ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- មន្ត្រី​កងរាជអាវុធហត្ថ​ចាប់​ឃាត់​ឡាន​ដឹក​ឈើ​ចំនួន 5 គ្រឿង​ - ឃាត់​ចាប់​អាអ៊ិ​ច​បីគ្រឿង​ឈូសឆាយ​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ - ​អ្នកញៀន​ល្បែង​ត្រូវ​ប៉ូលីស​វាយខ្នោះ​បញ្ចូល​ប៉ុស្តិ៍​ - ឯកឧត្តម​បណ្ឌិត​ស៊ា​ង ប៊ុន​លាង និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន បាន​នាំយក​អំណោយ និង​ថ្នាំសង្កូវ ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ - កម្លាំង​សមត្ថកិច្ច​ស្រុក​ប​កែវ​បាន​ឃាត់ខ្លួន​ជន​ល្មោភកាម​ម្នាក់​ ​រំលោភ​បាន​៣​ឆ្នាំ​ទើប​បែកធ្លាយ​ - នគរបាល​យុត្តិធម៌​ស្រុក​សំបូរ​បាន​ទទួល​បណ្ដឹង​ឪពុក​កុមារ​រងគ្រោះ​ - ​ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើ​ញ​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ស្រុក និង​ឃុំ​ទាំង​១៣​ក្នុង​ស្រុក​រលាប្អៀរ - រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ធ្វើ​ពិធី​ក្រុង​ពលី​សាងសង់​រូប​សំណាក​ឆ្នាំង និង​សួនច្បារ​នៅ​ចំណុច​ផ្លូវបំបែក​ស្ថិតក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ - ឈ្មួញ​ឈើ​ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ - ចាប់​រថយន្ដ​ដឹកឈើ និង​ឃាត់ខ្លួន​អ្នកបើកបរ ស្រុក​សំបូរ នៅ​ក្រចេះ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

នគរបាល​យុត្តិធម៌​ស្រុក​សំបូរ​បាន​ទទួល​បណ្ដឹង​ឪពុក​កុមារ​រងគ្រោះ​

[hupso]

ឈ្មោះ ហ៊​ន បុ​ណ្ណា​រិទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​ត្រូវជា​ឪពុក​កុមារ​រងគ្រោះ​បាន​ប្តឹង​លោក​ពេទ្យ​ផាត់ ពិទូរ្យ​ពីបទ​ព្យាបាល​កី​ឈ្មោះ រ៉ង ពិ​សិទ្ធ ភេទ​ប្រុស អាយុ​៣​ខែ មក​ព្យាបាល​នៅ​ពេទ្យ​ឯកជន វេជ្ជបណ្ឌិត ឈ្មោះ ផាត់ ពិទូរ្យ ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​

​ពេល​យក​កូន​មក​ដល់​ផ្ទះ​ពេទ្យ​ភ្លាម​ពេទ្យ​បាន​ពិនិត្យថា​កូន​របស់​គាត់ មាន​អាការ​:​មាន​ស្លេះ​រុំ​ទងសួត ហើយ​លោកគ្រូ​ពេទ្យ​បាន​យក​កូន​របស់​គាត់​ទៅ​ដាក់​(​ម៉ាស៊ីន​ឆ្ពុង​)​ដើម្បី​អោយ​ស្រួល​ដកដង្ហើម តែ​ពេល​នោះ​ឪពុក​ឈរ​មើល​ឃើញ​កូន​បញ្ឈរភ្នែក​ក៏​ប្រាប់​គ្រូពេទ្យ​អោយ​ឈប់​ឆ្ពុង​ទៅ​ព្រោះ​កូន​គាត់​បជ្ឍរភ្នែក​ហើយ ពេល​នោះ​ពេទ្យ​ឆ្លើយថា​មិន​អី​ទេ នៅ​ពេល​គ្រូពេទ្យ​កំពង់តែ​(​ឆ្ពុង​)​កូន​របស់​គាត់​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​ទៅ​។

​ពេល​កូន​របស់​គាត់​ស្លាប់​ហើយ​នោះ​លោក គ្រូពេទ្យ ផាត់ ពិទូរ្យ​ប្រកែក​មិន​ទទួល ខុស​ត្រូវ ហើយ​ថែម​និយាយ​ពន្យុះ​:​ថា​ចង់​ប្ដឹង​ដល់​ណា​ក៏​ប្តឹង​ទៅ​ប្ដឹង​ទៅ​គាត់ មិន​ឈឺ​ក្បាល​ហាល ថ្ងៃ​អី​ទេ sic! ។ គ្រាន់តែ​ឮ​គ្រូពេទ្យ​ផាត់ ពិទូរ្យ និយាយ​ដូច្នោះ ឪពុក​កុមារ​រងគ្រោះ​ក្តៅ​ចុង​ច្រមុះ​ឆេវ ហើយក៍​បីកូន​ដែល​ស្លាប់​នោះ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ ផ​ដ្ឋា​ន​នគរបាល​ស្រុក​សំបូរ​អោយ​ជួយ​រក​យុត្តិធម៏​ដល់​កូនរប​ស់​គាត់​។​
​និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

​លុះដល់​វេលា​ម៉ោង​១២:៥​នាទី​តាម​បញ្ជា​ឯ​.​ឧ កែវ សុជាតិ ព្រះរាជអាជ្ញា​បាន​បញ្ជា​អោយ​ធ្វើ​ការឃាត់ខ្លួន​លោកគ្រូ​ពេទ្យ​ឈ្មោះ​ផាត់ ពិទូរ្យ យកមក​ធ្វើការ​សាក្ស​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ ដើប្បី​កសាង​សំនុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ
© 2020 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.