ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- មន្ត្រី​កងរាជអាវុធហត្ថ​ចាប់​ឃាត់​ឡាន​ដឹក​ឈើ​ចំនួន 5 គ្រឿង​ - ឃាត់​ចាប់​អាអ៊ិ​ច​បីគ្រឿង​ឈូសឆាយ​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ - ​អ្នកញៀន​ល្បែង​ត្រូវ​ប៉ូលីស​វាយខ្នោះ​បញ្ចូល​ប៉ុស្តិ៍​ - ឯកឧត្តម​បណ្ឌិត​ស៊ា​ង ប៊ុន​លាង និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន បាន​នាំយក​អំណោយ និង​ថ្នាំសង្កូវ ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ - កម្លាំង​សមត្ថកិច្ច​ស្រុក​ប​កែវ​បាន​ឃាត់ខ្លួន​ជន​ល្មោភកាម​ម្នាក់​ ​រំលោភ​បាន​៣​ឆ្នាំ​ទើប​បែកធ្លាយ​ - នគរបាល​យុត្តិធម៌​ស្រុក​សំបូរ​បាន​ទទួល​បណ្ដឹង​ឪពុក​កុមារ​រងគ្រោះ​ - ​ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើ​ញ​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ស្រុក និង​ឃុំ​ទាំង​១៣​ក្នុង​ស្រុក​រលាប្អៀរ - រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ធ្វើ​ពិធី​ក្រុង​ពលី​សាងសង់​រូប​សំណាក​ឆ្នាំង និង​សួនច្បារ​នៅ​ចំណុច​ផ្លូវបំបែក​ស្ថិតក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ - ឈ្មួញ​ឈើ​ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ - ចាប់​រថយន្ដ​ដឹកឈើ និង​ឃាត់ខ្លួន​អ្នកបើកបរ ស្រុក​សំបូរ នៅ​ក្រចេះ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​២៥​គ្រួសារ​នៅ​ឃុំ​ពន្លៃ ស្រុក​បរិបូណ៌​បានទទួល​អំណោយ​របស់​រាជរដ្ឋាភិបាល​

[hupso]

កំពង់ឆ្នាំង​៖ អំណោយ​របស់​រាជរដ្ឋាភិបាល​ផ្តល់​តាមរយៈ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​ខេត្ត​កំពង់ឆ្នាំង សម្រាប់​ផ្តល់ជូន​គ្រួសារ​ងាយ​រងគ្រោះ ត្រូវបាន ឯកឧត្តម អម សុភា​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​បរិបូណ៌ អមដំណើរ​ដោយ​លោក ថោង ចំរើន​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត​កំពង់ឆ្នាំង និង សហការី បាន​នាំយក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​២៥​គ្រួសារ​នៅ​ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ សីហា ឆ្នាំ​២០២០​។​

​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត បានអោយដឹងថាៈ​ប្រជាពលរដ្ឋ​មួយចំនួន​តូច​នៅ​ខេត្ត​កំពង់ឆ្នាំង ជួប​ការលំបាក​ខ្វះខាត​ជីវភាព​ហើយ​ដើម្បី​សម្រួល​នូវ​ការលំបាក​នេះ​រាជរដ្ឋាភិបាល​បាន​ផ្តល់​អំណោយ​តាមរយៈ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត ដើម្បី​ជួយ​ដល់​គ្រួសារ​ងាយ​រងគ្រោះ​តាម​គម្រោង​សុខមាលភាព​សង្គម សម្រាប់​ជួយ​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ក្នុង​នោះ​មានគ្រួសារ​ចាស់ជរា ជួប​ការលំបាក ស្ត្រី​មេម៉ាយ ជនពិការ​ជា​ដើម​។

​អំណោយ​ដែល​ត្រូវ​ប្រគល់​ជូន​ប្រជា​ពលរដ្ធ​ចំនួន​២៥ គ្រួសារ​គឺ​មាន​អង្ករ​២០​គីឡូក្រាម មី​០១​កេស ទឹកត្រី​01​យួរ និង​ក្រ​ម៉ា​១​។​

​នៅក្នុង​ឱកាស​នោះ ឯកឧតម អម សុភា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ធាភិបាល​កម្ពុជា​និង​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដែល​ជា​និច្ចកាល​លោក​តែងតែ​បាន​គិតគូរ យកចិត្តទុកដាក់​អំពី​សុខមាលភាព ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ផ្ទៃ​ប្រទេស ដោយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ​និង និន្នាការ​នយោបាយ​នោះ​ឡើយ​។​

​ទន្ទឹម​នោះ​ផង​ដែរ​ឯកឧត្តម អម សុភា ក៏​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បង្កើន​សកម្មភាព​ខ្លាំងក្លា​ថែម​ទៀត​លើ​ការងារ​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩ ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​អោយបាន​ញឹកញាប់​បំផុត ធ្វើ​យ៉ាងណា​ទប់ស្កាត់​អោយបាន​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នោះ​ទេ​នៅ​ក្នុង​សហគមន៍​ប្រជា​ពលរដ្ធ​។​

​ឯកឧត្តម អម សុភា បាន​អំពាវនាវ​សុំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​មាន​អនាម័យ​ជាប់​ជា​ប្រចាំ​គឺ​ត្រូវ​ពាក់​ម៉ាស់ ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឬ ទឹក​អាល់កុល​ឬ​ជេ​ល​សម្លាប់​មេរោគ​ឆ្លង​ផ្សេងៗ និង​ជា​ពិសេស​បន្ត​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា និង​ចូលរួម​គោរព​ច្បាប់ និង រួមគ្នា​ថែរក្សា​សុខសន្តិភាព​ប្រទេសជាតិ​អោយ​នៅ​គង់វង្ស​៕

Filed in: ព័ត៌មានជាតិ
© 2020 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.