ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- មន្ត្រី​កងរាជអាវុធហត្ថ​ចាប់​ឃាត់​ឡាន​ដឹក​ឈើ​ចំនួន 5 គ្រឿង​ - ឃាត់​ចាប់​អាអ៊ិ​ច​បីគ្រឿង​ឈូសឆាយ​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ - ​អ្នកញៀន​ល្បែង​ត្រូវ​ប៉ូលីស​វាយខ្នោះ​បញ្ចូល​ប៉ុស្តិ៍​ - ឯកឧត្តម​បណ្ឌិត​ស៊ា​ង ប៊ុន​លាង និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន បាន​នាំយក​អំណោយ និង​ថ្នាំសង្កូវ ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ - កម្លាំង​សមត្ថកិច្ច​ស្រុក​ប​កែវ​បាន​ឃាត់ខ្លួន​ជន​ល្មោភកាម​ម្នាក់​ ​រំលោភ​បាន​៣​ឆ្នាំ​ទើប​បែកធ្លាយ​ - នគរបាល​យុត្តិធម៌​ស្រុក​សំបូរ​បាន​ទទួល​បណ្ដឹង​ឪពុក​កុមារ​រងគ្រោះ​ - ​ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើ​ញ​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ស្រុក និង​ឃុំ​ទាំង​១៣​ក្នុង​ស្រុក​រលាប្អៀរ - រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ធ្វើ​ពិធី​ក្រុង​ពលី​សាងសង់​រូប​សំណាក​ឆ្នាំង និង​សួនច្បារ​នៅ​ចំណុច​ផ្លូវបំបែក​ស្ថិតក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ - ឈ្មួញ​ឈើ​ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ - ចាប់​រថយន្ដ​ដឹកឈើ និង​ឃាត់ខ្លួន​អ្នកបើកបរ ស្រុក​សំបូរ នៅ​ក្រចេះ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

លោក វន ស៊ីផា អភិបាល​នៃ​គ​ណះ អភិបាលស្រុក ស្រុក​សាមគ្គី​មានជ័យ​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​រដ្ឋ​

[hupso]

កំពង់ឆ្នាំង ៖ ព្រឹក​ថ្ងៃ​ច័ន្ទ ១៣​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២០ លោក វន ស៊ីផា អភិបាល​នៃ​គ​ណះ អភិបាលស្រុក ស្រុក​សាមគ្គី​មានជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​រដ្ឋ កិច្ចប្រជុំ​បាន​ពិភាក្សា ផ្ដោត​សំខាន់​លើ​ការងារ​៖
-​កំណត់​អត្តសញ្ញាណ​ជនល្មើស​ទន្ទ្រាន​ដី​រដ្ឋ​ដែល​ជា​មុខសញ្ញា​ធំៗ​
-​កំណត់​ទំហំ​ផ្ទៃ​ដី​រដ្ឋ​ដែល​ជនល្មើស​បាន​ទន្ទ្រាន​
-​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ដែល​បាន​ទិញ​ដី​រដ្ឋ​ពី​ជនល្មើស​
-​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ដែល​នៅចាំ​យាម​ដី​ឲ្យ​ជនល្មើស​
-​ប្រមូល​របាយការណ៍​ស​កម្ម​ភាព​ការងារ​ដែល​បាន​ចុះ​អនុវត្ត​កន្លង​មក​
-​រៀបចំ​របាយការណ៍​ពី​សកម្មភាព​ការងារ​របស់​ក្រុមការងារ​នា​ពេលកន្លងមក​ជូន ឯកឧត្តម​អភិបាលខេត្ត ដើម្បី​ជ្រាប និង​ផ្តល់​មតិ​ដឹក​នាំឧ្យ​មាន​ប្រសិទ្ធិភា​ព​៕
​រីភា​រិទ្ទិ​

Filed in: ព័ត៌មានជាតិ
© 2020 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.