ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- មន្ត្រី​កងរាជអាវុធហត្ថ​ចាប់​ឃាត់​ឡាន​ដឹក​ឈើ​ចំនួន 5 គ្រឿង​ - ឃាត់​ចាប់​អាអ៊ិ​ច​បីគ្រឿង​ឈូសឆាយ​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ - ​អ្នកញៀន​ល្បែង​ត្រូវ​ប៉ូលីស​វាយខ្នោះ​បញ្ចូល​ប៉ុស្តិ៍​ - ឯកឧត្តម​បណ្ឌិត​ស៊ា​ង ប៊ុន​លាង និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន បាន​នាំយក​អំណោយ និង​ថ្នាំសង្កូវ ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ - កម្លាំង​សមត្ថកិច្ច​ស្រុក​ប​កែវ​បាន​ឃាត់ខ្លួន​ជន​ល្មោភកាម​ម្នាក់​ ​រំលោភ​បាន​៣​ឆ្នាំ​ទើប​បែកធ្លាយ​ - នគរបាល​យុត្តិធម៌​ស្រុក​សំបូរ​បាន​ទទួល​បណ្ដឹង​ឪពុក​កុមារ​រងគ្រោះ​ - ​ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើ​ញ​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ស្រុក និង​ឃុំ​ទាំង​១៣​ក្នុង​ស្រុក​រលាប្អៀរ - រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ធ្វើ​ពិធី​ក្រុង​ពលី​សាងសង់​រូប​សំណាក​ឆ្នាំង និង​សួនច្បារ​នៅ​ចំណុច​ផ្លូវបំបែក​ស្ថិតក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ - ឈ្មួញ​ឈើ​ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ - ចាប់​រថយន្ដ​ដឹកឈើ និង​ឃាត់ខ្លួន​អ្នកបើកបរ ស្រុក​សំបូរ នៅ​ក្រចេះ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំង​មន្ត្រីរាជការ​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ស្ថិត​ក្នុង​ក្រុងកំព​ង់​ឆ្នាំង​

[hupso]

​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២០ ដែល​ត្រូវជា​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​១ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកជំទាវ ព្រមទាំង​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក​លោកស្រី​ប្រធាន​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ ក្នុង​ក្រុង​កំពង់ឆ្នាំង​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​អារញ្ញិ​ការាម​ស្ថិតក្នុង​ភូមិ ស្រែព្រីង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។​

​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​១​នេះ​ដែរ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង​លោកជំទាវ ព្រមទាំង​មន្ត្រី​រាជ និង​ប្រជាពលរដ្ឋ បាន​នាំយក​នូវ​ទេយ្យវត្ថុ​មួយចំនួន និង បច្ច័យ ចំនួន​៣.១៤០.០០០​រៀល ដើម្បី​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​អារញ្ញកា​រាម ទុក​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត ហើយ​បាន​វេរ​ប្រគេន​ចង្ហាន់ និង ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ ក្នុង​មួយ​អង្គៗ សា​ដក​១ និង​បច្ច័យ​មួយចំនួន និង​សំរាប់​វត្ត មាន​ភេសជ្ជៈ​និង​គ្រឿងឧបភោគ បរិភោគ​ជាច្រើន​ទៀត និង​បាន​ជូន​ថវិកា​លោក​យាយជី​តាជី​ផងដែរ​។

​បន្ទាប់​មក​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​បាន​បង្សុកូល​និង បាន​រាប់​បាត ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន​ជីដូន​ជីតា និង ញាតិ​កា​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធ​នារី ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​ជីវិត ក្នុង​របប​ប៉ុលពត និង​សូម​អោយ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ជួបតែ​សេចក្តីសុខ​គ្រប់ៗ​គ្នា​។​

​ឯកឧត្តម​ឈួ​រ ច័ន្ទឌឿនបា​ន​បញ្ជាក់ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធី​បុណ្យ​ប្រពៃណី​ខ្មែរ​មួយ ក្នុងចំណោម​ពិធី​បុណ្យ​ប្រពៃណី​ផ្សេងៗ​ទៀត ដែល​ប្រជាជន​ខ្មែរ​បាន​ប្រារព្ធ​ធ្វើ ហើយ​ជា​រៀងរាល់ឆ្នាំ ពិធីបុណ្យ​ភ្ជុំបិណ្ឌ តែងតែ​ប្រារព្ធ​ធ្វើ​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច ខែ ភទ្របទ រហូត​ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ដែល​ពិធី​បុណ្យ​នេះ​គេ​ចាត់ទុកថា​ជា​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ និង​ការ​ឧទ្ទិស​មគ្គផល​ជូន​ដល់​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​អោយ​បាន​ទទួល​កុសលផល​បុណ្យ ព្រមទាំង​បាន​រួចផុត​ពី​បាបកម្ម​ទាំងឡាយ​ផង​ដែរ​។​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​គ្រប់​អាយុ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា​តាម​ការកំណត់​របស់​គ​.​ជ​.​ប និង សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​ចូលរួម​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ត​ទៀត​និង​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​អោយបាន​ត្រឹមត្រូវ​និង​អនុវត្ត​អោយបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​បង្ការ ការពារ និង​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ COVID-១៩ កុំអោយ​កើត​ក្នុង​គ្រួសារ និង នៅក្នុង​សហគមន៍​របស់​យើង ។ សូម​បងប្អូន ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា អប់រំ​កូនចៅ​អោយ​ខិតខំ​រៀនសូត្រ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿង និង អំពើ​អបាយ​ផ្សេងៗ​ដែល​សង្គម​ស្អប់ខ្ពើម​និង​បង្កើន​មុខ​រក​ចំណូល​ប្រចាំ​ថ្ងៃ​ជា​ពិសេស​ត្រូវ​បង្កើន​មុខរបរ​ប្រចាំថ្ងៃ កុំ​ធ្វើ​ចំណាកស្រុក​ប្រថុយប្រថាន​ខុសច្បាប់ ។ ជា​ពិសេស​អាជ្ញាធរ​ដែន​ដី​គ្រប់លំដាប់​ត្រូវ​ធានា​សុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ​៕

Filed in: ព័ត៌មានជាតិ
© 2020 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.