ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

កម្លាំង​សមត្ថកិច្ច គាត់​ខ្លួន​ជនសង្ស័យ បួន​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

[hupso]

ខេត្ត​រតនគិរី ៖ ព្រះរាជអាជ្ញា​ខេត្ត​រតនគិរី ធ្វើការ​សម្របសម្រួល​និតិ​វិធី ដល់​សមត្ថកិច្ច​ក្នុង​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​។​

​នៅវេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២០ កំលាំង​អធិការ​នគរបាល​ក្រុង​បាន​លុង បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​១ នាក់ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ ឡ​ន ពិសី ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី រួច​ក៏​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ទៀត នៅ​ចំណុច​ផ្ទះសំណាក់​យីហោ ម៉េង លីន ស្ថិតក្នុង​ភូមិ​អូរ​ក​ន្សែ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ បន្ទាប់ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​ធ្វើ​ការសម្របសម្រួល​និតិ​វិធី​។​

​ជនសង្ស័យ​ទី​១ មានឈ្មោះ លី សា​កី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​អូរ​កន្សែង សង្កាត់ បឹង​កន្សែង ក្រុង​បាន​លុង​, ទី​២ មានឈ្មោះ ញ​ន ខន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​គ្រូបង្រៀន ទីលំនៅ​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​, ទី​៣ មានឈ្មោះ លី ឡេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​២ សង្កាត់​កា​ចាញ ក្រុង​បាន​លុង និង​ទី​៤​មានឈ្មោះ ឆឹង សុរិទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​អធិការនគរបាល​មុន​នឹង​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​វង​ឈាន​ដល់​ការឃាត់ខ្លួន​ជន​សង សមត្ថកិច្ច​បាន​ធ្វើការ​តាមដាន​ជា​ច្រើន​ថ្ងៃ​មក​ហើយ​។ ចំណែក​វត្ថុតាង​ដកហូត​បាន​នៅពេលនេះ​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២​កូន​ថង់​១​ថង់​ធំ​ល្មម និង​១​ថង់​តូច ទំងន់​៤.០៤​ក្រាម​ទាំង​សំបក​ថង់ ,​ទូរស័ព្ទ Nokia ចុច​ពិល​ម៉ូតូ​ចំនួន​០២​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥​។​វយ​ចំនួន​៣ ,​ម៉ូតូ​ចំនួន​០២​គ្រឿង​ម​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ រួម​ទាំង​វត្ថុតាង​កំពុង​ឃាត់ខ្លួន និង​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ដោយ​ភ​ន់​វ៉ាន់​ថន បញ្ញវន្ត​ខ្មែរ​

Filed in: សន្តិសុខ​ សង្គម
© 3924 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.