ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- មន្ត្រី​កងរាជអាវុធហត្ថ​ចាប់​ឃាត់​ឡាន​ដឹក​ឈើ​ចំនួន 5 គ្រឿង​ - ឃាត់​ចាប់​អាអ៊ិ​ច​បីគ្រឿង​ឈូសឆាយ​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ - ​អ្នកញៀន​ល្បែង​ត្រូវ​ប៉ូលីស​វាយខ្នោះ​បញ្ចូល​ប៉ុស្តិ៍​ - ឯកឧត្តម​បណ្ឌិត​ស៊ា​ង ប៊ុន​លាង និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន បាន​នាំយក​អំណោយ និង​ថ្នាំសង្កូវ ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ - កម្លាំង​សមត្ថកិច្ច​ស្រុក​ប​កែវ​បាន​ឃាត់ខ្លួន​ជន​ល្មោភកាម​ម្នាក់​ ​រំលោភ​បាន​៣​ឆ្នាំ​ទើប​បែកធ្លាយ​ - នគរបាល​យុត្តិធម៌​ស្រុក​សំបូរ​បាន​ទទួល​បណ្ដឹង​ឪពុក​កុមារ​រងគ្រោះ​ - ​ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើ​ញ​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ស្រុក និង​ឃុំ​ទាំង​១៣​ក្នុង​ស្រុក​រលាប្អៀរ - រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ធ្វើ​ពិធី​ក្រុង​ពលី​សាងសង់​រូប​សំណាក​ឆ្នាំង និង​សួនច្បារ​នៅ​ចំណុច​ផ្លូវបំបែក​ស្ថិតក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ - ឈ្មួញ​ឈើ​ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ - ចាប់​រថយន្ដ​ដឹកឈើ និង​ឃាត់ខ្លួន​អ្នកបើកបរ ស្រុក​សំបូរ នៅ​ក្រចេះ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ចាប់​រថយន្ដ​ដឹកឈើ និង​ឃាត់ខ្លួន​អ្នកបើកបរ ស្រុក​សំបូរ នៅ​ក្រចេះ​

[hupso]

(​ក្រចេះ​)៖ នៅវេល​ម៉ោង ១០៖៣០​យប់​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០ បាន​បង្ក្រាប​រថយន្ដ​សាំង​យ៉ុង ដឹកឈើ​ប្រភេទ​ធ្នង់​១​គ្រឿង​ពេញ និង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ដ​ម្នាក់ នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ រួច​ប្រគល់​ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​។​

​រថយន្ដ​ដឹកឈើ​មួយ​គ្រឿង​នេះ ចេញពី​ខេត្ត​ស្ទឹងត្រែង ហើយ​ត្រូវ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រដេញ​តាម​ចាប់​តាំងពី​ខេត្ត​ស្ទឹងត្រែង លុះ​ដល់​ទឹកដី​ខេត្ត​ក្រចេះ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧១០ ទើប​ធ្វើ​ការបង្ក្រាប​បាន​។​

​អ្នកបើកបរ​រថយន្ដ និង​ឈើ​ត្រូវបាន​ប្រគល់​ជូន​ទៅ​ជំនាញ់​រដ្ឋបាល​ព្រៃឈើ ចំណែក​រថយន្ដ​ដឹកឈើ​រក្សាទុក​បណ្ដោះអាសន្ន នៅ​ស្នាក់ការ​សន្តិសុខ​៧១០​។ ឈើ​ទាំង​នេះ​ជា​ប្រភេទ​ឈើ​ធ្នង់ លាយ​ឈើ​នាងនួន ហើយ​ប​ច្ច​ប្បន្ន​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ថ្លឹង និង​វាស់វែង ចំណែក​អ្នកបើកបរ​រថយន្ដ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់​៕

Filed in: ព័ត៌មានជាតិ
© 2020 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.