ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- មន្ត្រី​កងរាជអាវុធហត្ថ​ចាប់​ឃាត់​ឡាន​ដឹក​ឈើ​ចំនួន 5 គ្រឿង​ - ឃាត់​ចាប់​អាអ៊ិ​ច​បីគ្រឿង​ឈូសឆាយ​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ - ​អ្នកញៀន​ល្បែង​ត្រូវ​ប៉ូលីស​វាយខ្នោះ​បញ្ចូល​ប៉ុស្តិ៍​ - ឯកឧត្តម​បណ្ឌិត​ស៊ា​ង ប៊ុន​លាង និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន បាន​នាំយក​អំណោយ និង​ថ្នាំសង្កូវ ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ - កម្លាំង​សមត្ថកិច្ច​ស្រុក​ប​កែវ​បាន​ឃាត់ខ្លួន​ជន​ល្មោភកាម​ម្នាក់​ ​រំលោភ​បាន​៣​ឆ្នាំ​ទើប​បែកធ្លាយ​ - នគរបាល​យុត្តិធម៌​ស្រុក​សំបូរ​បាន​ទទួល​បណ្ដឹង​ឪពុក​កុមារ​រងគ្រោះ​ - ​ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើ​ញ​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ស្រុក និង​ឃុំ​ទាំង​១៣​ក្នុង​ស្រុក​រលាប្អៀរ - រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ធ្វើ​ពិធី​ក្រុង​ពលី​សាងសង់​រូប​សំណាក​ឆ្នាំង និង​សួនច្បារ​នៅ​ចំណុច​ផ្លូវបំបែក​ស្ថិតក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ - ឈ្មួញ​ឈើ​ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ - ចាប់​រថយន្ដ​ដឹកឈើ និង​ឃាត់ខ្លួន​អ្នកបើកបរ ស្រុក​សំបូរ នៅ​ក្រចេះ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ធ្វើ​ពិធី​ក្រុង​ពលី​សាងសង់​រូប​សំណាក​ឆ្នាំង និង​សួនច្បារ​នៅ​ចំណុច​ផ្លូវបំបែក​ស្ថិតក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​

[hupso]

កំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​ពិធី​ក្រុង​ពាលី​សាងសង់ សួនច្បារ និង​រូបសំណាក​ឆ្នាំង តាម​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ផ្លូវបំបែក ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​

​ពិធី​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង លោកជំទាវ ឯកឧត្ដម ឈឹម ផល្លា ប្រធាន នាយកដ្ឋាន​គម្រោង​ផ្លូវ​ថ្នល់​និង​ជា​តំណាង​ឯកឧត្ដម តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្ដម អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព តំណាង​ក្រុមហ៊ុន និង​វិស្វករ​ជប៉ុន ថ្នាក់ដឹកនាំ​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ។​

​ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន មានប្រសាសន៍​អោយដឹងថា​ការស្ថាបនា​រូបសំណាក​ឆ្នាំង ដែល​គ្រោង​សាងសង់ មាន​កម្ពស់ ១៤​ម៉ែត្រ (​រួម​ទាំង​ជើង​ទ​ម្រ​) រំលេច​ដោយ​ក្បូរក្បាច់​រចនា​តាម​ក្បួនខ្នាត​ស្ថាប​ត្យ​កម្ម​ត្រឹមត្រូវ​និង​មាន​សួនច្បារ​ព័ទ្ធជុំវិញ​ហើយ នេះ​ក៍​ជា​រូបសំណាក​ទី​២​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥​បន្ទាប់​​ពី​រូបសំណាក​ព្រះ​គោ​ព្រះ​កែវ​នៅ​ព្រំប្រទល់​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពង់ឆ្នាំង ។

​ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន មានប្រសាសន៍​បន្ត​ទៀត​ការសាងសង់​រូប​ឆ្នាំង​ដើម្បី​ជា​តំណាង​សម្គាល់​ពី​និមិត្តរូប​សម្រាប់​ខេត្ត​ដែល​ជា​ស្នាដៃ​ខ្មែរ​បន្សល់ទុក​តាំងពី​យូរលុង​មក និង​កែលម្អរ សោភ័ណភាព​តាម​ដងផ្លូវ​ជាតិ​លេខ​៥ និង​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​ទៅ​ខេត្ត​ផ្សេងទៀត ៕

Filed in: ព័ត៌មានជាតិ
© 2020 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.