សៀមរាប ៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ រឹបអូសត្រាក់ទ័រ៨គ្រឿង និងម៉ូតូ១គ្រឿង ករណីឈូសរាន ដី ព្រៃល្មើសច្បាប់។
ប្រតិបត្តិការនេះ គឺបានសហការជាមួយ លោកអធិការ រដ្ឋានព្រៃឈើខាងជើងបឹងទន្លេសាបនិងប៉ូលីសប៉ុស្តិ៍ រដ្ឋបាល ឃុំ កន្ទួត និងកម្លាំងយោធាភូមិភាគ៤ ទើបអាចឃាត់គ្រឿងចក្រខាងលើនេះបាន។ ជនសង្ស័យខាងលើ បាននាំគ្នាធ្វើសកម្មភាព ឈូសឆាយដីព្រៃរបស់រដ្ឋល្មើសច្បាប់ ត្រង់ចំនុចអូរដា ក្នុងភូមិសាស្ត្រភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ។
ជនសង្ស័យបានធ្វើសកម្មភាពឈូសឆាយ រំលំដើមឈើ និងភ្ជួរដីព្រៃអស់ចំនួន៦,២២៥ហិកតានៅចំណុចដូចបញ្ជាក់ខាងលើ។
ក្រោយពេលឃាត់ខ្លួុន ជនសង្ស័យ និង នាំយកគ្រឿងចក្រ និងម៉ូតូ មករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ ហើយ បានរៀបសំណុំរឿងតាមច្បាប់ស្តីពីព្រៃឈើ បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី៨ខែសីហានេះ ដើម្បី ចាត់ការបន្ត តាមន័យនីតិវិធីច្បាប់៕