រថយន្តcamry បាឡែន០១គ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U0224 បានបុកម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នានៅលើដងផ្លូវជាតិលេខ៣៧៨៩ ផ្លូវទៅស្រុកអណ្តូងមាស ទល់មុខដីឡូត៍01កន្លែងស្ថិតនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគីរី។
ជនរងគ្រោះជាអ្នកបើកបរម៉ូតូឈ្មោះចូន ម៉ាក់ ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិទំពួន សញ្ជាតិខ្មែរ សព្វថ្ងៃរស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគីរី បានស្លាប់យ៉ាងអាណោចអធមនៅកន្លែងកើតហេតុតែម្តង។ រីឯម៉ូតូម៉ាកហុងដាទ្រីម 015 ពណ៍ខ្មៅពាក់ស្លាកលេខរតនគិរី 1C7686បានខូចខាតយ៉ាងដំណំ។
ដោយឡែកក្រោយគ្រោះ ចរាចរណ៍អ្នកបើកបររថយន្តបានព្យាយាមបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុ តែដោយមិនសង្ឃឹមថាគេចរួច. ក៏សំរេចចិត្តទុករថយន្តចោលនៅផ្ទះជាងប៉ះកង់ឡានស្ថិតនៅ ភូមិយ៉ឺននិងបើកបរបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកមក រក្សាទុកនៅកន្លែងអធិការរដ្ឋាននគរបាលស្រុកបរកែវដោយរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់។
នេះតើអាចសង្ឃឹមទេថាតើម្ចាស់រថយន្តហ៊ានចូលខ្លួនមកដោះស្រាយ ហើយបើអ្នកនោះចិត្តតាយដូយចូលមកដោះស្រាយមែននោះ គឺជននោះស្ម័គ្រចូលមកដេកគុកហើយបាទ!។
ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ (ភន់ វ៉ាន់ថន បញ្ញវន្តខ្មែរ)