ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- មន្ត្រី​កងរាជអាវុធហត្ថ​ចាប់​ឃាត់​ឡាន​ដឹក​ឈើ​ចំនួន 5 គ្រឿង​ - ឃាត់​ចាប់​អាអ៊ិ​ច​បីគ្រឿង​ឈូសឆាយ​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ - ​អ្នកញៀន​ល្បែង​ត្រូវ​ប៉ូលីស​វាយខ្នោះ​បញ្ចូល​ប៉ុស្តិ៍​ - ឯកឧត្តម​បណ្ឌិត​ស៊ា​ង ប៊ុន​លាង និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន បាន​នាំយក​អំណោយ និង​ថ្នាំសង្កូវ ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ - កម្លាំង​សមត្ថកិច្ច​ស្រុក​ប​កែវ​បាន​ឃាត់ខ្លួន​ជន​ល្មោភកាម​ម្នាក់​ ​រំលោភ​បាន​៣​ឆ្នាំ​ទើប​បែកធ្លាយ​ - នគរបាល​យុត្តិធម៌​ស្រុក​សំបូរ​បាន​ទទួល​បណ្ដឹង​ឪពុក​កុមារ​រងគ្រោះ​ - ​ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើ​ញ​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ស្រុក និង​ឃុំ​ទាំង​១៣​ក្នុង​ស្រុក​រលាប្អៀរ - រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ធ្វើ​ពិធី​ក្រុង​ពលី​សាងសង់​រូប​សំណាក​ឆ្នាំង និង​សួនច្បារ​នៅ​ចំណុច​ផ្លូវបំបែក​ស្ថិតក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ - ឈ្មួញ​ឈើ​ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ - ចាប់​រថយន្ដ​ដឹកឈើ និង​ឃាត់ខ្លួន​អ្នកបើកបរ ស្រុក​សំបូរ នៅ​ក្រចេះ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

មេ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​​ធ្វើការ​ឃាត់ខ្លួន​រួម​នឹង​គ្រឿងញៀន ២​កញ្ចប់​ធំៗ​

[hupso]

បន្ទាយមានជ័យ ៖ នៅវេលា​ម៉ោង​១០ និង​១០​នាទី នៅ​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​ព្រះនេត្រព្រះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការ​កងរាជអាវុធហត្ថ​ការរង​ខេត្ត​បន្ទាយមានជ័យ ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ និង​បាន​ធ្វើ​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈួន គីម​ហួត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ដែល​មាន​ស្រុកកំណើត​នៅ​ភូមិ​សំរោង ឃុំ​តាពូង ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង ។ បច្ចុប្ប្ន រស់នៅ​ភូមិ​ដី​ក្រហម ឃុំ​អន្លុង​លៀប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​ដកហូត​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ទឹកកក (​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​) ចំនួន​០២​កញ្ចប់​ធំ ស្មើ​នឹង​ទម្ងន់​២០៦៤​ក្រាម (​ជាង​ពីរ​គីឡូក្រាម​) រថយន្ត​០១​គ្រឿង​ម៉ាក​តូយ៉ូតា កូរ៉ូឡា ពណ៌​ប្រផេះ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2E-3600 និង​សម្ភារៈ​មួយចំនួន​ទៀត​ផង​ដែរ ចំណែក​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។​

​លោក​វ​សេនីយ៍​ឯក ជា តារា បាន​ប្រាប់​ឱ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ដោយ​អនុវត្ត​វិធានការ​ញុះញង់ ឱ្យ​លក់​ដោយ​ខុស​ច្បាប់​នូវ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​
​ក្រោយពេល​សាកសួរ​ចម្លើយ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ពិតប្រាកដ​មែន​។

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​ដដែល ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក តេង សា​ម៉ៃ ព្រះ​រាជ្ញារ​ង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត រួមទាំង​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​ត្រួតពិនិត្យ​លើ​វត្ថុតាង​គ្រឿងញៀន​ដែល​ដកហូត​បាន​។ ក្នុង​ឱកាស​នេះ​ផងដែរ ឯកឧត្ដម អ៊ុំ​រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១០០០$ សហរដ្ឋអាមេរិក ជា​ការលើកទឹកចិត្ត​ដល់​កងកម្លាំង​ផងដែរ​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​បទល្មើស​គ្រឿងញៀន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​តាម​ផ្លូវច្បាប់​៕

Filed in: គ្រឿងញៀន, សន្តិសុខ​ សង្គម
© 2020 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.