ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ជនសង្ស័យ​បទល្មើស​គ្រឿងញៀន​១​នាក់​ត្រូវបាន​ឃាត់ខ្លួន​ - ជនល្មើស​ព្រៃឈើ​នៅ​តែ​បន្តសកម្មភាព​ឥតឈប់ឈរ​ - កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់​ - សាលាបឋមសិក្សា​ភ្នំ​វិហា​ត្រូវបាន​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ - ​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ​ខេត្ត​រតនគិរី​ - ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ទៅ​បុក​រថយន្ត​ពេញទំហឹង​ស្លាប់​ - រថយន្ត​តូច បើក មិន​ប្រយ័ត្ន​ជ្រុល ទៅ បុក​គូទ ហ៉ីយ៉ាន់ដាយ​បែកមុខ​ខ្ទេច​ - ប៉ូលិស​ស្រុក​អូរយ៉ាដាវ​ឃាត់ខ្លួន​ជន​ចែកចាយ​គ្រឿងញៀន​៣​នាគ​ - ​សមត្ថកិច្ច​ស្រុក​អូរ​ជុំ​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់​ប្រើប្រាស់​គ្រឿងញៀន - ខេត្ត​កំពង់ឆ្នាំង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧​នៃ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​និង​ទិវា​កំណើត​កង​យោពល​ខេមរភូមិន្ទ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ឯកឧត្តម​បណ្ឌិត​ស៊ា​ង ប៊ុន​លាង និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន បាន​នាំយក​អំណោយ និង​ថ្នាំសង្កូវ ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​

[hupso]

បន្ទាយមានជ័យ ៖ ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​នៃ​ក្រសួង​មហាផ្ទៃ តំណាង​សម្ដេច​ក្រឡាហោម ស ខេង , ព្រមទាំង​លោក​ជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សា​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​នាំយក​អំណោយ​មក​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​កំពុង​បង្ក​ឲ្យមាន​ការ​ប៉ះពា ល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​មង្គល បុរី​ជាង​៣០​គ្រួសារ​។​

សកម្មភាព​មនុ ស្សធ​ម៍​នេះ​បាន​ធ្វើ ឡើង​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ នះ​។​
ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង បាន​មាន ប្រសាសន៍​ ថា​បច្ចុប្បន្ន​នេះ​ពលរដ្ឋ​បាន​យល់​ច្បាដ់​ពី​តម្លៃ​នៃ​សន្តិភាព​ដែល​កើតមាន​នៅក្នុង​សង្គមជាតិ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​សែន នាយករដ្ធមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

វា​ជា​ការពិត​សម្តេច​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​ការ​យក​ជីវិត​ទៅ​ប្ដូរ​ដើម្បី​រក​បាន​មក​វី​ញ​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ការរីកចំរើន ហើយ​ខំ​ធ្វើ​តាំងពី​បាតដៃ​ទទេ​រហូត​ដល់​ទ​ទួលបាន​នូវ​សុខសន្តិភាព​ដូច​សព្វថ្ងៃនេះ ។

កន្លងមក​ការ​រំដោះប្រជាជន​ពី​របប​អាវខ្មៅ​គឺជា​ពលកម្ម​ដ៏​ធំធេង​លើ​ការបូជា​សាច់​ស្រស់​ឈាម​ស្រស់​ជីវិត​របស់​កម្មាភិបាល​និង​យុទ្ធជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​

ឥឡូវ​ប្រជាជាតិ​យើង​បាន​ទទួលបាន​នូវ​សុខសន្តិភាព ស្តារ​និង​កសាង​សង្គមជាតិ​អោយមាន​ការផ្លាស់ប្ដូរ​មុខមាត់​រីកចំរើន​អភិវឌ្ឍន៍​ពី​ប្រទេស​ក្រីក្រ​ប្រែជា​ប្រទេស​មាន​សេដ្ឋ កិច្ច​លូតលាស់​ប្រជា ជន​មាន​ជីវភាព​ធូរ ធារ​យ៉ាង​ផុលផុស​។

ទន្ទឹម​នេះ​ដែរ​ឯកឧត្តម ស៊ា​ង ប៊ុន​លាង​បាន​សង្កត់ធ្ងន់​ដែរ​ថា ” ទីណា​មាន ទុក្ខលំបាក ទីនោះ​មាន​គណបក្ស ប្រ ជា​ជនកម្ពុជា “​ដែល ពិត​មាន​តែ​គណ​: បក្ស​CPP តែមួយ គត់​ដែល​គិតគូរ​យក ចិត្ត​ទុកដាក់​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​ដោយ​មិន​ប្រកាន់​ពូជ សាសន៍ និន្នាការ​នយោបាយ ឬ​សា សនា​អ្វី​ឡើយ​ពោល គឺ ជួយ​គ្រប់​ប្រជា ពលរដ្ឋ​ទាំង​អស់​ដែល​រងគ្រោះ​ទោះ​នៅទីណា​ក៍ដោយ ។

ឯកឧត្តម​រដ្ឋលេខាធិកា​រក៍​បាន​អំពាវនាវ​ផងដែរ​ថា​:​អំណីះ​ត​ទៅ​ប្រជាពលរដ្ឋ​គួរ​ឈ​បើ​កុំ​ចាញ់បោក​កល ល្បិច​របស់​ក្រុម​មនុស​បក្សប្រឆាំង​ត​ទៅ​ទ​ផត​អី ព្រោះ​ពួកគេ​តែងតែ​បង្ក​ការ​ញុះញង់ បង្ករ​អសន្តិសុខ ដែល​នាំ​ទៅ​រកក្តី​វិនាស អន្តរាយ​តែ​ប៉ុណ្ណោះឯង​។​

​ដោយឡែក​ឯក ឧត្តម​ក៍បាន​ផ្ដាំផ្ញើ​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​សូម​រក្សា​អនាម័យ​ដោយ​ត្រូវ​អនុវត្តន៍​តាម​វិធាន​ការពា​រលើ​ការងារ​ការពារ​ជម្ងឺ​កូវី​ដ​-១៩​របស់​ក្រសួង​សុខាភិបាល​សុខភិបាល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​:​ជំនន់​ទឹក ភ្លៀង​ឆ្នាំនេះ បាន​វាយលុក​ខេត្ត​បន្ទាយមានជ័យ​បណ្ដាលឱ្យមាន ផលប៉ះពាល់​ដល់​ពលរដ្ឋ​ប្រមាណ​ជា ១៥០០០​គ្រួសារ និង​ខូចខាត​ហេ​ដ្ឋា រចនាសម្ព័ន្ធ ផ្លូវ​គម នា​គម​នំ រួម​ទាំង​ប៉ះ​ដំណាំ​កសិផល​រាប់សិប​ហិកតា​ទៀត ផង​៕

Filed in: ព័ត៌មានជាតិ
© 2020 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.