ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ជនសង្ស័យ​បទល្មើស​គ្រឿងញៀន​១​នាក់​ត្រូវបាន​ឃាត់ខ្លួន​ - ជនល្មើស​ព្រៃឈើ​នៅ​តែ​បន្តសកម្មភាព​ឥតឈប់ឈរ​ - កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់​ - សាលាបឋមសិក្សា​ភ្នំ​វិហា​ត្រូវបាន​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ - ​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ​ខេត្ត​រតនគិរី​ - ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ទៅ​បុក​រថយន្ត​ពេញទំហឹង​ស្លាប់​ - រថយន្ត​តូច បើក មិន​ប្រយ័ត្ន​ជ្រុល ទៅ បុក​គូទ ហ៉ីយ៉ាន់ដាយ​បែកមុខ​ខ្ទេច​ - ប៉ូលិស​ស្រុក​អូរយ៉ាដាវ​ឃាត់ខ្លួន​ជន​ចែកចាយ​គ្រឿងញៀន​៣​នាគ​ - ​សមត្ថកិច្ច​ស្រុក​អូរ​ជុំ​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់​ប្រើប្រាស់​គ្រឿងញៀន - ខេត្ត​កំពង់ឆ្នាំង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧​នៃ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​និង​ទិវា​កំណើត​កង​យោពល​ខេមរភូមិន្ទ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​អ្នកញៀន​ល្បែង​ត្រូវ​ប៉ូលីស​វាយខ្នោះ​បញ្ចូល​ប៉ុស្តិ៍​

[hupso]

អ្នក​ងប់​ល្បែងស៊ីសង​ចំនួន ០៨​នាក់​ត្រូវ​ប៉ូលីស​វាយខ្នោះ​នាំ​មក​ស្នងការដ្ធាន​ខេត្ត​រតនគីរី​ភ្លាមៗ​មិន​បង្អង់​យូរ ដោយ​ក្នុង​នោះ​ក៏​ប្រមូល​រឹបអូស​បាន​បៀរ​និង​រថយន្ត​ចំនួន​ពីរ​គ្រឿង​នៅ​វង់ល្បែង​នៅ​ក្រុង​បាន​លុង​តែម្តង​។

​សកម្មភាព​ចុះ​បង្ក្រាប​មួយ​ក៏​យើង​គួរ​កោត​ស្ងប់ស្ងែង​ចំពោះ​សមត្ថកិច្ច​ដែល​ចេះ​ប្រើ​វិធានការ​ជំនាញ​ហ្មត់ចត់​ក្នុង​ការស្រាវជ្រាវ​រុករក​ឃើញ​ក្រុម​ជន​ប្រព្រឹត្តិ​ល្បែងស៊ីសង​បិទ​វាំងនន​លួចលាក់​ក្រោម​ដើម​ទឹកដោះ​ជា​រៀងរាល់ថ្ងៃ​តាំងពី​យូរណាស់​មកហើយ​។

​នេះ​ទុកដូចជា​យីអ៊ុន​ដាក់​អារក្ស​ជាន់​របស់​ក្រុម​ញៀន​ល្បែង​ខាងលើ ទើប​នៅ​ថ្ងៃទី ១៩​ខែតុលា​ឆ្នាំ ២០២០​វេលា​ម៉ោង ១៥ និង ៣០ នាទី​ល្ងាច​ដោយ​មាន​ការសម្របសម្រួល​ពី លោក​ព្រះរាជអាជ្ញារង​រ៉ា​បូ រ៉ា​ន់​ឌី​បានចេញ​ដីកា​សម្រេច​អោយ​សមត្ថកិច្ច​8​ចុះបង្ក្រាប់​ល្បែងស៊ីសង​ខុស​ច្បាប់​ស្ថិតនៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី​ដែល​ជា​លទ្ធផល​គឺ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៨ នាក់ ស្រី ០២​នាក់​ក្នុងនោះ​មាន​:
១-​សាទ យេន ភេទ​ប្រុស អាយុ ៦៦ ឆ្នាំ​ជនជាតិ​ឥស្លាម សញ្ជាត្តិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូរ​រមៀត សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។
២-​ទីន សម្រស់ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ្ត​ខ្មែរ មុខរបរ​ធ្វេី​សំណង ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូរ​កន្ទិក សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។
៣-​ពក ស្រី ភេទ​ស្រី អាយុ ៥០​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ្ត​ខ្មែរ មុខរបរ មេផ្ទះ ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូរ​កន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត្ត​រតនគិរី​។
៤-​ទីន យ៉ា ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ កសិករ ទីលំនៅ​បច្ចុុប្បន្ន ភូមិ​អូរ​កន្ទិ​ល សង្កាត់​បឹង​ឪ​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។

៥-​សូម សេន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ឥស្លាម សញ្ជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូរ​កន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។
៦-​សួន សុផល ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ សញ្ជាត្តិ​ខ្មែរ មុខេបរ​ជាងសំណង់ ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូរ​កន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។
៧-​សែន អែល ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ​ឥស្លាម សញ្ជាត្តិ​ខ្មែរ មុខរបរ ធ្វើ​សំណង់ ទីលំនៅ​ភូមិ​អូរ​កន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរ​ត​គិរី​។
៨-​ភួង ហ៊ុន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ សារពត៌មាន ទីលំនៅ​ភូមិ​អូរ​កន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។

​រីឯ​សំភា​រះ​ដកហូត​បាន​រួម​មាន​÷
-​លុយ​ខ្មែរ ៣៧២៩៥០០៛
-​លុយ​ដុល្លា​សហរដ្ឋ​អា​មេ​រិច ៧១០$
-​ទូរស័ព្ទដៃ ចំនួន​០៥​គ្រឿង​
– ឡាន ០២​គ្រឿង ម៉ូតូ ០១​គ្រឿង កន្សែង ០១ បៀ​ចំនួន ០៤​ហ៊ូ​

​បច្ចុប្បន្ននេះ ជនសង្ស័យ និង​វត្ថុតាង​កំពុង​ឃាត់ទុក​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​រៀបចំ​បែបបទ ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ (​ភ​ន់ វ៉ាន់​ថន បញ្ញវន្ត​ខ្មែរ​)

Filed in: សន្តិសុខ​ សង្គម
© 2020 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.