កណ្តាល ៖ ក្រុមឈ្មូញទុច្ចរិតដែលរំលោភចូលទន្ទានឈួសឆាយជីកលើកទំនប់ក្រវាត់ឡោមពទ្ធ័ដីបឹងដេីម្បីកាន់កាប់ដីបឹងដែលជាបឹងសាធារណ:របស់រដ្ឋកំពង់តែដំឡេីងសាច់ដុំដាក់គ្នា ហើយក៏មានការត្រូវរូវគ្នាជាមួយអាជ្ញាធរតាំងពីថ្នាក់ឃុំដល់ខេត្ត ជាប្រពន្ធ័។
មួយរយ:ពេលចុងក្រោយនេះ គេសង្កេតឃើញថាមានឈ្មួញជាច្រើនក្រុមបានដាក់គ្រឿងចក្រចុះកាប់ជីកដីបឹងអតីតដែនឡូត៍នេសាទលេខ៥ និងលេខ ៦ ស្ទូន និងនៅតំបន់ជាប់នោះ នៅក្នុងស្រុកលើកដែកយ៉ាងគំហុក ធ្វើឲ្យប្រជាពលរដ្ឋកើតក្តីបារម្ភយ៉ាងខ្លាំង ។
ប្រដែលរស់នៅក្នុងឃុំកំពង់ភ្នំឃុំព្រែកដាច់ និងឃុំព្រែកទន្លាប់ បានប្រាប់អ្នកយកពត័មានយើងថា ដីបឹងរបស់រដ្ឋ(បឹង)នៅក្នុងស្រុកលើកដែករាលថ្ងៃនេះ មិនមែនជាដីបឹងរបស់រដ្ឋទៀតទេ ព្រោះពេលនេះមានក្រុមឈ្មួញជាច្រើនក្រុមបានដាក់គ្រឿងចក្រលើកទំនប់ក្រវាត់កាន់កាប់ជាកម្មសិទ្ធិឯកជនអស់ហើយ ។ ហើយនៅកន្លែងខ្លះ ក្រុមឈ្មួញកំពុងតែប្រកាប់ប្រចាក់គ្នាដណ្តើមកាន់កាប់រៀងៗខ្លួន ដោយក្រុមឈ្មួញម្នាក់ៗសុទ្ធតែមានសំអាងរៀងៗខ្លួន ។ ម្នាក់ៗសុទ្ធតែមានកាស៊ីញ៉េទទួលស្គាល់ពីអាជ្ញាធភូមិឃុំស្រុកខេត្តទៀតផង ។
ប្រជាពលរដ្ខបានឲ្យដឹងទៀតថា ៖ នៅយប់ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចអត្តីតដែនឡូត៍លេខ៥(ចំណុច ព្រែកតាមៀន) គឺមានគ្រឿងចក្រជីកលើកក្រវាត់ដីទាំងយប់ហើយក៏មានក្រុមប្រជាពលរដ្ឋប្រមាណជាង១០នាក់ទៅឃាត់តែត្រូវបានមេការរបស់ឯកឩត្តម ថាច់ ថង ឈ្មោះ រុន បាននាំបក្សពួប្រមាណជាង៣០នាក់ប្រដាប់ដោយដំបង កាំបិតគ្រប់ដៃមកសំឡុតគម្រាមមិនឲ្យធ្វើការតវ៉ាទៀតផង ។ ហើយរហូតដល់ព្រឹកថ្ងៃទី២១ ក្រុមប្រជាពលរដ្ឋបាននាំគ្នាប្រមាណជា១០០នាក់ចុះទៅចំណុចទីតាំងខាងលើដើម្បីតវ៉ា ។
តើលោកអភិបាលស្រុកលើកដែកនិងលោកអភិបាលខេត្តកណ្តាលបានដឹងពីបញ្ហាទំនាស់ដីធ្លីរវៀងប្រជាពលរដ្ឋនិងក្រុមឈ្មួញដែលកំពុងរុករានទន្ទានដីរបស់រដ្ឋខាងលើនេះទេ ឬមួយ ទុកឲ្យប្រជាពលរដ្ឋនិងក្រុមឈ្មួញដែលអាងមានលុយមានអំណាច ធ្វើភ្លៀងធ្វើផ្គរស្រេចតែក្បាលចិត្ត ដោយពុំមានដំណោះស្រាយជូនប្រពលរដ្ឋឡើយ ៕