សមត្ថកិច្ចស្រុកបរកែវបានអនុវត្តន៍តាមបណ្តឹងរបស់ឈ្មោះហុិន. រី ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិក្រឹង សញ្ជាតិខ្មែរ មុខរបរកម្មករនៅក្រុមហ៊ុនភូមិគ្រៀង ឃុំកិះចុង ស្រុកបកែវ ខេត្តរតនគិរីត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ឃុំកិះចុងដើម្បីឃាត់ខ្លួន ជនសង្ស័យឈ្មោះ ហេង ចាន់ឡុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើត ភូមិរំលេចស្វាយ ឃុំឧត្ដមសូរិយ៉ា ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន មានទីលំនៅ ភូមិគ្រៀង ឃុំកិះចុង ស្រុកបកែវ ខេត្តរតនៈគិរី មានមុខរបរ កម្មករជាជ័រ (ត្រូវជាពូថ្លៃរបស់ជនរងគ្រោះ) បានធ្វើសកម្មភាពចាប់រំលោភសេពសន្ទវៈ បានសម្រេចលើកុមារីរងគ្រោះ ឈ្មោះ រី សុខនី អាយុ ១0 ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ បានរហូតចំនួនដល់ទៅ០៧ដងឯណោះ។
សកម្មភាពរំលោភដ៏ព្រៃផ្សៃមួយនេះកើតមានតាំងពីអំឡុងខែ មេសាឆ្នាំ ២0២0នៅក្នុងចំការដំឡូងនិងចំការកៅស៊ូរបស់ក្រុមហ៊ុនរបស់ក្រុមុំហ៊ុនមួយ។
នៅថ្ងៃចុងក្រោយថ្ងៃទី ១៤ ខែមិថុនាឆ្នាំ ២0២0កន្លងមកថ្មីៗនេះជនល្មោភកាមបានឆ្លៀតអន្ទងកុមារី រងគ្រោះមកក្រេបទឹកឃ្មុំផ្កាឃ្នោះនៅចម្ការស្វាយចន្ទីរបស់ ពូសុង ស្ថិតនៅភូមិកើតហេតុខាងលើនូវមន្តកាមទេពក្លិនក្លែបថ្ងៃអវសាន្ត។
ជាចុងក្រោយសមត្ថកិច្ចនគរបាល ស្រុកបកែវបាន ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការចាត់ការដាក់គុកតាមនីតិវិធីច្បាប់ ។
(ភន់ វ៉ាន់ថន បញ្ញវន្តខ្មែរ)