ខេត្តរតនគិរី ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួុយកើតឡើងរវាងម៉ូតូ បុកនឹងម៉ូតូដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅលើកណាត់ផ្លូវជាតិ លេខ៧៨អាត្រង់ផ្លូវភ្លោះ ទល់មុខផ្ទះតាឡា ស្ថិតនៅក្នុងភូមិមួយ ឃុំ ឡាមិញ ស្រុក បរកែវ ខេត្តរតនគីរីដោយសារអ្នកជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ទាំងសងខាង។
រឿងហេតុគឺ អ្នកបើកបរម៉ូតូសង់សេរី២០១៥ពណ៌ខ្មៅស្លាកលេខ2FL4715ជិះគ្នា២ នាក់តានិងចៅស្រីក្នុងនោះ:
១-ឈ្មោះ ប៉ាក លៀន ភេទ ប្រុស អាយុ ៦៧ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ ជាជីតាសព្វថ្ងៃរស់នៅ ភូមិមួយ ឃុំ ឡាមិញ ស្រុក បរកែវ ខេត្តរតនគីរី (រងរបួសធ្ងន់បែកក្បាលផ្នែកខាងក្រោយ)ពេល បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ដល់បានពាក់កណ្ដាលផ្លូវ ដោយសារនាក់ជម្ងឺ មានសភាពធ្ងន់ធ្ងរពេកក៏បានស្លាប់ បាត់បង់ជីវិត។
២-ចំណែកចៅស្រីដែលធ្វើដំណើរជាមួយតាឈ្មោះ ភា ចាន់ហួយ ភេទ ស្រី អាយុ ៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ សព្វថ្ងៃរស់នៅ ភូមិមួយ ឃុំ ឡាមិញ ស្រុក បរកែវ ខេត្តរតនគីរីនោះដែរ (រងរបួសស្រាល)។
រីឯអ្នកជិះម៉ូតូម៉ាកយ៉ាម៉ាហា គ្មានផ្លាកលេខ ពណ៌ខ្មៅ ឈ្មោះ ទីង ខ្វេ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ទំពួន សញ្ជាតិខ្មែរ សព្វថ្ងៃរស់នៅ ភូមិមួយ ឃុំ ឡាមិញ ស្រុក បរកែវ ខេត្តរតនគីរី(រងរបួសស្រាល) ។
បច្ចុប្បន្ន ម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំ ឡាមិញ ស្រុកបកែវ ខេត្ត រតនគិរី ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់ ។
ចំណែកអ្នកស្លាប់ត្រូវបានបងប្អូន សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
(ភន់ វ៉ាន់ថន បញ្ណវន្តខ្មែរ)