ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃ ច័ន្ទ ៩ កលត ខែ អាសាឍឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ខែ មិថុនា ឆ្នាំ២០២០ អនុវត្តតាមមតិដឹកនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ (អ៊ុច សុខុន) ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់ដឹកនាំរបស់លោកវរសេនីយ៍ឯក (សាត គឹមសាន) ស្នងការរងទទួលដឹកនាំការងារនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ (ចាន់ សុធី )នាយការិយាល័យនគបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន ដឹកនាំឃាត់រថយន្តមួយចំនួនដែលដឹកទំនិញសំពីងសំពោងចូលមកក្រុងបាត់ដំបង ក្នុងនោះបាននាំយកមកស្នងការដ្ឋានឱ្យធ្វើការផ្ទេរទំនិញចេញ ហើយបានធ្វើការផាកពិន័យរួមដោយកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបែបនេះជាបន្តទៀត។
សូមជម្រាបជូនថា យុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ័ផ្លូវគោកបានចាប់ផ្តើមពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២០ មក តែការកត់សម្គាល់ករណីល្មើសច្បាប់ចរាចណ៍នៅតែកើតមានជាបន្តបន្ទាប់ ក្នុងនោះករណីយានយន្តដឹកទំនិញសំពីងសំពោងនៅតែជាបញ្ហានៅឡើយ ។
សមត្ថកិច្ចនគរបាលនៅតែបន្តសកម្មភាពមិនឈប់ឈរទេលើការអនុវត្តច្បាប់ក្នុងនោះក៏សូមឱ្យមានការចូលរួមពីអ្នកប្រើប្រាស់យានយន្តដែលដឹកទំនិញ និងអ្នកប្រើប្រាស់យានប្រើប្រាស់ផ្លូវមេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា៕