ជនដៃដល់ឈ្មោះ លី គឺមហ៊ុយ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូស្រុកកំណើតនៅភូមិស្នាកណ្តាល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានយកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះ លុនសៀងម៉ាប់ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ បាយនិងគុយទាវ4កាំបិតបណ្តាលអោយរបួសជាទម្ងន់។
ជនរងដៃដល់មានផ្ទះជាប់គ្នាមួយជនរងគ្រោះដែលមានរបរជាអ្នកលក់បាយនិងគុយទាវមានទីលំនៅ ភូមិលើកឃួន ឃុំព្រចុង ស្រុកបរកែវ ខេត្តរតនៈគីរី។ ជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកទៅមន្ទីរពេទ្យខេត្តដើម្បីព្យាបាល។
រីឯជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ថានស្រុកបរកែវធ្វើការឃាត់ខ្លួននិងរៀបចំបែបបទ បញ្ជូន ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ (ភន់ វ៉ាន់ថន បញ្ញវន្តខ្មែរ)