក្រុមមេធាវីយុត្តិធម៌និង សហការីបាននិងកំពុងពង្រីកសមត្ថភាពមេធាវីសហភាតា ទីប្រឹក្សា ជំនួយការអោយយល់ដឹងជ្រៅជ្រះអំពីនីតិវិធីអនុវត្តរាល់ការងារក្នុងនាមអ្នកច្បាប់ប្រកប ដោយជំនាញវិជ្ជាជីវៈដ៏ខ្ពង់ខ្ពស់។
មូយរយៈនេះ ថ្វីបើលោកមេធាវីស៊ុយ ឈុនហាក់ មានការមមាញឹកលើការងារការពារ នៅតុលាការគ្រប់ជសប់ថ្នាក់ ក៏លោកតែងតែឆ្លៀតមកហ្វឹកហ្វឺនបណ្តុះបណ្តាលក្រុមជំនួយការវ័យក្មេង អោយមានលក្ខណៈសម្បត្តិពិសេស លើការសិក្សាស្រាវជ្រាវអំពីមុខជំនាញផ្នែកច្បាប់ដែលតទៅអាចក្លាយជាមេធាវីដែលមានសមត្ថ ភាពខ្ពង់ខ្ពស់ស្របតាមរំពឹងគិត ។
លោកមេធាវី ស៊ុយ ឈុនហាក់ មានឈាមជ័រពីលោកឪពុកជាអ្នកនយោបាយដ៏មានប្រជាប្រិយភាពដ៏ត្រដែតត្រដឹមនាសម័យសាធារណរដ្ធខ្មែររបស់លោកសេនាប្រមុខលន់ នល់ ដែលឥឡូវលោកមេធាវីរូបនេះកំពុងមានទំនោរចង់ដើរមាគា៌របស់លោកឪពុកផងដែរ ៕