ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

កម្លាំង​សមត្ថកិច្ច ជំនាញ ចុះបង្ក្រាប ទីតាំង​ស្តុក​ឈើ​ប្រណិត ខុស​ច្បាប់​ដ៏​ធំ​មួយ កន្លែង ក្នុងស្រុក​កូន​មុំ​

[hupso]

ខេត្ត​រតនគិរី ៖​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ គឺ​តាម​ការចង្អុលបង្ហាញ ពី លោក​ឯកឧត្តម ថង​សាវុន អភិបាល គណៈ​អភិបាលខេត្ត និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការដ្ឋាន នគរបាល​ខេត្ត​រតនគីរី និង មាន​ការសម្របសម្រួល ពី ឯកឧត្តម ងិន ពេជ្រ ព្រះរាជអាជ្ញា អម សាលាដំបូង​ខេត្ត រតនគិរី ។ ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប់​តែ ម្ដង មាន​វត្តមាន​របស់​កម្លាំង​ចម្រុះ​រួមមាន ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​សេដ្ឋកិច្ច​ខេត្ត ដែល​មាន​លោក​ឧត្តមសេនីយ៍ត្រី នូវ​តា​រ៉ា ស្នងការរង​ទទួលបន្ទុក​បទល្មើស​សេដ្ឋកិច្ច​ខេត្ត រតនគិរី​។ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ លោក​ជាកុ​ណារ៉ា គ្រប់គ្រង​បី​ស្រុក រួម​មាន​ស្រុក កូន​មុំ -​ស្រុក​លំផាត់ និង​ក្រុង​បាន​លុង ហើយ​សហការ​នឹង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ ត្រពាំង​ច្រេស លោកនាយ​ប៉ុស ទូច​សុ​ផា លី និង​កម្លាំង​មន្ត្រី អធិការ នគរបាល​ស្រុក កូន​មុំ​។ ដែល​ដឹកនាំ​ដោយ លោក​លាង​អ៊ូ ព្រះរាជអាជ្ញារង អយ្យការ អម​សាលាដំបូង ខេត្ត​រតនគីរី​។​

​ការចាប់​បង្ក្រាប​ករណី​ស្តុក​ឈើ​នៅ​ក្នុងផ្ទះ ដោយ​ទ្រង់ទ្រាយ​ធំ និង​មាន​បើក​សិប្បកម្ម កែច្នៃ​គ្រឿង​សង្ហា​រឹម ផង​នោះ គឺ​ធ្វើឡើង​បន្ទាប់​ពី មាន​ភ្នាក់ងារ​សម្ងាត់​រាយការណ៍ ទៅ​សមត្ថកិច្ច​ជា​បន្តបន្ទាប់ ថា​មាន​រថយន្តឈ្នួល ម៉ាក់​ហ្វ​ត​VlP មួយ​គ្រឿង​ពណ៌​ស ពាក់​ស្លាក លេខ​……. សកម្ម​ក្នុង​ការ ចូល ដឹក​គ្រឿង​សង្ហា​រឹម ដូចជា តុ​ក្កត​និង​ក្តារ​ពិ​ដាន​។​ល​។ ចេញពីផ្ទះ​នេះ យកទៅ ផ្គត់ផ្គង់ ក្រៅ​ខេត្ត ផ្សេងៗ និង​រាជធានី​ភ្នំពេញ ជាដើម ទើប​បង្កឲ្យមាន ការចាប់អារម្មណ៍ ពី​សំណាក់​មជ្ឈដ្ឋាន នានា​ផ្តើម​ឲ្យមាន​ការចុះ​បង្ក្រាប តែម្ដង ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ ចុះ​ឡោមព័ទ្ធ​ក្នុង​បរិវេណ លំនៅដ្ឋាន មេ​សហគមន៍ ជន អន្តោប្រវេសន៍ រូប​នេះ​រួច​មក​ក៏​ប្រទះឃើញ​ឈើ ប្រណិត ស្តុប ដ៏​ច្រើន​សន្ធឹកសន្ធាប់​។​

​លោក ឧត្តមសេនីយ៍ត្រី នូវ​តា​រ៉ា ស្នងការរង ទទួល​ផែនការ​បទល្មើស សេដ្ឋកិច្ច ខេត្ត​បានឲ្យ អ្នកសារព័ត៌មាន យើងខ្ញុំ ដឹង​ជា​បឋម​: អំពី​សាវតា​ម្ចាស់ផ្ទះ ស្តុប​ឈើ​ខុសច្បាប់​នេះ ត្រូវបាន​ស្គាល់​ឈ្មោះ សុខ​ជា (​ហៅ ថា​ន់​) ភេទ​ប្រុស ជនជាតិ​វៀតណាម និង​ជា​ប្រធាន​សហគមន៍​ជនជាតិ​វៀតណាម គ្រប់គ្រង​បី​ខេត្ត រួម​មាន​ខេត្តរតនគិរី ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ បាន​រត់គេចខ្លួុន​បាត់ស្រមោ​ល​លោក ឧត្តម សេនី​យ៍ ត្រី​បន្តថា​: ប្រពន្ធ​ប្រធាន​សហគមន៍ រូបនេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​និង​តៃកុង​រថយន្តឈ្នួល ម៉ាក​ហ្វ​ត​VIP នោះ ម្នាក់ទៀត បាន នាំ​ខ្លួន​ទាំង​រថយន្ត ទៅកាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ផងដែរ ដើម្បី​សួរនាំ បំភ្លឺ​។

​បច្ចុប្បន្ន​ឈើប្រណិត​ត្រូវបាន​កម្លាំង ជំនាញ ដឹក​តាម​គោយន្ត កែច្នៃ បន្តបន្ទាប់ ដើម្បី យក ទៅ រក្សា​ទុកជា​សម្បត្តិ របស់​រដ្ឋ នៅ​រដ្ឋបាល ព្រៃឈើ ខេត្ត ប៉ុន្តែ​ពុំ​ទាន់​បាន ធ្វើការ​វាស់វែង​ឡើយ​៕
​ខ្ញុំបាទ​(​ភ​ន់ វ៉ាន់​ថន បញ្ញវន្ត​ខ្មែរ​)

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.